តារាម៉ូដែលស្រី វ័យ១៨ឆ្នាំ ព្រោះតែស្អាតខ្លាំងពេក ត្រូវគេសួរតម្លៃខ្លួនរហូត

ចិន៖ កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រី និងជាបេក្ខនារី ក្នុងការប្រលង ជ្រើសរើសបវរកញ្ញា វ័យ១៨ឆ្នាំម្នាក់ មានឈ្មោះថា Larine បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ទៅលើរូបនាងយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញខ្លួន នៅក្នុងការប្រលង ដោយសារតែ សម្រស់ដ៏ស្រស់ស្អាត និងរូបរាងដ៏ស៊ិចស៊ីរបស់នាង។ មិនតែប៉ុណ្ណោះ នាង Larine ថែមទាំងមានមុខមាត់ ស្រដៀងទៅនឹង តារាស្រីហុងកុង វ័យ៣៤ឆ្នាំ Priscilla Wong ទៀតផង។

ជាមួយគ្នានេះដែរ នាងក៏បានទាក់ចិត្ត អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន ជាច្រើនផងដែរ បន្ទាប់ពីរូបថតរបស់នាងជាច្រើនសន្លឹក ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញអ៊ីនធឺណែត នោះក៏ដោយសារតែ មុខមាត់ដ៏គួរឲ្យស្រលាញ់ និងរូបរាងដ៏ស៊ិចស៊ី ខណៈទំហំទាំង៣ របស់នាង គឺ ៣៧F ២៣ និង ៣៤។

ជាងនេះទៅទៀត នាង Larine គឺពោរពេញទៅដោយទំនុកចិត្ត នៅពេលដែល ស្ថិតនៅមុខកាមេរ៉ាម្តងៗ ហើយនាងចូលចិត្ត បង្ហោះរូបថតនាង ទៅលើបណ្តាញសង្គម Instagram ខ្លាំងណាស់។

ផ្ទុយទៅវិញ ដោយសារតែ រូបសម្រស់ ក៏ដូចជា រូបរាងដ៏ទាក់ទាញរបស់នាង បានធ្វើឲ្យនាង Larine ទទួលបានទាំងរឿងល្អ និងរឿងអាក្រក់ មកទាំងព្រមតែម្តង។ ចំពោះរឿងល្អនោះគឺ មានមនុស្សជាច្រើនចូលចិត្ត និងគាំទ្រនាង។ ចំនែកឯរឿងអាក្រក់វិញ ត្រូវបាននាង Larine បង្ហើបឲ្យដឹងថា តែងតែមាន ជនខិលខូចមួយចំនួន មកសួរតម្លៃខ្លួននាងរហូត។

គួរបញ្ជាក់ផងដែរថា កាលពីរយៈពេល ប្រមាណជា៣ខែមុន មានគេថត និងចែកចាយរូប នាង Larine ស្លៀកពាក់ក្នុងឈុតអ្នកបម្រើ នៅក្នុងហាងមួយកន្លែង នៅឯតំបន់ Causeway Bay ស្ថិតក្នុងទីក្រុងហុងកុង ដែលបានធ្វើឲ្យនាង មានឈ្មោះកាន់តែល្បីល្បាញ និងជាប់រហ័ស្សនាមថា «Internet Goddess» ទៀតផង៕

ប្រភព ៖
Lollipop

កំណត់ហេតុខ្មែរឡូត

ងាកមកមើល ស្រីស្អាតម្នាក់នេះវិញ ដែលនាងសុខចិត្តបោះបង់ការសិក្សា មកធ្វើជា អ្នកលក់សាច់ជ្រូក ហើយបានឆក់យកបេះដូង អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត ជាច្រើននាក់ ឲ្យភ្លឹកមើលសម្រស់ របស់នាង ។

នារីមុខគួរឲ្យស្រឡាញ់ វ័យ២៥ឆ្នាំរូបនេះ បានឲ្យដឹងថា នាងជាអតីតសិស្សផ្នែក ទស្សនវិជ្ជា ហើយតែង ធ្វើការ ជាអ្នកលក់សាច់ នៅក្រៅម៉ោង ខណៈ ពេលកំពុងសិក្សា។ ប៉ុន្តែដល់ក្រោយមក នាងបានឈប់រៀន និងចាប់អាជីព ជាអ្នកលក់សាច់ ក្នុងហាង នៅផ្សាររាត្រីនោះតែម្តង។

ដោយសារតែ រូបសម្រស់របស់នាង ស្រស់ស្អាតពេក បានធ្វើឲ្យមនុស្សជាច្រើន បាននាំកូនប្រុស ឬចៅ ប្រុស ណែនាំឲ្យនាងស្គាល់។

ជាមួយគ្នា នោះដែរ នារីម្នាក់នេះ បានបញ្ជាក់ថា នាងតែងតែ ធ្វើឲ្យមុតដៃ ខ្លួនឯងជាច្រើនដង ព្រោះថាជើងជ្រូក គឺធំៗពេក។

ចំពោះគ្រួសារ របស់នាង ក៏ បាន និយាយដែរថា ពួកគេមិនអនុញ្ញាត ឲ្យនាងកាន់កាំបិត នៅផ្ទះនោះទេ ប៉ុន្តែទោះជាយ៉ាងណា ពួកគេក៏បានសរសើរនាង ដែលជាកូនស្រីម្នាក់ ឧស្សាហ៍ព្យាយាម នឹងការងារបែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload