ប​ន​​ល្បែង​ភ្នា​ល់​​ទឹ​កភ្លៀង​ ​និ​ង​​ល្បែង​ស៊ី​សង​​គ្រ​ប់​​ប្រ​ភេទ​​​នៅ​​ក្រុ​ង​​​បា​ត់ដំ​ប​ង ​ជា​​ឆ្នាំ​ង​បាយ​​​រ​ប​ស់​​ស​ម​ត្ថ​កិ​ច្ច​​​ពាក់​​ព័​ន្ធ

ខេត្ត​បាត់ដំបង ​៖ ​ ​ប្រភពពី​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ជាទូទៅ​មេ​ល្បែង​ទឹកភ្លៀង ចាប់ផ្ដើម​លេង​ជា​ផ្លូវការ​នៅ​ខែឧសភា ហើយក៏​ចាប់ផ្ដើម​បង់ប្រាក់ ​ទៅ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ដើមខែ​នេះដែរ រួមមាន​សមត្ថកិច្ច​គ្រ​ប់​ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត រួមទាំង​ស្ថាប័ន​តុលាការ​ផង​។​​ការបើក​ល្បែងភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​នេះ មាន​លក្ខណៈ ទ្រង់ទ្រាយ​ធំ ដោយ​ក្នុង​មួយថ្ងៃ​ថៅកែ​ទីតាំង​អាច​រកចំណូលបាន​ប្រហែល មួយ​លាន​ដុល្លារ​អាមេរិក​។​

​យោងតាម​ប្រភព​មួយ​បាន​និយាយថា  មេល្បែងភ្នាល់ទឹកភ្លៀង ក្នុងតំបន់នេះ ត្រូវគេស្គាល់ថា ឈ្មោះ តាល់ ដែលជាប្អូនធម៌របស់លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ដែលទើបនឹងផ្លាស់ចេញនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដែលល្បីល្បាញខាងពុករលួយ និងធ្វើអ្វីៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ។ ហេតុនេះហើយ ទើបឈ្មោះ តាល់ អាចបើកល្បែងភ្នាល់ទឹកភ្លៀង តាមអំពើចិត្ត និងមានដៃស្ដាំម្នាក់ ឈ្មោះ ជ្រុង គឺជាអ្នកគ្រប់គ្រងកូនកញ្ច្រែងជាច្រើនកន្លែង។ ល្បែងភ្នាល់ទឹកភ្លៀង កំពុងត្រូវគេបើកលេងយ៉ាងពេញបន្ទុក នៅម្ដុំខាងក្រោយផ្សារ ភូពុយ ឬខាងក្រោយវត្តទួលដូនពុក ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

 ប្រភព​បាន​បន្តថា ក្នុង​មួយខែៗ ថៅកែ​ទីតាំង​ភ្នាល់​ទឹកភ្លៀង មិនដឹងចំណាយប្រាក់​បង់​ប្រចាំខែ​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច នៅ​ខេត្តបាត់ដំបង ​មន្ត្រី​និង​សមត្ថកិច្ច​រាប់ទាំង​នគរបាល កងរាជអាវុធហត្ថ នោះប៉ុន្មានទេ ​ទើបមេ​សមត្ថកិច្ចទាំងនោះ ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ ឲ្យ​ស្របតាម​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច​នោះទេ ហើយ​ជារឿយៗ​អភិបាល ​និង​ថ្នាក់លើ​របស់​ពួកគេ​បាន​ក្រើនរំលឹក ​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ យកចិត្តទុកដាក់​ អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ប៉ុន្តែ​ពួកគេ​មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ទេ​។​

​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច បាន​ក្តោប​ក្តាប់​មុខសញ្ញា​មេបន​ល្បែងស៊ីសង​ទាំងនោះ​យ៉ាង​ណែន​ពេញដៃ ប៉ុន្តែ​មូលហេតុ​ដែល​គ្មាន​ការបង្ក្រាប ក៏​ព្រោះតែ​បញ្ហា​ផលប្រយោជន៍​តែម្តង ។ ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​វក់​នឹង​ល្បែងស៊ីសង បាន​បែកគំនិត​ទៅ​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ ខ្ចីបុល​អ្នកដទៃ យកទៅ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ធ្វើ​ឲ្យ​ស្ថានភាព​គ្រួសារ​កាន់តែ​ក្រីក្រ​លើស​ដើម​ទៅទៀត​។ វង់ល្បែង​ស៊ីសង​ទាំងនោះ មាន​ដាក់​ភ្នាល់​លុយកាក់​ដល់​ទៅ​រាប់លាន​រៀល អ្នកខ្លះ​ពេល​ឈ្នះ​បាន​លុយ​សប្បាយ​រីកមុខ​ដូច​គ្រាប់​ជី ប៉ុន្តែ​ថ្ងៃ​ខ្លះ​ចាញ់ល្បែង​យ៉ាង​ស្ពឹក​មុខ ​ទៅវិញ​រករឿង​ឈ្លោះ​វាយតប់​ប្រពន្ធ​កូន បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ខ្លះទៀត​លក់​គោ ក្របី យកទៅ​សងបំណុល​ដោយសារតែ​វក់​នឹង​ល្បែងស៊ីសង​។​

​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​ លោក ចន្ទ័ សុផល ជា​អភិបាលខេត្ត​បាត់ដំបង មេត្តា​ពិនិត្យ មើល​ភាព​អសកម្ម ​និង​ភាពមិនប្រក្រតី​របស់​ស​ម​ត្ថ​កិច្ច​ ​ដែល​មិន​បង្ក្រាប​ល្បែង​​ឡើងវិញ​ផង ព្រោះថា ភាពអនាធិបតេយ្យ​ នៃ​ការរីក​រាលដាល​បន​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។ ដូច្នេះ​មិនគួរ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់ក្រោមយក​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ ទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះទេ​៕

ប​ន​​ល្បែង​ភ្នា​ល់​​ទឹ​កភ្លៀង​ ​និ​ង​​ល្បែង​ស៊ី​សង​​គ្រ​ប់​​ប្រ​ភេទ​​​នៅ​​ក្រុ​ង​​​បា​ត់ដំ​ប​ង ​ជា​​ឆ្នាំ​ង​បាយ​​​រ​ប​ស់​​ស​ម​ត្ថ​កិ​ច្ច​​​ពាក់​​ព័​ន្ធ ប​ន​​ល្បែង​ភ្នា​ល់​​ទឹ​កភ្លៀង​ ​និ​ង​​ល្បែង​ស៊ី​សង​​គ្រ​ប់​​ប្រ​ភេទ​​​នៅ​​ក្រុ​ង​​​បា​ត់ដំ​ប​ង ​ជា​​ឆ្នាំ​ង​បាយ​​​រ​ប​ស់​​ស​ម​ត្ថ​កិ​ច្ច​​​ពាក់​​ព័​ន្ធ