ធ្លាយ (វីដេអូ) ដេញថ្លៃគម្រោងធ្វើផ្លូវគ្រួសក្រហម នៅឃុំស្រឡប់ មានភាពអនាធិបតេយ្យ-ពុករលួយ និងគ្មានតម្លាភាព ទាមទារថ្នាក់លើមានវិធានការ

ខេត្តត្បូងឃ្មុំ ៖ ពិធីដេញថ្លៃសាងសង់ផ្លូវដីក្រាលគ្រួសក្រហម កាលពីព្រឹក ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦ នៅក្នុងសាលាឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។ត្រូវបានវីដេអូឃ្លីបរយះពេល៤៣វិនាទី បង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីភាពមិនប្រក្រតី ពោរពេញទៅដោយអំពើពុករលួយ ដ៏អនាធិប តេយ្យ និងគ្មានតម្លាភាព ក្នុងការដេញថ្លៃសាងសង់ផ្លូវដីក្រាលគ្រួសក្រហម ប្រវែង១៣២៧ម៉ែត្រ ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នៅក្នុងវីដេអូឃ្លីបនេះ ត្រូវបានគេមើលឃើញថា មានការឃុបឃិតគ្នាជា ប្រព័ន្ធ ព្រោះ នៅពេលដាក់ឲ្យដេញថ្លៃក្រុមអ្នកដេញថ្លៃជាក្រុម ដែលជាបក្ខពួកតែមួយ មានគ្នា៣ ប៉ុណ្ណោះ ដែលអនុញ្ញាតិ ឲ្យយកប៊ិត ដាក់ក្នុងប្រអប់ដេញថ្លៃ។ ចំពោះអ្នកដែលចង់ចូលរួមដេញថ្លៃ ជាច្រើននាក់ទៀត មិនត្រូវគេអនុញ្ញាតិ ឲ្យយក ប៊ិត ដាក់ក្នុងប្រអប់ដេញថ្លៃឡើយ។ ហើយនៅក្នុងទីដេញថ្លៃ មានជើងកាងជាមេបោះទឹកតែ បានចាប់រុញច្រានអ្នកផ្សេងទៀត ដែលមានបំណងដេញថ្លៃគឺរុញច្រាន ចេញទៅខាង ក្រៅ ដើម្បីមិនអោយចូលរួមដាក់ប៊ីតដេញថ្លៃ ហើយការរុញច្រាននោះនៅមុខគណះកម្មការ ដេញថ្លៃ។ទិដ្ឋភាពបែបនេះ បង្ហាញឲ្យឃើញថា ការដេញថ្លៃនេះគ្មានតម្លាភាព និងជាការរៀបចំរួចជាស្រេចរបស់គណៈកម្មការដេញថ្លៃនោះ ។

សេចក្តីរាយការណ៍បានអោយដឹងថា ការដេញថ្លៃសាងសង់ផ្លូវដីក្រាលគ្រួសក្រហម នៅក្នុងសាលាឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ដែលគេសង្ស័យថា ពុករលួយបំផ្លាញថវិការជាតិយ៉ាងធ្ងន់ធ្ងរនោះ មានមនុស្សមួយក្រុម អាចជាអ្នកមានអំណាចនៅក្រោយខ្នង បានទៅរារាំងបាំង និងរុញច្រាន មិនឱ្យអ្នកផ្សេងក្រៅពីមនុស្ស៣នាក់ដែលជាបក្សពួកខ្លួន ទៅចូលរួម បានដាក់ដេញថ្លៃបានទេ។ ការដេញថ្លៃផ្លូវចំនួន ២ខ្សែ ប្រវែង១,៣០០ម៉ែត្រនេះ តម្លៃប៉ាន់ស្មានដាក់ដេញថ្លៃចំនួន ៥០,០៤៣,៤៧៦រៀល ហើយក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន សៅ លីនដា ដាក់ដេញថ្លៃ ៤៩,០០៧ ,០០០រៀល ក្រុមហ៊ុន ហ៊ន់ សុភាព ដាក់ដេញថ្លៃ ៤៩,០៩៩,០០០រៀល។ ចំណែកដាក់តម្លៃទាប គឺក្រុមហ៊ុនឈ្មោះ ហ៊ន់ សោភ័ណ ដែលទទួលយកបាន គឺតម្លៃ ៤៨,៩៦៦,៣០០ រៀល ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថាក្រុមហ៊ុនមួយចំនួនដែលមិនបានចូលរួមដេញថ្លៃ បានរិះគន់ គណៈកម្មាការដេញដៃថា មិនមានតម្លាភាព ដោយសារអ្នកដាក់សំណើរដេញថ្លៃនោះ គេឱ្យដាក់ដេញថ្លៃតែ៣នាក់ ជាបក្សពួកខ្លួន ចំណែក អ្នកផ្សេងជាច្រើននាក់ទៀត ត្រូវគណៈកម្មការធ្វើការរារាំង និងរុញច្រានមិនឱ្យយកឯកសារចូលទៅដាក់ដេញថ្លៃនោះទេ។

ពាក់ពន្ឋ័ទៅនឹងការរិះគន់ពុករលួយខាងលើ សែនសុខ មិនអាចស្វែងរកការបំភ្លឺ ពីគណះកម្មការ ដេញថ្លៃបាននៅឡើយទេ៕

ធ្លាយ (វីដេអូ) ដេញថ្លៃគម្រោងធ្វើផ្លូវគ្រួសក្រហម នៅឃុំស្រឡប់ មានភាពអនាធិបតេយ្យ-ពុករលួយ និងគ្មានតម្លាភាព ទាមទារថ្នាក់លើមានវិធានការ ធ្លាយ (វីដេអូ) ដេញថ្លៃគម្រោងធ្វើផ្លូវគ្រួសក្រហម នៅឃុំស្រឡប់ មានភាពអនាធិបតេយ្យ-ពុករលួយ និងគ្មានតម្លាភាព ទាមទារថ្នាក់លើមានវិធានការ