Barcelona យល់ព្រមចុះហត្ថលេខាជាមួយ Umtiti ពីក្លិប Lyon ក្នុងតម្លៃ៣០លានអឺរ៉ូ

Samuel Umtiti កំពុងតែត្រៀមក្នុងការចូលរួមជាមួយនឹងក្លិប Barcelona ពីក្លិប Lyon ក្រោយពីប្រធានក្លិបរបស់បារាំងមួយនេះ បានអះអាងថា លោកបានយល់ព្រមលើកិច្ចព្រមព្រៀងគ្នាមួយសម្រាប់ខ្សែការពារ Umtiti ក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌ La Liga។

Samuel-Umtiti-ft-16

ខ្សែការពារវ័យ២២ឆ្នាំរូបនេះ ដែលត្រូវបានរំពឹងទុកថា នឹងចូលជំនួសកន្លែងរបស់កីឡាករដែលពិន័យព្យួរ Adil Rami នៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំង ជួបជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅថ្ងៃអាទិត្យនេះ បានស្ថិតក្នុងគោលដៅនៃការប្រមាញ់ទិញរបស់ក្រុមលោក Luis Enrique ជាយូរមកហើយ។ ការដាក់ការចាប់អារម្មណ៍លើខ្សែការពាររូបនេះ បានកើតឡើង ក្រោយពីក្លិប Barcelona បានជួបការខកខិត្តក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាករ Marquinhos របស់ក្លិប Paris Saint-Germain។

ការចរចាផ្សេងៗរវាងក្លិបទាំងពីរកំពុងតែដំណើរការ ហើយលោក Jean-Michel Aulas ប្រធានក្លិបរបស់ Lyon បានអះអាងថា ការផ្ទេរដែលមានតម្លៃខ្លួនចំនួន៣០លានអឺរ៉ុប (ស្មើនឹង៣៣លានដុល្លារអាមេរិក) បានឈានដល់ការព្រមព្រៀងរួចជាស្រេច។ លោកបានប្រាប់កាសែត RMC Sport ថា៖ «យើងគិតទុកជាមុនរួចជាស្រេចពីការចាកចេញរបស់ Umtiti។ Samuel មានកិច្ចព្រមព្រៀងដ៏ពិសេសមួយសម្រាប់រូបគេ ក្នុងការចូលរួមជាមួយនឹងក្លិប Barcelona»។

ប្រធានក្លិបរូបនេះ បានបន្ថែមទៀតថា៖ «យើងបានសន្យាថា ប្រសិនបើរូបគេអាចលេងឲ្យក្លិបនេះ អស់ពីសមត្ថភាព រូបគេអាចចាកចេញបាន។ វាជាផ្នែកនៃការប្តេជ្ញាចិត្តដែលយើងបានធ្វើ ខណៈដែលយើងបានធ្វើសម្រាប់ Karim Benzema រួចជាស្រេច នៅពេលរូបគេបានផ្ទេរទៅកាន់ក្លិប Real Madrid»៕

ប្រភពព័ត៌មាន៖ The Guardian