លោក មាស ច័ន្ទ​ពិសិដ្ឋ ចេញពី​ក្រុង​ទៅ​ធ្វើ​ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា ផ្ទេរ​និង​តែងតាំង​លោក មាស ច័ន្ទ​ពិសិដ្ឋ ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ផា​ន់ វណ្ណ​រ័​ត្ន ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយ ដែល​ត្រូវ​បាន​ផ្ទេរ​ការងារ​មក​ក្រសួង​យុ​ត្តិ​ធ៌​ម ៕