អី​យ៉ា​ ! គ្រូ​បង្វឹក​ថ្មី​របស់​ PSG គឺ​ជា​គ្រូ​បង្វឹក​ដែល​ជួយ​ Sevilla ឈ្នះ​ពាន​ Europa League ៣​ឆ្នាំ​ជាប់​គ្នា​

ថ្មីនេះក្លឹប PSG ទើបតែប្រកាសជាផ្លូវការនៅការតែងតាំងលោក Unai Emery ដែលជាអតីតគ្រូបង្វឹក Sevilla ឲ្យក្លាយគ្រូបង្វឹកថ្មីរបស់ខ្លួនជំនួសលោក Laurent Blanc ដែលសម្រេចលាលែងពីតំណែងនៅសប្ដាហ៍មុននេះ ។

លោក Unai Emery គឺចាប់ផ្ដើមក្លាយជាគ្រូបង្វឹកនៅឆ្នាំ២០០៤ ហើយលោកចាប់ជោគជ័យខ្លាំងពេលដឹកនាំក្លឹប Sevilla ដោយដឹកនាំ៣រដូវកាលលោកបានជួយឲ្យក្លឹប Sevilla បានក្លាយជាម្ចាស់ជើងឯក Europa League ដល់ទៅ៣ដងជាប់គ្នា ។ ដោយយោងតាមសមិទ្ធផលល្អៗជាមួយ Sevilla បែបនេះទើបក្លឹប PSG សម្រេចជ្រើសយកគាត់ជាគ្រូបង្វឹកថ្មីហើយបានផ្ដល់កុងត្រាដល់គាត់រយៈពេល២ឆ្នាំ ។

ក្រោយការចុះកុងត្រាផ្លូវការជាមួយ PSG លោកបាននិយាយថា « វាពិតជាមោទនភាពដែលខ្ញុំបានក្លាយជាគ្រូបង្វឹក PSG ។ ក្លឹបនេះបានក្លាយជាក្លឹបដ៏ធំនៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយខ្ញុំមានការសប្បាយចិត្តនឹងមានកិត្តិយសជាខ្លាំង » ។

លោកបន្តថា « ខ្ញុំចង់ជួបជាមួយក្រុមកីឡាករថ្មីរបស់ខ្ញុំ ដែលពួកគេសុទ្ធតែបានប្រឹងប្រែងដើម្បីឲ្យក្លឹបមានការរីកចម្រើន ខ្ញុំនឹងព្យាយាមបញ្ចេញឲ្យពីសមត្ថភាពក្នុងការដឹកនាំក្លឹបមួយនេះជាពិសេសមិនឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ » ។

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ

  • អី​យ៉ា​ ! គ្រូ​បង្វឹក​ថ្មី​របស់​ PSG គឺ​ជា​គ្រូ​បង្វឹក​ដែល​ជួយ​ Sevilla ឈ្នះ​ពាន​ Europa League ៣​ឆ្នាំ​ជាប់​គ្នា​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:វីដេអូ
Tags: