Kelly Brook តារា​ស្រី​មាន​ដងខ្លួន​ល្អ​ឥត​ខ្ចោះ

អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ​តិច​សាស់​វាយតម្លៃ​ថា រាង​កាយ​សក្តិ​សម​បំផុត​របស់​មនុស្ស​ស្រី​គឺ​កម្ពស់​១,៦៨​សង្ទីម៉ែត្រ រីឯ​ទំហំ​ទាំង​៣​វិញ គឺ​ទំហំ​ដើមទ្រូង​៩៩​សង្ទីម៉ែត្រ ចង្កេះ ៦៣​សង្ទីម៉ែត្រ និង​ត្រគាក​៩១​សង្ទីម៉ែត្រ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ជ្រើសរើស​យក​តារា​សម្តែង​អង់គ្លេស​នាង Kelly Brook ធ្វើ​ជា​ឧទាហរណ៍​ពិសេស​មួយ ពោល​គឺ​នាង​មាន​រាង​កាយ​អំណោយផល​ពី​ធម្មជាតិ និង​សក្តិ​សម​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ។

នាង Kelly Brook និយាយ​ថា រាង​កាយ​របស់​នាង​កាន់តែ​មូល​ពេល​ស្ថិត​ក្នុង​អាជីព​ម៉ូ​ដែល​។ ដោយឡែក​ការ​សិក្សា​រក​ឃើញ​ថា បើសិនជា​ស្ត្រី​គិត​ថា ពួក​នាង​មាន​រាង​កាយ​កាន់តែ​ក្រាស់ និង​មូល​នោះ មាន​ន័យ​ថា​ឈាន​ទៅ​រក​ភាពល្អ​ឥត​ខ្ចោះ បណ្តើ​រហើយ​ៗ​។ លក្ខណៈ​បែប​នេះ​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា «​រាង​កាយ​សមសួន​បំផុត​» ។

តារា​សម្តែង ម៉ូ​ដែល និង​ជា​ពិធី​ការិនី​នាង Kelly Brook បច្ចុប្បន្ន​វ័យ​៣៦​ឆ្នាំ ។ នាង​មាន​កម្ពស់​១,៦៨​សង្ទីម៉ែត្រ ទម្ងន់​៦៦​គីឡូក្រាម​។ Kelly Brook មាន​សក់​ពណ៌​ខ្មៅ និង​ភ្នែក​ពណ៌​ត្នោត ។

ទំហំ​ដើមទ្រូង​នាង​គឺ​៩៩​សង្ទីម៉ែត្រ ចង្កេះ ៧១​សង្ទីម៉ែត្រ និង​ត្រគាក​៩៤​សង្ទីម៉ែត្រ​។ ចំណង់​ផ្លូវភេទ​របស់​នាង​ក៏​ពុះកញ្ជ្រោល​ខ្លាំង​ដែរ ។ ទំហំ​អាវ​ក្នុង ៣៤E ៕