មីយ៉ាន់ម៉ា​​លក់​ថ្លើម​​ថ្ម​​៥៨៩​ដុំ​​ បាន​ជាង​​​ ៧៧​លាន​ដុល្លារ

ពិធីដេញថ្លៃ Myanmar Gems Emporium លើកទី៥៣ នៅប្រទេសមីយ៉ាន់ម៉ា អាចរកចំណូលបានប្រមាណ ៧៧,៥លានដុល្លារអាមេរិក តាមរយៈការលក់ថ្លើមថ្មចំនួន ៥៨៩ដុំ នៅថ្ងៃពុធម្សិលមិញ។

មីយ៉ាន់ម៉ា​​លក់​ថ្លើម​​ថ្ម​​៥៨៩​ដុំ​​ បាន​ជាង​​​ ៧៧​លាន​ដុល្លារ

ថ្លើមថ្មសរុបទាំងអស់មានចំនួន ៦០៦២ដុំ ដែលបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ដេញថ្លៃ ដែលចាប់ផ្ដើមកាលពីថ្ងៃសុក្រទី ២៤មិថុនា សប្ដាហ៍មុន នៅទីក្រុងណៃពិដោ។ ក្រៅពីថ្លើមថ្មក៏មានត្បូងចំនួន ៥១២ដុំ និងគជ់ខ្យង ៣៦៥ដុំ បានដាក់លក់ផងដែរ។

ថ្លើមថ្ម និងត្បូងទាំងអស់ត្រូវបានគេដាក់តម្លៃគោលមួយ រួចបើកឲ្យមានការដេញថ្លៃគិតជារូបិយប័ណ្ណអឺរ៉ូ។ ថ្លើមថ្មតូចធំទាំងនោះមានតម្លៃដំបូងចាប់ពី ៤ពាន់ ទៅដល់ ២សែនអឺរ៉ូ ឬខ្លះទៀតលើសនេះក៏មាន។

ការលក់ដេញថ្លៃត្រូវបានគេអញ្ជើញភ្ញៀវចូលរួមជាអ្នកជំនួញ និងសេដ្ឋីៗ មកពីមីយ៉ាន់ម៉ាផ្ទាល់ ចិន ឥណ្ឌា ជប៉ុន សិង្ហបុរី និងថៃ។ ព្រឹត្តិការណ៍ខាងលើបានកើតឡើងដំបូងគេចាប់តាំងពីឆ្នាំ ១៩៦៤មកម្ល៉េះ។

ផលិតផលថ្លើមថ្មមីយ៉ាន់ម៉ានាំចេញកាលពីឆ្នាំ ២០១៤ -២០១៥ មានទំហំទឹកប្រាក់ ៩៨៦,៦៤លានដុល្លារ តែធ្លាក់ចុះកាលឆ្នាំ ២០១៣-២០១៤ ដែលមានទឹកប្រាក់ ១,០១ពាន់លានដុល្លារអាមេរិក។ នៅថ្ងៃពុធម្សិលមិញ សរុបទាំងថ្លើមថ្ម ត្បូង និងគជ់ខ្យង គេអាចរកបានប្រាក់ ១១៨,១៥លានដុល្លារឯណោះ៕

មីយ៉ាន់ម៉ា​​លក់​ថ្លើម​​ថ្ម​​៥៨៩​ដុំ​​ បាន​ជាង​​​ ៧៧​លាន​ដុល្លារ

ប្រភព៖ sabay

  • មីយ៉ាន់ម៉ា​​លក់​ថ្លើម​​ថ្ម​​៥៨៩​ដុំ​​ បាន​ជាង​​​ ៧៧​លាន​ដុល្លារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: