ដោយសារ​ប្រាក់ ២០០០ រៀល សម្លាប់​ប្រពន្ធ​ចោល​ដោយ​មិន​ស្រណោះ​

6 Videos


ប្ដីកំណាចចិត្តជាសត្វតិរច្ឆានម្នាក់ ព្រោះតែខឹងប្រពន្ធដោយសុំលុយពីរពាន់រៀលទៅទិញស្រាសផឹកមិនបាន ក៏វាយជាន់កប្រពន្ធរហូតស្លាប់ បន្សល់ទុកកូន ៤ នាក់ឲ្យកំព្រា។ ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារនេះកើតឡើងនៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះជនរងគ្រោះនៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។

P9

ដោយសារ​ប្រាក់ ២០០០ រៀល សម្លាប់​ប្រពន្ធ​ចោល​ដោយ​មិន​ស្រណោះ​
ដោយសារ​ប្រាក់ ២០០០ រៀល សម្លាប់​ប្រពន្ធ​ចោល​ដោយ​មិន​ស្រណោះ​

លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា ជនដៃដល់ដែលវាយជាន់កប្រពន្ធរហូតដាច់ខ្យល់ស្លាប់នេះ ឈ្មោះ វ៉េត សាក់ អាយុ ៣៦ ឆ្នាំ រីឯស្ត្រីជាប្រពន្ធដែលរងនូវអំពើហិង្សា ឈ្មោះ ម៉ុស ស្ដើង អាយុ ៣០ ឆ្នាំ ។ ជនសង្ស័យតែងតែផឹកស្រាស្ទើររាល់ថ្ងៃ ហើយតែងតែប្រើអំពើហិង្សាមកលើប្រពន្ធជារឿយៗ ដោយក្នុងនោះសមត្ថកិច្ចបានហៅទៅអប់រំជាច្រើនលើកមកហើយ។ ចំណែកហេតុការណ៍ពេលនេះ ជនសង្ស័យបានផឹកស្រាច្រៀងខារ៉ាអូខេនៅផ្ទះតាំងពីថ្ងៃរហូតដល់យប់ លុះផឹកដល់ម៉ោង ១០ យប់ ក៏សុំលុយប្រពន្ធ ២០០០ រៀលដើម្បីទិញស្រាសផឹកបន្ត ក៏ប៉ុន្តែប្រពន្ធប្រាប់ថា គ្មានលុយទេ ពេលនោះជនសង្ស័យខឹងក៏ស្ទុះទៅវាយជាន់កបណ្ដាលឲ្យស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។

ដោយសារ​ប្រាក់ ២០០០ រៀល សម្លាប់​ប្រពន្ធ​ចោល​ដោយ​មិន​ស្រណោះ​

ក្រោយពេលកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានឃើញម្ដាយដេកស្ដូកស្ដឹងក៏បានរត់ទៅប្រាប់មេភូមិ។ បានដំណឹងនេះ មេភូមិក៏បានទាក់ទងទៅសមត្ថកិច្ចឲ្យមកឃាត់ខ្លួនជនសង្ស័យជាប្តីនោះតែម្ដង ។

ដោយសារ​ប្រាក់ ២០០០ រៀល សម្លាប់​ប្រពន្ធ​ចោល​ដោយ​មិន​ស្រណោះ​

លោកអធិការបានបន្ថែមថា គ្រួសារនេះជាគ្រួសារក្រីក្រ នៅក្នុងភូមិដែលមានកូន ៤ នាក់នៅក្នុងបន្ទុក ហើយអ្វីដែលគួរឲ្យខ្លោចផ្សារបំផុតនោះ គឺកូនប្រុសពៅរបស់ស្ត្រីរងគ្រោះ អាយុទើបតែ ១ ខួបប៉ុណ្ណោះ ត្រូវការម្ដាយបំបៅជារៀងរាល់ថ្ងៃតែពេលនេះម្ដាយបានស្លាប់ចោលបាត់ទៅហើយ ។

ដោយសារ​ប្រាក់ ២០០០ រៀល សម្លាប់​ប្រពន្ធ​ចោល​ដោយ​មិន​ស្រណោះ​

លោកអធិការស្រុកគីរីវង់បានជួយរៀបចំពិធីបុណ្យសព និង បានផ្ដល់អង្ករ ២ បាវ មី ២ កេះ និង ថវិកា ដប់ម៉ឺនរៀលដល់គ្រួសារសពដែលនៅសល់តែកូនៗចំនួន ៤ នាក់នោះ។ ជាចុងក្រោយលោកក៏បានអំពាវនាវដល់សម្បុរសជននានា សូមមេត្តាជួយគ្រួសារដ៏កម្សត់នេះផងចុះ ព្រោះពួកគេគ្មានអ្នកទីពឹងទៀតទេ ( ម្តាយស្លាប់ ឪពុកជាប់ឃុំ ) ៕

                                                                                  សុថាត់