សម្ដេច​ប្រធានរដ្ឋសភា​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥

សម្ដេច​ប្រធានរដ្ឋសភា​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥



ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹក​ថ្ងៃទី ៣០ ខែមិថុនា​នេះ បាន​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​៥ នៅ​វិមាន​រដ្ឋសភា ដើម្បី​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៤​។

របៀបវារៈ​ចំនួន​៤​នោះ​រួមមាន​៖ ១-​ការពិនិត្យ​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី ការ​គ្រប់គ្រង​លើ​ការ​បរិច្ចាគ​ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស​។ ២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៧ និង​ទី​៨ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​។ ៣-​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​៖ ១-​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស រវាង​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋា​ភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន ២-​ពិធីសារ​ទី​១​ស្តីពី​ការ​មិន​កំណត់​សិទ្ធិ​ហោះហើរ​ទី​៣ និង​ទី​៤ រវាង​ចំណុច​ណាមួយ​នៅ​ក្នុង​ទឹកដី​បណ្ដា​ភាគី​ចុះ​កិច្ចព្រមព្រៀង និង​៣-​ពិធីសារ​ទី​២ ស្តីពី​សិទ្ធិ​ហោះហើរ​ទី​៥ រវាង​ភាគី​ចុះ​កិច្ចព្រមព្រៀង។

៤-​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​។

សូម​បញ្ជាក់​ថា សម័យប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​កូរ៉ូម​ចំនួន ៦៥​រូប ដោយ​មិន​មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​ទេ​៕
សម្ដេច​ប្រធានរដ្ឋសភា​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥