តារា​រ៉េប​ម្នាក់​ចេញ MV ច្រៀង​រិះគន់​ G-Dragon និងT.O.P​ ខ្លាំង​ៗ​គ្មាន​ញញើត​

តារា​រ៉េប​កូរ៉េ Iron បាន​ត្រលប់​មក​វិញ​ជាមួយ​វីដេអូ​ចម្រៀង “SYSTEM” កាល​ពី​ម្សិលមិញ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​កញ្ឆា​កាល​ពី​៣​ខែ​មុន។ ទាក់ទង​នឹង​បទ​ថ្មី​នេះ ក្នុង​ទំនុក​នៃ​បទ​ចម្រៀង​របស់​ Iron ​កំពុង​ស្ថិត​ក្រោម​កម្ដៅ ដោយ​គេ​បាន​ច្រៀង​​រិះគន់​ទៅ​សមាជិក Big Bang ២​រូប​មិន​សំចៃ​ដៃ​។

 

តារា​រ៉េប​ម្នាក់​ចេញ MV ច្រៀង​រិះគន់​ G-Dragon និងT.O.P​ ខ្លាំង​ៗ​គ្មាន​ញញើត​

 

នៅ​ចុង​បញ្ចប់​​នៃ​បទ “SYSTEM” Ironបាន​ច្រៀង​ដៀមដាម​ទៅកាន់ G-Dragon ចំពោះ​រឿង​អតីត​កាល​ពាក់ព័ន្ធ​នឹង​កញ្ឆា​និង​​ទេពកោសល្យ​ច្រៀង​ដ៏​អន់​របស់ T.O.P។ ដោយ​ខ្លឹម​សារ​ខាង​ចុង​បទ​បាន​ច្រៀង​ថា៖””He shaved his head, but I grew mine. What’s he going to pull out from now? GD b**** cheated on his fans, but pretends like he got dumped by them. Handicapped rapper T.O.P. Just change your career to acting”  ។

 

សម្រាយ​ន័យ​ខ្លី​គេ​ចង់​មាន​ន័យ​ថា G-Dragon តែងតែ​បោកប្រាស់​អ្នក​គាំទ្រ​របស់​ខ្លួន ខណៈ​ដែល T.O.P​ ច្រៀង​មិន​កើត​ គួរ​តែ​ប្ដូរ​អាជីព​ទៅ​តារា​សម្ដែង​វិញ​ទៅ។ ក្រោយ​ចេញ​បទ​នេះ អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទំនុក​ចម្រៀង​នេះ៕

 

 

ចុចអាន៖Taeyeon សរសេរ​អង់គ្លេស​ខុស​បច្ចេកទេស​លើ Instagram ត្រូវ​គេ​បាញ់​ឡើង​ចុក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  allkpop