Ronaldo៖ “ខ្ញុំ​ឈឺចាប់ ពេល​ឃើញ​ Messi ស្រក់​ទឹក​ភ្នែក”

Cristiano Ronaldo ​តារា​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​លើក​ឡើង​​ថា ខ្លួន​ពិត​ជា​ឈឺចាប់​ ពេល​ឃើញ​ Lionel Messi ​ស្រក់​ទឹក​ភ្នែក និង​សង្ឃឹម​ថា​កីឡាករ​ក្រុម​ Barcelona រូប​នេះ​ ​កុំ​ទាន់​ចូល​និវត្តន៍​ ហើយ​ត្រឡប់​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ។

 

Ronaldo៖ “ខ្ញុំ​ឈឺចាប់ ពេល​ឃើញ​ Messi ស្រក់​ទឹក​ភ្នែក”

Cristiano Ronaldo ​តារា​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

 

Messi បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​អាហ្សង់ទីន ចាញ់​ឈីលី​ ដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​​រង្វាន់​ Copa America 2016។ ក្រោយ​ប្រកាស​ចូល​និវត្តន៍​ភ្លាម ប្រធានាធិបតី​អាហ្សង់ទីន Mauricio Macri ​​​ប្រជាជន​អាហ្សង់ទីន និង​អ្នកគាំទ្រ​ជា​ច្រើន បាន​​ស្នើ​សុំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បន្ត​​លេង​ឲ្យ​ជម្រើស​ជាតិ​ទៀត។

 

Ronaldo៖ “ខ្ញុំ​ឈឺចាប់ ពេល​ឃើញ​ Messi ស្រក់​ទឹក​ភ្នែក”

 

Ronaldo៖ “ខ្ញុំ​ឈឺចាប់ ពេល​ឃើញ​ Messi ស្រក់​ទឹក​ភ្នែក”

Lionel Messi ស្រក់​ទឹក​ភ្នែក ពេល​អាហ្សង់ទីន ចាញ់​ឈីលី

 

រីឯ​ Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ដែល​ជា​ដៃ​គូ​ប្រជែង​យក​ពាន​ Ballon d’Or ជាមួយ​ Messi ជិត​១​ទសវត្សរ៍​ចុង​ក្រោយ​​​នេះ​ ​ក៏​ចង់​ឃើញ​ Messi ពាក់​ឈុត​​ស​​​និង​ខៀវ​ ​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​ដែរ។ នេះ​បើ​តាម​ Facebook Page: Copa Mundial Fifa Colombia បាន​បង្ហោះ​សម្ដី​ CR7។

 

Ronaldo៖ “ខ្ញុំ​ឈឺចាប់ ពេល​ឃើញ​ Messi ស្រក់​ទឹក​ភ្នែក”

 

“Messi ​បាន​សម្រេច​ចិត្ត​ដ៏​ពិបាក​​មួយ ​ហើយ​អ្នកគាំទ្រ​​​ត្រូវ​តែ​យល់ និង​ទទួល​យក​វា។ គាត់​មិន​ធ្លាប់​ចាញ់ ឬ​បញ្ចប់​​ចំណាត់​ថ្នាក់​ទី​២​ទេ ក្នុង​ជីវិត​របស់​គាត់។ ​ទាត់​ប៉េណាល់ទី​មិន​បាន​សម្រេច មិន​មែន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​កីឡាករ​អន់​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់ ពេល​ឃើញ​គាត់​ស្រក់​ទឹក​ភ្នែក។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ត្រឡប់​​លេង​ឲ្យ​ជម្រើស​ជាតិ​គាត់​វិញ ព្រោះ​ពួកគេ​ត្រូវ​ការ​គាត់”។ Ronaldo លើក​ឡើង៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ nj