ថន តារា ឡើងយន្តហោះ ចេញទៅរស់នៅជាមួយ ស្វាមីនៅប្រទេសថៃ ម្សិលមិញ

ភ្នំពេញៈ កូនក្រមុំថ្មីថ្មោង អ្នកនាង ថន តារា ក្រោយពីរៀបមង្គលការ ជាមួយស្វាមី ដែលជាមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលថៃ លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង កាលពីថ្ងៃ ២៦ ខែ មិថុនា ឆ្នាំ ២០១៦ រួចកាលពីថ្ងៃម្សិលមិញនេះ អ្នកនាងបានចាកចេញ ពីទឹកដីកំណើតក៏ដូចជាឃ្លាតឆ្ងាយ ពីការងារសិល្បៈ ទៅរស់នៅសាងសុភមង្គល ជាមួយស្វាមីឫប្រទេសថៃ ។

បើតាម អ្នកនាង ថន តារា បានប្រាប់ឲ្យដឹងថា អ្នកនាងសម្រេចចិត្តចាកចេញ ទៅរស់នៅជាមួយស្វាមី នៅប្រទេសថៃ ដើម្បីធ្វើឲ្យស្នេហារឹងមាំ មានសុភមង្គល ហើយលើសពីនេះអ្នកនាង ក៏សម្រេចចិត្តជួយការងាររកស៊ីរបស់គាត់ និងការងារនយោបាយផងដែរ ។

អ្នកនាងថន តារាគឺជាកូនក្រមុំមួយរូប ដែលមានសំណាងមិនចាញ់ អ្នកសិល្បៈមួយចំនួន ដែលរៀបការ នោះទេ ពោលគឺអ្នកនាងបានជួបស្វាមី ដែលស្រលាញ់ថ្នាក់ថ្នមចិត្ត អ្នកនាងដោយស្មោះ ពោលមង្គលការ របស់ពួកគេទាំងពីរនាក់ គឺកើតចេញពីក្តីស្រលាញ់ ដែលមានចំពោះគ្នាពិត មិនក្លែងក្លាយទេ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បងស្រី តារាសម្តែង និងជាពិធីការិនី ថន លក្ខណា អ្នកនាង ថន តារា បានរៀបអាពាហ៍ពិពាហ៍​ ជាមួយកូន កម្លោះជាជនជាតិថៃ ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសថៃ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦​នេះ ។

ក្នុងនោះផងដែរ បន្ទាប់ពីកម្មវិធីមង្គលការនេះ បានប្រព្រឹត្តទៅអស់មួយព្រឹកហើយនោះ មានភ្ញៀវកិត្តិយស ជាច្រើនបានចាប់អារម្មណ៍ ទៅកាដូអនុស្សាវរីយ៍ ដែលត្រៀមសម្រាប់ភ្ញៀវកិត្តិយស ដែលអញ្ចើញចូលរួម ក្នុងកម្មវិធីនាល្ងាចនេះ វាពិតជាប្លែក នឹងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយគូស្នេហ៍មួយគូនេះ បានរៀបចំកាដូអនុស្សាវរីយ៍ ជាកាបូបពណ៌ក្រហម យ៉ាងស្រស់ស្អាត ដែលភ្ជាប់មកជាមួយ សំបកខាងក្រៅ មានបិទរូប គូស្វាមីភរិយាទាំងពីរនាក់នេះតែម្តង ហើយវាមានតម្លៃប្រហាក់ប្រហែល ២១ដុល្លារអាមេរិក ។

ប្រភពពីភ្ញៀវកិត្តិយស បានបន្ថែមថា កាដូអនុស្សាវរីយ៍នេះផងដែរ សុទ្ធតែបានកម៉្មង់មកពី ប្រទេសថៃ នឹងចំណាយអស់ទឹកប្រាក់ ប្រហែលជាងមួយសែនបាទទៀតផង។

គួរបញ្ចាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ពិធីទទួលភ្ញៀវកិត្តិយស ទទួលទាននិងបរិភោគអារហារពេលល្ងាច ក្នុងពិធីមង្កលការ បងស្រី តារាងសម្តែង និងជាពិធីការិនី ថន លក្ខណា អ្នកនាង ថន តារា ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌល សន្និបាតនិងពិពណ៍ កោះពេជ្រអគារ A ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload