លុយ​លេខ​1 កន្ទុយលេខ​2

នៅ​តាម​ដងផ្លូវ​ជាតិ ផ្លូវលំ​នានា​ទូ​ទាំង​ប្រទេស​...​ឱ្យ​តែ​ជា​តំបន់​ប្រជាពលរដ្ឋរ​កស៊ី​ដឹក​ជញ្ជូន​...​ជា​តំបន់​សេដ្ឋកិច្ច​...​កើតមាន​កុងត្រូលជជុះ និង​មិន​ជជុះ​...
ដុះ​ម​មិះ​ស្អេកស្កះ​...​។ ក្រុម​ប៉ុស្តិ៍ត្រួតពិនិត្យ​ទាំងអស់​...​និយាយ​ឱ្យវា​សច្ចៈ​ទៅ​ចុះ​...​មិនមែន​ដើម្បី

ប្រមូលប្រាក់​ពន្ធ​ចូល​រដ្ឋ​ដោយ​ត្រឹមត្រូវ​ទេ​...​ចូល​ហោប៉ៅ​ក្រុម​...​ហោប៉ៅ​ខ្លួនឯង​...​ប្រយោជន៍​ផ្ទាល់ខ្លួន​...​កុំ​ថា​គេ​មិនដឹង !!

នយោបាយ​បង្កើត​ស្នាក់​ការ​...​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​...​បង្កើត​ពាក្យ​ថា ចល័ត​...​។​ល​។ ជា​នយោបាយ​ចែក​គ្នា​រស់​...​នយោបាយ​ធ្វើ​ឱ្យ​អ្នករក​ស៊ីទាំងឡាយ​ឈឺចាប់​...​។ ស្ត្រី​ច្រើន​នាក់​ហើយ​ខាង​ដឹក​ទំនិញ​បង្កើត​បាន​ពាក្យ​ថា​...​មួយ​ឆ្នាំ​ៗ​រក​ស៊ីចិញ្ចឹម​តែ​ប្តី​គេ​...​ឱ្យ​លុយ​ទៅ​បាន​រួចខ្លួន​...​បើ​មិន​ឱ្យ​ទេ​...​គេ​ចាប់​ទុក​...​។ បើ​ដឹក​ត្រី ត្រី​ងាប់​...​បើ​ដឹក​ជ្រូក ជ្រូក​ងាប់​...​ម្ល៉ោះហើយ​បើ​មិន​បង់​ឱ្យ​ទេ​...​មិនបាច់រ​កស៊ី​ទេ !
មិន​ទៅ​ចាប់​អ្នក​កាប់​ឈើ​ទេ​...​ចាំ​ចាប់​ពេល​ដឹកឈើ​តាម​ផ្លូវ​...​ចាប់​យក​តែ​លុយ ។

មិន​ទៅ​ចាប់​នៅ​ព្រំដែន​ដែល​ទំនិញ​ឆ្លង​ចូល​ទេ​...​មក​ស្ទាក់​ចាប់​តាម​ផ្លូវ​...​ចាប់​យក​តែ​លុយ​...​ឱ្យ​តិច​មិន​យក​ទេ​...​យក​ទាល់តែ​អស់​ចំណេញ !
នយោបាយ​ធ្វើ​ឱ្យ​មាន​សន្តិភាព​ផ្លូវចិត្ត​របស់​អ្នករក​ស៊ី​ដឹក​ជញ្ជូន​តាម​ដងផ្លូវ​...​បើ​ធ្វើ​បាន​យូរ គឺ​ល្អ​បំផុត ។

មិនមែន​ធ្វើ​មិន​បាន​ទេ​...​ធ្វើ​បាន​តែ​ពេល​ណា​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​ស្រែក​...​មួយ​ដង្ហើមចង្រិត ក្រោយមក​ដដែល​...​ឱ ! អ្នកមាន​អំណាច​អើយ​...
បើ​បាន​ទៅ​កាន់​ប៉ុស្តិ៍​កុងត្រូល​តាម​ដងផ្លូវ​...​តាម​បណ្តា​ខេត្ត​នានា​...​ដូច​បាន​ទៅ​កើប​ប្រាក់​...​ហេ ! ហេ !

សម័យនេះ​គេ​តំណាល​ថា លុយលេខ​១...​កន្ទី​កន្ទុយលេខ​២...​ប៉ាក​ទី​លេខ​៣...​។ ម្ល៉ោះហើយ​អត់​កម្ចាត់​បាន​ទេ អា​រឿង​ប្រមូល​តាម​ដងផ្លូវ​នេះ ៕
              អា​ឡេវ