ដារ៉ូ៖ “រ៉ូបូត​បញ្ជា​ដោយ​ចិត្ត” ជា​​ស្នាដៃ​កូន​ខ្មែរ

រ៉ូបូតបញ្ជាដោយប្រើចិត្ត” (Mind-Controlled Robot) ជាគម្រោងរបស់និស្សិតផ្នែកអគ្គិសនី និងថាមពលឆ្នាំទី ៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែល អនុញ្ញាតិឲ្យមនុស្សអាចបញ្ជារ៉ូបូតឲ្យទៅមុខ ទៅក្រោយ ទៅឆ្វេង និងទៅស្តាំ បានដោយគ្រាន់តែគិតក្នុងចិត្ត។ ពេលគិតចង់ឲ្យវាទៅឆ្វេង វានឹងទៅឆ្វេងតាម ហើយទិសដៅផ្សេងៗទៀតក៏ដូចគ្នា។

ដារ៉ូ៖ “រ៉ូបូត​បញ្ជា​ដោយ​ចិត្ត” ជា​​ស្នាដៃ​កូន​ខ្មែរ

លោក អ៊ឹម ដារ៉ូ បានប្រាប់ឱ្យដឹងថា នេះជាគម្រោងដែលត្រូវធ្វើដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយមានការចូលរួមសហការគ្នាពីមិត្តភក្តិ។

មិត្តភ័ក្តិបានសហការជួយក្នុងការសិក្សាលម្អិតទៅលើ Brain-wave (ស៊ីញ៉ាល់របស់ខួរក្បាលមនុស្ស) ក្នុងលក្ខណះជា Algorithm បន្ទាប់មកយកវាទៅអនុវត្តដាក់នៅលើរ៉ូប៉ូតឱ្យដំណើរការ ពោលគឺអាចបញ្ចូលការគិតរបស់មនុស្យឱ្យបញ្ជាបាន។

ដារ៉ូ ថា ខ្លួនបានចំណាយថ្លៃធ្វើ រ៉ូបូត អស់ប្រហែល ១០០ ដុល្លារ ដោយមានឧបករណ៍ដូចជា Sensor, Microcomputer, Camera, Motor,.. ត្រូវកុម្ម៉ង់ទិញពីចិន ប្រហែល១ខែទៅ ១ខែកន្លះទើបមកដល់៕

ប្រភព៖ sabay

  • ដារ៉ូ៖ “រ៉ូបូត​បញ្ជា​ដោយ​ចិត្ត” ជា​​ស្នាដៃ​កូន​ខ្មែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: