យ៉ង សាំង​កុមារ​៖ ​បើ​ចង់​ឲ្យ​អ្នក​ស្រែ​យើង​ខ្លាំង​បាន​ត្រូវ​តែ​ដាំ​ស្លឹកគ្រៃ​ឲ្យ​ឈ្នះ​កសិករ​គេ​សិន

ភ្នំពេញ៖ បណ្ឌិតកសិកម្ម យ៉ង សាំងកុមារ កាលពីពេលថ្មីៗនេះបានប្រកាសនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក(Facebook)ដោយលោកសរសេរថា “ប្រសិនបើចង់ឲ្យអ្នកស្រែយើងខ្លាំងបាន ត្រូវតែដាំស្លឹកគ្រៃឲ្យឈ្នះកសិករគេសិន”។ លោកបានបន្តប្ដេជ្ញាថា “នៅឆ្នាំនេះខ្ញុំនឹងដឹកនាំកសិករខេត្តកំពត យ៉ាងតិចបំផុត១០០០នាក់ ដោយចាប់ផ្ដើមពីដាំស្លឹកគ្រៃយ៉ាងតិចមួយនាក់ចំនួន១០០គុម្ព”។
លោកអះអាងបែបនេះ ក៏ដោយសារតែលោកមើលឃើញថា ផលិតផលកសិកម្មនៅខេត្តមួយនេះ ភាគច្រើននាំចូលមកពីប្រទេសខគេជិតខាង “បន្លែនៅផ្សារកំពតភាគច្រើនមកពីខាងកើត រួមទាំងម្ទេសនិងស្លឹកគ្រៃផងដែរ។ ខ្ញុំគិតថាដើម្បីឲ្យខ្មែរអាចខ្លាំងបានក្នុងវិស័យកសិកម្ម កសិករអ្នកស្រែយើងត្រូវចេះរួមគ្នាដាំស្លឹកគ្រៃឲ្យឈ្នះកសិករប្រទេសគេសិន”។
លោកបញ្ជាក់ថា “នៅឆ្នាំនេះខ្ញុំនឹងដឹកនាំកសិករខេត្តកំពត យ៉ាងតិចបំផុត១០០០នាក់ដោយចាប់ផ្ដើមពីដាំស្លឹកគ្រៃយ៉ាងតិចមួយនាក់ចំនួន១០០គុម្ព។ បន្ទាប់មកយើងនឹងបង្កើនចំនួនអ្នកដាំឲ្យបានច្រើនថែមទៀត និងបង្កើនមុខដំណាំដូចជាស្លឹកខ្ទឹម ម្ទេស ត្រប់ អូក្រាសរីរាង្គ។ល។”
លោកបន្តថា “មានកិច្ចការច្រើនណាស់ដែលត្រូវធ្វើដើម្បីជីវភាពកសិករ អធិបតេយ្យភាពស្បៀង និងសុវត្ថភាពចំណីអាហារនៅទូទាំងប្រទេស”។ដោយឡែកបច្ចុប្បន្ននេះ បណ្ឌិត យ៉ង សាំងកុមារ បានបង្កើតក្រុមពន្លកបៃតង ខណៈនេះដែលមានយុវជន រៀនចប់ថ្នាក់បរិញ្ញាបត្រចំនួន១០នាក់ បានមកហាត់ការក្នុងកសិដ្ឋានរបស់លោក។

លោកក៏បាននិយាយដែរថា កម្ពុជាត្រូវការអ្នកដឹកនាំការអភិវឌ្ឍន៍កសិកម្មតាមភូមិឃុំ ចំនួនរាប់ពាន់នាក់។ ហើយលោកក៏ចង់ឃើញយុវជនមួយចំនួន ដែលរៀនចប់ត្រឡប់ទៅជួយដឹកនាំ អភិវឌ្ឍកសិកម្មនៅស្រុកកំណើតវិញផងដែរ៕

យ៉ង សាំង​កុមារ​៖ ​បើ​ចង់​ឲ្យ​អ្នក​ស្រែ​យើង​ខ្លាំង​បាន​ត្រូវ​តែ​ដាំ​ស្លឹកគ្រៃ​ឲ្យ​ឈ្នះ​កសិករ​គេ​សិន យ៉ង សាំង​កុមារ​៖ ​បើ​ចង់​ឲ្យ​អ្នក​ស្រែ​យើង​ខ្លាំង​បាន​ត្រូវ​តែ​ដាំ​ស្លឹកគ្រៃ​ឲ្យ​ឈ្នះ​កសិករ​គេ​សិន

ប្រភព៖ kqube

  • យ៉ង សាំង​កុមារ​៖ ​បើ​ចង់​ឲ្យ​អ្នក​ស្រែ​យើង​ខ្លាំង​បាន​ត្រូវ​តែ​ដាំ​ស្លឹកគ្រៃ​ឲ្យ​ឈ្នះ​កសិករ​គេ​សិន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: