នាវាចម្បាំង​រុស្ស៊ី បើក​មក​ដេញ​នាវាចម្បាំង​អាមេរិក ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ជាង​១​ម៉ោង

នាវាចម្បាំងរុស្ស៊ីមួយគ្រឿង បានបើកមកកៀកនឹងនាវាចម្បាំងអាមេរិក នៅភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ក្នុងចម្ងាយតែជាង២៨៨ម៉ែត្រប៉ុណ្ណោះ ធ្វើឲ្យមានការប្រឈមមុខគ្នាជាខ្លាំង រវាងកងនាវិកលើនាវាទាំង២នោះ ដែលហេតុការណ៍នេះ កើតឡើងតាំងពីដើមខែមិថុនានេះមកម្ល៉េះ ហើយត្រូវមន្ត្រីអាមេរិកហៅថា ជាអាកប្បកិរិយាគ្រោះថ្នាក់បន្តបន្ទាប់ ។
នៅថ្ងៃទី១៧ ខែមិថុនា នាវាចម្បាំងអាមេរិក USS Gravely បានបើកក្នុងសមុទ្រមេឌីទែរ៉ាណេ ក្នុងបេសកកម្មប្រចាំថ្ងៃ ដើម្បីការពារដល់នាវាដឹកយន្តហោះចម្បាំង Harry S Truman ដែលកំពុងស្ថិតក្នុងបេសកកម្មប្រឆាំងក្រុមឧទ្ទាម ISIS ។ នៅពេលនោះហើយ ដែលនាវាចម្បាំងរុស្ស៊ីស្ថិតក្នុងចំណាត់ថ្នាក់ Neustrashimyy បើកមកកៀកនឹងនាវាចម្បាំងអាមេរិក ។
នាវាចម្បាំងរុស្ស៊ីបានបើកកាត់កន្ទុយនាវា Gravely អាមេរិកជាញឹកញាប់ លុះដល់ពេលមួយ ដែលនាវាចម្បាំងរុស្ស៊ីបើកសំដៅមកនាវា USS Gravely តែម្ដងនោះ នាវាអាមេរិកក៏បង្កើនល្បឿនទៅមុខបន្ថែម រីឯនាវារុស្ស៊ីនៅតែតាមពីក្រោយយ៉ាងប្រកិត ។
ក្រោយមកនាវារុស្ស៊ីបានធ្វើការទាក់ទងតាមវិទ្យុទៅកាន់នាវាអាមេរិកថា ឲ្យរក្សាគម្លាតសុវត្ថិភាពរវាងនាវាទាំង២ តែនាវារុស្ស៊ីឯណោះវិញ នៅតែបើកសំដៅមកកៀកនឹងនាវា USS Gravely ដដែល ដោយការប្រឈមមុខគ្នានេះ កើតឡើងអស់រយៈពេលដល់ទៅជាងមួយម៉ោងឯណោះ ។

ទង្វើបែបនេះ ត្រូវបានអាមេរិកហៅថា ជាទង្វើដ៏គួរឲ្យគ្រោះថ្នាក់មួយ ដោយប្រទេសទាំង២នេះវិះនឹងប៉ះទង្គិចគ្នាជាច្រើនដងរួចមកហើយ ជាក់ស្ដែងកាលពីខែមេសា យន្តហោះចម្បាំងរុស្ស៊ី២គ្រឿង បានហោះត្រលប់ខ្លួនលើយន្តហោះ Air Force អាមេរិក ហើយនៅដើមខែមេសានោះដដែល យន្តហោះចម្បាំងរុស្ស៊ី២គ្រឿង បានហោះមកកៀកនឹងនាវាពិឃាដដោយមីស៊ីល USS Donald Cook ៕ (CNN)

នាវាចម្បាំង​រុស្ស៊ី បើក​មក​ដេញ​នាវាចម្បាំង​អាមេរិក ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ជាង​១​ម៉ោង នាវាចម្បាំង​រុស្ស៊ី បើក​មក​ដេញ​នាវាចម្បាំង​អាមេរិក ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ជាង​១​ម៉ោង នាវាចម្បាំង​រុស្ស៊ី បើក​មក​ដេញ​នាវាចម្បាំង​អាមេរិក ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ជាង​១​ម៉ោង

ប្រភព៖ kqube

  • នាវាចម្បាំង​រុស្ស៊ី បើក​មក​ដេញ​នាវាចម្បាំង​អាមេរិក ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ជាង​១​ម៉ោង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: