មាន់បំពងទឹកក្រូចឆ្មារ

មាន់បំពងទឹកក្រូចឆ្មារ

គ្រឿងផ្សំ៖
-សាច់ភ្លៅមាន់ 300 ក្រាម
-ស៊ុត 1 គ្រាប់
-ទឹកស៊ីអ៊ីវ 2 ស្លាបព្រាកាហ្វេ , ស្រា 2 ស្លាបព្រាកាហ្វេ ប្រេងល្ង 1 ស្លាបព្រាកាហ្វេ
-ក្រូចឆ្មារ 2 ផ្លែ
-ម្សៅមី 2 ស្លាបព្រាបាយ, ស្ករស 1 ស្លាបព្រាបាយ
-អំបិល
វិធីចំអិន៖
១.បំបែកស៊ុតដាក់ចាន
២.បន្ថែមពីលើស៊ុតជាមួយនឹង ទឹកស៊ីអ៊ីវ ស្រា ប្រេងល្ង និងក្រូចឆ្មារបន្តិច
៣.វាយបំបែកស៊ុត និងកូរវឹកជាមួយ គ្រឿងខាងលើឱ្យសព្វ
៤.លាងសាច់ រួចកាត់វាជាដំតូចៗល្មម រួចដាក់វាចូលទៅក្នុងចានស៊ុតដែលបានលាយគ្រឿង(ជំហានទី3)ខាងលើ
៥.ចាក់ម្សៅមីកាចចាន និងបន្ថែមអំបិលបន្តិច រួចយកសាច់មាន់មកប្រឡាក់ជាមួយម្សៅមីនេះ ដូចរូប
៦.ប្រឡាក់ជាមួយម្សៅមីយ៉ាងណាឱ្យសព្វសាច់ និងមានជាប់ម្សៅដូចរូប
៧.កំដៅប្រេងឆា នៅក្នុងខ្ទះ រួចដាល់សាច់មាន់ដែលប្រឡាក់ម្សៅមីខាងលើចូល ដើម្បីចៀន នៅពេលដែលវាឡើងពណ៌ត្នោតស្រង់វាចេញ រួចរោយម្រេចពីវា ខណៈដែលវានៅមានប្រេងឆាជាប់នៅឡើយ។
៨.លាយទឹកជ្រលក់ ដោយឈូស ឬកោសសំបកក្រូចឆ្មារលាយជាមួយទឹកក្រូចឆ្មារ 2 ផ្លែ រួចដាក់ស្ករ និងទឹកឆ្អិនមួយវែកតូច
៩.យកទឹកក្រូចឆ្មារខាងលើទឹកដាំឱ្យពុះ ប្រហែល 5 នាទី នឹងបន្ថែមគ្រឿងទេសឱ្យមានរសជាតិឆ្ងាញ់តាមចំណង់ចំណូលចិត្ត
១០.កំដៅខ្ទះឱ្យក្តៅ រួចដាក់សាច់មាន់ចូលម្តងទៀត បន្ទាប់មកចាក់ទឹកជ្រលក់ពីលើសាច់មាន់ កំដៅវាឱ្យបាន 3 នាទីទើបដួសដាក់ចាន
១១.រោយស្លឹកខ្ទឹម និងគ្រាប់ល្ង ជាការស្រេច ហើយទទួលទានជាមួយនឹងបាយក្តៅៗទើបឆ្ងាញ់ពិសា៕

ប្រភព៖ iknow