ឥណ្ឌូណេស៊ី​​ត្រៀម ​​​​រុករក​​​ប្រេង​និង​ចេញ​នេសាទ​​​​​​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​​

​​ប្រធានាធិបតី​​​​ឥណ្ឌូណេស៊ី​​លោក​ ចូកូ វីដូដូ ​​បាន​​បញ្ជា​​​​ឲ្យ​ពង្រីក​ទំហំ​​​​​​​​​​ប្រតិបត្តិការ​​រុករក​ប្រេង​​​ និង​​​​​នេសាទ​​​​​​បែប​ពាណិជ្ជកម្ម​​​​នៅ​ជិត​​កោះ​ Natuna ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ដែល​ជា​​យុទ្ធនាការ​​​​ថ្មី​ចុងក្រោយ​​ ដើម្បី​បញ្ជាក់​​​ពី​​ដែន​អធិបតេយ្យ​​​​​ភាព​​របស់​ខ្លួន​​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង។​

 

ឥណ្ឌូណេស៊ី​​ត្រៀម ​​​​រុករក​​​ប្រេង​និង​ចេញ​នេសាទ​​​​​​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​​

 

​​​​​​​​​​​ឥណ្ឌូណេស៊ី​ ​​បាន​​​បោះ​ជំហាន​​​​​ទៅ​មុខ​មិន​ធ្លាប់​មាន​​​កាល​ពី​សប្ដាហ៍​មុន​ ដោយ​​បាន​អះអាង​​​​​​ពី​តំបន់​ជួរ​​កោះ​​​​​ដាច់​ស្រយាល​​​​​​​នេះ​ជា​របស់​ខ្លួន។ ​លោក​ប្រធានាធិបតី​​ វីដូដូ ​បាន​ធ្វើ​ដំណើរ​​​ទៅ​កាន់​​កោះ​ Natuna ​​​ជា​លើក​​​ដំបូង​​ ​​ដើម្បី​​​​​​បើក​​កិច្ច​ប្រជុំ​​គណៈរដ្ឋមន្ត្រី​​​លើ​​នាវា​ចម្បាំង​​តែ​ម្ដង​ និង​ជា​អ្វី​​​​​ដែល​មន្ត្រី​​ឥណ្ឌូណេស៊ី​​​​​​ចាត់​ទុក​ថា​​​ជា​​សារ​​​ដ៏​ម៉ឺងម៉ាត់​​​មួយ​​​​​​​​​​​​​​​​​ ​ផ្ញើ​​ទៅ​កាន់​ចិន។​

 

​​​​​នៅ​ជុំវិញ​​កោះ​ Natuna ​មាន​​​​តំបន់​​ ​១៦​ប្លុក ​ហើយ​មាន​តែ​ ​​៥​ប្លុក​​ប៉ុណ្ណោះ​​កំពុង​​​​​​​នេសាទ​ និង​រុករក​ប្រេង​។ ​នៅ​​ភាគ​ខាង​​កើត​​កោះ​ Natuna ​ជា​តំបន់​​ផ្ទុក​ដោយ​​ហ្គាស​ ​កំពុង​​​​រុករក​​​ដោយ​​ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី​ចំនួន​​ ៤​ មាន Pertamina , Exxon Mobil Corp, Total SA and PTT Exploration & Produciton ។

 

​ក្រៅ​ពី​​នេះ​​​​​​ រដ្ឋាភិបាល​​​ចង់​​អភិវឌ្ឍ​​​​ក្បែរ​កោះ​ Natuna ​ជា​​​​ឧស្សាហកម្ម​​​​នេសាទ​​ថែម​ទៀត ​​​​ព្រោះ​​ធ្លាប់​ជា​​ដែនទឹក​ត្រូវ​​កប៉ាល់​​​​​នេសាទ​​​​ ​វៀតណាម​ ហ្វីលីពីន​ ចិន​ និង​​​​​ប្រទេស​មួយ​ចំនួន​ក្បែរ​​ៗ លួច​ចូល​នេសាទ​​ជា​ប្រចាំ។

 

​​នាវា​ជើង​ទឹក​​​ឥណ្ឌូណេស៊ី​​ ​បាន​​​​បង្កើន​​កម្លាំង​​យាម​ល្បាត​​​​ច្រើន​ជាង​មុន​​ជុំវិញ​​​កោះ​​ខាង​លើ ​បន្ទាប់​ពី​​មាន​​​​ការ​ប្រឈម​មុខ​ដាក់​គ្នា​​​រវាង​​​​​នាវា​ឥណ្ឌូណេស៊ី ​និង​​ទូក​នេសាទ​ចិន។ ចំណែក​រដ្ឋសភា​​​​​ បាន​​​អនុម័ត​​​​​ដំឡើង​​​​​​​​ថវិកា​ចំណាយ​​​ជិត​ ១០​%​ ​​​ក្នុង​ការ​ការពារ​​​ ​​​​​បំពាក់​​​សព្វាវុធ​​​​​​​​​​​​កង​ទ័ព​​​​​​​​​លើ​កោះ Natuna ភាគ​ពាយ័ព្យ​​កោះ​​ Borneo៕

 

ឥណ្ឌូណេស៊ី​​ត្រៀម ​​​​រុករក​​​ប្រេង​និង​ចេញ​នេសាទ​​​​​​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​​

 

ចុចអាន៖ ស្ត្រី​ឥណ្ឌូណេស៊ី ត្រូវ​គេ​ធ្វើតេស្ត​ព្រហ្មចារី មុន​ក្លាយ​​ជា​ប៉ូលិស ​

ចុចអាន៖ ​កុមារ​ឥណ្ឌូណេស៊ី​អាយុ​ក្រោម​១៦​ឆ្នាំ​​ចេះ​ជក់​បារី​ កើន​​​ជាង​​៤០​%

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia