ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ត្រូវប្រឈមមុខនឹងប៉ូឡូញនៅវគ្គ៨ក្រុមចុងក្រោយ ម៉ោង២ រំលងអាធ្រាត្រនេះ នៅកីឡដ្ឋាន Stade Vélodrome នាទីក្រុងMarseille ប្រទេសបារាំងដើម្បីដណ្ដើមកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO 2016។

ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?

មុនឈានមកដល់វគ្គនេះព័រទុយហ្គាល់ដែលជាក្រុមលេខ៣ល្អមកពីពូល F បានយកឈ្នះក្រូអាតជាក្រុមលេខ១ពូល D ដោយលទ្ធផល ១-០ នៅម៉ោងបន្ថែម១៥នាទី២ដង ឬ Extra Time។ រីឯប៉ូឡូញ ក្រុមលេខ២ ពូល C វិញបានយកឈ្នះស្វីស ដែលជាក្រុមលេខ២ពូល A ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤។

ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖

– រាប់ទាំងលើកនេះ ប៉ូឡូញ និងព័រទុយហ្គាល់ប៉ះគ្នាក្នុងការប្រកួតកម្មវិធីធំ ចំនួន៣ដងហើយ ដោយ២លើកមុន ប៉ូឡូញឈ្នះ១-០ កាល World Cup ឆ្នាំ១៩៨៦ ហើយនៅ World Cup ឆ្នាំ២០០២ ព័រទុយហ្គាល់សងសឹកបានវិញដោយយកឈ្នះ ៤-០។

– ៣ លើកចុងក្រោយក្នុងជំនួបធម្មតាប៉ូឡូញមិនដែលចាញ់ព័រទុយហ្គាល់ទេ ក្នុងនោះ ឈ្នះ១ ស្មើ២។

– ជំនួបចុងក្រោយបំផុតរបស់ប្រទេសទាំង២ កាលពីខែកុម្ភៈ ឆ្នាំ២០១២ គឺបញ្ចប់ទៅក្នុងលទ្ធផល ០-០។

សំដីគ្រូបង្វឹក៖

លោក Fernando Santos, គ្រូបង្វឹកព័រទុយហ្គាល់៖ “ការប្រកួតនេះក្រុមទាំង២ នឹងមានភាពប្រដំប្រសងគ្នា។ ខ្ញុំមិនគិតថាប៉ូឡូញដូចក្រុមដែលយើងប៉ះនាពេលកន្លងមកទេ។ ប៉ូឡូញជាក្រុមមានយុទ្ធសាស្ត្រខ្លាំង ពួកគេការពារហើយវាយបកលឿន។ យើងនឹងព្យាយាមរកផលចំណេញពីចំណុចខ្សោយរបស់ពួកគេ”។

ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?លោក Fernando Santos

លោក Adam Nawałka, គ្រូបង្វឹកប៉ូឡូញ៖ “ព័រទុយហ្គាល់គឺជាក្រុមមានសក្ដានុពលខាងប្រយុទ្ធ ហើយការការពារក៏ល្អដូចគ្នា ពួកគេជាក្រុមដ៏គ្រោះថ្នាក់។ ពួកយើងគិតថាការប្រកួតនេះនឹងលំបាក តែយើងនឹងលេងទៅតាមផែនការរបស់ក្រុម”។

ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?លោក Adam Nawałka

ជើងកីឡាករ៖

ព័រទុយហ្គាល់៖ គ្មានបញ្ហាកីឡាកររបួសនោះទេដូច្នេះជម្រើស១១នាក់ដំបូងអាច៖ Rui Patrício, Cédric, Fonte, Pepe, Guerreiro; Silva, William Carvalho, Sanches, Mário; Nani, និង Ronaldo។

ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?

ប៉ូឡូញ៖ ក៏គ្មានបញ្ហាកីឡាកររបួសដូចគ្នា។ ជម្រើស១១នាក់ដំបូងរបស់ពួកគេអាចជា៖ Fabiański; Piszczek, Glik, Pazdan, Jędrzejczyk; Błaszczykowski, Krychowiak, Mączyński, Grosicki; Milik, និង Lewandowski៕

ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?

ព្យាករណ៍គូនេះគឺ៖ ព័រទុយហ្គាល់ ១-១ ប៉ូឡូញ ត្រឹម៩០នាទី
ព័រទុយហ្គាល់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ចុះអ្នកគាំទ្រវិញគិតម៉េចដែរ?

ប្រភព៖ sabay

  • ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:ជីវិតនិងសង្គម
Tags: