សមត្ថកិច្ច​ស្រុក​បាទី​តាម​ប្រមាញ់​ចោរ​លួច​រថយន្ត​ទាំង​យប់​រហូត​ដល់​ស្រុក​ត្រាំកក់​ទើប​ចាប់​បាន

សមត្ថកិច្ច​ស្រុក​បាទី​តាម​ប្រមាញ់​ចោរ​លួច​រថយន្ត​ទាំង​យប់​រហូត​ដល់​ស្រុក​ត្រាំកក់​ទើប​ចាប់​បាន



តាកែវ​ ៖ ​សមត្ថកិច្ច​ស្រុក​បាទី​បាន​តាម​ប្រមាញ់​ចោរ​លួច​រថយន្ត​មួយ​ករណី ​​ក្រោយ​ពី​មានការ​ផ្អើល​ឆោឡោ​ ហើយ​​ម្ចាស់​រថយន្ត​បាន​​រាយការណ៍​មក​សមត្ថកិច្ច​​នោះ។

បើ​តាម​សម្ដី​ម្ចាស់​រថយន្ត​ឈ្មោះ​ស៊ិន ឃុន ​ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ បាន​ប្រាប់​ថា ករណី​បាត់​រថយន្ត​នេះ​ កើតឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​និង​២០​នាទី​ទៀបភ្លឺ ​ស្ថិត​នៅ​ផ្ទះ​គាត់​ភូមិ​អា​ជាំ​ង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ក្រោយ​ពេល​ដែល​គាត់​ដឹង​ថា​បាត់​រថយន្ត​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​ទើប​ឈានដល់​ការ​តាម​ស្រាវជ្រាវ​ជា​បន្ទាន់​​រហូត​ចាប់ខ្លួនបាន​ជនសង្ស័យ​រួម​នឹង​រថយន្ត​ដែល​លួច​យកទៅ​នោះ នៅ​ម៉ោង​៣​និង​២៧​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បើតាម​លោក​អធិការ​នគរបាល​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា ក្រោយ​កម្លាំង​ជំនាញ​របស់​លោក​ទទួល​បាន​ព័ត៌មាន​ករណី​ចោរលួច​រថយន្ត​ពី​ជនរងគ្រោះ​រួចមក កម្លាំង​របស់​លោក​បាន​ដុតដៃដុតជើង​តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ម្ដង។

លោក​បន្ត​ទៀត​ថា ជន​សង្ស័យ​ករណី​លួច​រថយន្ត​នេះ​មាន​ឈ្មោះ​ផាវ សុភា​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​គា ឃុំ​គា ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង ហើយ​ជនសង្ស័យ​នេះ​ត្រូវ​បាន​លោក​អធិការ​បញ្ជាក់​ថា ជា​ជន​សកម្ម​ក្នុង​ការ​លួច​រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​កម្មករ​កន្លង។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​កំពុង​សាកសួរ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​បក្សពួក​និង​ទីកន្លែង​ដែល​ខ្លួន​ធ្លាប់​យក​រថយន្ត​ដែល​លួច​បាន​យក​ទៅ​លក់​ឲ្យ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទាំង​សំបុក​យក​មក​ចាត់ការ​តាម​នីតិ​វិធី៕
សមត្ថកិច្ច​ស្រុក​បាទី​តាម​ប្រមាញ់​ចោរ​លួច​រថយន្ត​ទាំង​យប់​រហូត​ដល់​ស្រុក​ត្រាំកក់​ទើប​ចាប់​បាន

សមត្ថកិច្ច​ស្រុក​បាទី​តាម​ប្រមាញ់​ចោរ​លួច​រថយន្ត​ទាំង​យប់​រហូត​ដល់​ស្រុក​ត្រាំកក់​ទើប​ចាប់​បាន