ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​

6 Videos


បន្ទាប់ពីបានប្រកាសជាសាធារណៈកាលពីពេលកន្លងទៅថា ផលិតកម្ម YG នឹងមានក្រុមចម្រៀងយុវវ័យថ្មីមួយក្រុមទៀតដើម្បីមកបម្រើអារម្មណ៍របស់មហាជនដែលតែងតែគាំទ្រលើវិស័យចម្រៀង K-pop ហើយការប្រកាសនេះបន្ទាប់ពីការចាកចេញពីក្រុម 2NE1 របស់នាង មិនហ្ស៊ី (Minzy) ។

P9

ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះផលិតកម្ម YG បានបង្ហាញវត្តមានក្រុមចម្រៀងថ្មីរបស់ខ្លួនដែលនឹងចូលខ្លួនមកប្រឡូកក្នុងពិភពចម្រៀង K-pop ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមានឈ្មោះថា «Black Pink» ។ «Black Pink» គឺជាក្រុមចម្រៀងដែលមានសមាជិកថ្មីស្រឡាងចំនួន ៤ រូប ហើយសមាជិកម្នាក់ៗសុទ្ធតែមានវ័យក្មេង និង សម្រស់ស្អាតគ្រប់ៗគ្នា។ សមាជិកទាំង ៤ រូបរបស់ក្រុម «Black Pink» នេះទៀតសោតមានដូចជានាង ចេននី គីម(Jennie Kim) លីហ្សា (Lisa) ជីស៊ូ (Jisoo) និង រ៉ូស (Rosé) ។

ខាងក្រោមនេះគឺជារូបថតរបស់សមាជិកក្រុម «Black Pink» ទាំង ៤ រូប ដែលត្រៀងនឹងបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីនានាក្នុងពិភពសិល្បៈចម្រៀងសម័យ K-pop។ ចង់ដឹងថា សមាជិកក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG មានសម្រស់ស្អាតប៉ុនណា សូមមើលការបង្ហាញជូនទាំងអស់គ្នា ៖
(ប្រភព អលខេប៉ប) កុសល

ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​
ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​
ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​
ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​
ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​
ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​
ទីបំផុត​ផលិតកម្ម YG បង្ហាញ​វត្តមាន​ក្រុម​ចម្រៀង​ថ្មី​របស់ខ្លួន​ជា​សាធារណៈហើយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត