​រោង​ម៉ាស៊ីន​អារឈើ ប្រើ​ម៉ាស៊ីន​រ៉ៃ​មួយកន្លែង ដំណើរការ​ខុសច្បាប់ ជាច្រើន​ឆ្នាំ​មកហើយ គ្មាន​អ្នក​បង្ក្រាប

កំពង់ស្ពឺ:
ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន ដែល​ពួកគាត់​រស់នៅ សព្វថ្ងៃ មាន​រោង​ម៉ាស៊ីន​អារឈើ ប្រើ​ម៉ាស៊ីន​រ៉ៃ​មួយកន្លែង ដំណើរការ​ខុសច្បាប់ ជាច្រើន​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​នោះទេ ។​

​ទីតាំង​នោះ ស្ថិតនៅ​ក្នុងភូមិ​វា​ពន្លឹក ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយមាន​ស្ត្រី​ម្នាក់​ឈ្មោះ ចែ​ណា ដែលជា​ម្ចាស់ រោង​ម៉ាស៊ីន​អារឈើ​នោះ ហើយ​ខ្សែសង្វាក់​ផលិតកម្ម មិន​ស្របច្បាប់​មួយ​នេះ វា​អាច​ប្រព្រឹត្តទៅ បាន​យ៉ាង​រលូន គឺ​អាស្រ័យ​ដោយ​ចែ​ណា​ម្នាក់​នេះឯង មាន​ទំនាក់ទំនង យ៉ាង​ស្អិតរ​មួ​ត ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​មូលដ្ឋាន​នេះ​។​

​ប្រភព​បាន​បញ្ជាក់ថា ក្នុងនោះ​មាន​មនុស្ស ២ នាក់ ដែលមាន​តួនាទី ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ស្រុក​ថ្ពង​នេះ ផ្ទាល់​តែម្តង ក៏​បានដឹង​យ៉ាងច្បាស់ ពីស​កម្ម​ភាពមិនប្រក្រតី នៃ​រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់ របស់​ចែ​ណា ប៉ុន្តែ​ដោយសារ​លាភសក្ការៈ ទើប​បាំង​ភ្នែក​លោក​ទាំង ២ បាត់ទៅហើយ​។​

​ប្រភព បាន​បន្ថែមទៀតថា គេ​ឧស្សាហ៍​ឃើញ​លោក​ទាំង ២ នាក់​នេះ ចេញចូល​រោង​ម៉ាស៊ីន ជា​ឆ្នាំងបាយ​របស់លោក ញឹកញាប់​ណាស់ដែរ ទំនងជា​ទៅ​ត្រឹម​ថ្លឹងថ្លែង ប្រយោជន៍​ដែល​ត្រូវ​ទទួល ខ្លាច​លើសខ្វះ​តែប៉ុណ្ណោះ​ទេ មើលទៅ​។

​ប្រសិនបើ​ដូចជា​ការលើកឡើង នៃ​ប្រភព​មែន​នោះ ប្រាកដជា​ដំបៅ កាន់តែ​រឹត​ពិបាក​ព្យាបាល​ហើយ បើ​អ្នក​បង្ក្រាប មិន​បង្ក្រាប បែរជា​ជួយ​ចូក​ជួយ​ចែវ បែបនេះ​ទៅវិញ​។ យ៉ាងណាមិញ រឿងនេះ យើង​នឹង​ចាំមើល​បន្ត អំពី​ចំណាត់ការ​សមត្ថកិច្ច​ជំនាញ ក៏ដូចជា​ស្ថា​ប័​ណ្ពា​ក់​ព័ន្ធ​ចំពោះ​រឿងនេះ​៕N/S