EU​ ​បាត់បង់​សមាជិក​មួយ​ នឹង​ទទួល​បានសមាជិក​ ៣​​ មកវិញ​

EU​ ​បាត់បង់​សមាជិក​មួយ​ នឹង​ទទួល​បានសមាជិក​ ៣​​ មកវិញ​

ប្រធានគណបក្ស Plaid Cymru នៅក្នុងប្រទេស វែលស៍ (Wales) អ្នកស្រី Leanne Wood  អះអាងថាប្រាកដជាមានការបោះឆ្នោតផ្ដាច់ខ្លួនពីចក្រភពអង់គ្លេស រួចហើយចូលរួមជាសមាជិករបស់សភាពអឺរ៉ុប ហើយពេលនេះអ្នកស្រីកំពុងពិចារណាធ្វើយុទ្ធនាការទាមទារឯករាជ្យ ក្រោយពីចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប ។

អ្នកស្រី Leanne Wood បានពិភាក្សាជាមួយនឹងប្រទេស ស្កុតឡែន និង អៀរឡង់ខាងជើង ផងដែរ អំពីការផ្ដាច់ខ្លួនចេញពីចក្រភពអង់គ្លេស ដោយបញ្ជាក់ថា អ្នកស្រីមិនចង់ឲ្យប្រទេស វែលស៍ ក្លាយជាផ្នែកមួយដែលត្រូវបានគេបំភ្លេចចោលឡើយ ។ គណបក្ស Plaid Cymru បានជំរុញដល់ប្រជាជនដែលគាំទ្រសមាជិកភាពក្នុងសហភាពអឺរ៉ុប ឲ្យរួបរួមគ្នាគាំទ្រកិច្ចប្រឹងប្រែងរបស់អ្នកស្រី Leanne Wood ដើម្បីអនាគតរបស់ប្រទេស វែលស៍ ។

EU​ ​បាត់បង់​សមាជិក​មួយ​ នឹង​ទទួល​បានសមាជិក​ ៣​​ មកវិញ​

ចំណែកនៅក្នុងប្រទេស ស្កុតឡែន ឯណោះវិញ ប្រជាជន ៦២% គាំទ្រឲ្យចក្រភពអង់គ្លេសស្ថិតជាមួយសហភាពអឺរ៉ុប ។ ស្កុតឡែន បានធ្វើប្រជាមតិផ្ដាច់ពីចក្រភពអង់គ្លេសកាលពី២ឆ្នាំមុន ហើយប្រជាជនភាគច្រើនបោះឆ្នោតគាំទ្រឲ្យប្រទេស ស្កុតឡែន ស្ថិតនៅក្នុងចក្រភពអង់គ្លេស ដដែល ប៉ុន្តែនៅពេលដែលចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ប្រទេសនេះ កំពុងពិចារណារកផ្លូវចូលជាសមាជិកសហភាពអឺរ៉ុបវិញ ។
ប្រជាជន ស្កុតឡែន និយាយថា ពួកគេមិនចង់ចាកចេញពី EU ឡើយ ហើយមិនចង់ចាកចេញជារៀងរហូត ប៉ុន្តែស្ថានភាពពេលនេះធ្វើឲ្យពួកគេចង់ចាកចេញពីចក្រភពអង់គ្លេសទៅវិញ ។

EU​ ​បាត់បង់​សមាជិក​មួយ​ នឹង​ទទួល​បានសមាជិក​ ៣​​ មកវិញ​

ប្រទេស អៀរឡង់ខាងជើង ជឿថា ក្រោយពី UK ចាកចេញពី EU នឹងមានការរឹតបន្តឹងព្រំដែនដែលធ្វើឲ្យប្រជាជន អៀរឡង់ខាងជើង ជួបការលំបាក ហើយពួកគេប្រៀបដូចជារស់នៅក្នុងប្រទេសក្រៅ UK ដែរ ។ ចក្រភពអង់គ្លេស ដែលមាន ៤ ប្រទេស គឺ អង់គ្លេស ស្កុតឡែន វែលស៍ និងអៀរឡង់ខាងជើង មានសំឡេងតែមួយប៉ុណ្ណោះក្នុង សហភាពអឺរ៉ុប ប៉ុន្តែ អង់គ្លេស បានចាកចេញពី EU ធ្វើឲ្យប្រទេស ៣ ផ្សេងទៀត ក៏ចាកចេញទៅជាមួយដែរ ។

ដោយសារតែលទ្ធផលប្រជាមតិកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបង្ហាញថា ប្រជាជនក្នុងប្រទេស ស្កុតឡែន វែលស៍ និង អៀរឡង់ខាងជើង ភាគច្រើនគាំទ្រសមាជិកភាពក្នុង EU ធ្វើឲ្យអ្នកវិភាគជឿថា ប្រទេសទាំង ៣ នឹងស្វែងរកផ្លូវចូលជាសមាជិក EU វិញ ។ ប្រសិនបើរឿងនេះកើតឡើង  EU ដែលបាត់បង់សមាជិកមួយ នឹងបង្កើនសមាជិក ៣ ៕

ប្រភព៖ kqube

  • EU​ ​បាត់បង់​សមាជិក​មួយ​ នឹង​ទទួល​បានសមាជិក​ ៣​​ មកវិញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: