អាមេរិក ជប៉ុន កូរ៉េខាងត្បូង​បើក​សម​យុទ្ធ​មីស៊ីល​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​៣

កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក បានស្រុះស្រួលបើកសមយុទ្ធទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មាន នោះគឺសមយុទ្ធដោយប្រើមីស៊ីល ដោយវាធ្វើឡើងនៅក្នុងដែនសមុទ្រក្បែររដ្ឋ Hawaii ហើយវាជាឆ្លើយតបនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលមានសភាពកើនឡើងឥតឈប់ឈរ នៅប៉ុន្មានខែចុងក្រោយនេះ ។
សមយុទ្ធលើកនេះ ត្រូវបានកូរ៉េខាងជើងហៅថា ជាការបង្ករឿងផ្នែកយោធា ដោយគេបានចាត់ទុកថា ទង្វើរបស់អាមេរិក និងបក្សពួកគេនេះ ជាអ្វីដែលបង្ខំឲ្យកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីលអន្តរទ្វីប និងពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែរជាច្រើនទៀត ។
យោធាអាមេរិកបានហៅសមយុទ្ធលើកនេះថា Pacific Dragon ហើយវាធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងអាមេរិក និងមហាមិត្តអាស៊ីទាំង២ប្រទេសនេះ ។ កងកម្លាំង US Third Fleet អាមេរិកបានបញ្ជាក់ថា សមយុទ្ធលើកនេះគ្មានការបាញ់មីស៊ីលអ្វីទេ ពោលគឺគេគ្រាន់តែសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីលអន្តរទ្វីប Aegis សាកល្បងប្រព័ន្ធទំនាក់ទំនង និងប្រមូលយកទិន្នន័យផ្សេងៗប៉ុណ្ណោះ ។
ប្រព័ន្ធប្រឆាំងមីស៊ីលអន្តរទ្វីប Aegis មានសមត្ថភាពបាញ់ទម្លាក់មីស៊ីលអន្តរទ្វីប ដែលហោះនៅលើអាកាសបាន មុនពេលដែលវាបង្កជាគ្រោះថ្នាក់ ឬការបំផ្លាញផ្សេងៗ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា កូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយក្នុងនោះមានមួយគ្រាប់ហោះបានកម្ពស់១០០០គីឡូម៉ែត្រ និងចម្ងាយ៤០០គីឡូម៉ែត្រ ហើយគេជឿថា មីស៊ីលដែលបាញ់នោះ ជាមីស៊ីលចម្ងាយមធ្យម Musudan អាចបាញ់ដល់ទាំងកូរ៉េខាងជើង ជប៉ុន និងដែនកោះ Guam របស់អាមេរិក នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច ។

គួរបញ្ជាក់ថា US Third Fleet ជាផ្នែកមួយនៃកងទ័ពជើងទឹកអាមេរិក ដោយវាមានចាប់ពី US Second Fleet ដល់ US Seventh Fleet ហើយវាត្រូវបានដាក់ពង្រាយនៅពាសពេញពិភពលោក ដើម្បីការពារដែនសមុទ្រតាមតំបន់ដែលUS Fleet នីមួយៗទទួលខុសត្រូវ ដោយ US Third Fleet នេះ មានភារកិច្ចទទួលខុសត្រូវខាងផ្នែកខាងកើត និងខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក និងមួយផ្នែកនៃតំបន់ Arctic ៕

អាមេរិក ជប៉ុន កូរ៉េខាងត្បូង​បើក​សម​យុទ្ធ​មីស៊ីល​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​៣ អាមេរិក ជប៉ុន កូរ៉េខាងត្បូង​បើក​សម​យុទ្ធ​មីស៊ីល​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​៣

ប្រភព៖ kqube

  • អាមេរិក ជប៉ុន កូរ៉េខាងត្បូង​បើក​សម​យុទ្ធ​មីស៊ីល​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​៣已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: