រថយន្ត​ទាំង​14​ម៉ាក​នេះ​ភាគច្រើន​ផលិត​នៅ​អា​មេ​រិ​ក តែ​មួយ​ក្នុង​ចំណោម​នោះ​គឺជា​របស់​ជប៉ុន

ដោយសារ​តែ​សង្វា​ក់​នៃ​ការ​ផ្គត់ផ្គង់​រថយន្ត នៅ​ទូ​ទាំង​ពិភពលោក​មាន​ភាព​ស្មុគស្មាញ​កាន់តែ​ខ្លាំង សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Kogod សហរដ្ឋអាមេរិក បាន​បង្កើត​ចំណាត់ថ្នាក់​រថយន្ត​ដែល​ភាគច្រើន​ផលិត​នៅ​សហរដ្ឋអាមេរិក ។

សម្រាប់​រយៈពេល​បួន​ឆ្នាំ​ជាប់​គ្នា ក្រុមហ៊ុន General Motors (GM) នៅ​តែ​រក្សា​ភាគហ៊ុន​ដ៏​ធំ រួម​ជាមួយនឹង​ម៉ូ​ដែល​៣​គ្រឿង​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​១៧​គ្រឿង​ទៀត​នៃ​យានយន្ត​របស់​ក្រុមហ៊ុន GM ក៏​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ ផង​ដែរ ។

ការ​សិក្សា​អំពី​ការ​ចាត់​ចំណាត់ថ្នាក់​នេះ គឺ​ផ្តោត​លើ​កត្តា​ជា​ច្រើន​ដូច​ជា ទីតាំង​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន ប្រភព​នៃ​គ្រឿងយន្ដ​សំខាន់​ៗ​ដូច​ជា ម៉ាស៊ីន និង​មធ្យោបាយ​ដឹក​ជញ្ជូន ព្រមទាំង​ទីតាំង​សម្រាប់​ដំឡើង​ចុង​ក្រោយ​ជាដើម ។

ស្ថិតិ​ទាំងនេះ​ភាគច្រើន​បាន​មក​ពី American Automotive Labeling Act (AALA) តម្រូវ​ឲ្យ​រថយន្ត​ដែល​ត្រូវ​លក់​នៅ​សហរដ្ឋអាមេរិក បិទ​បញ្ជី​នៃ​ភាគរយ​សមាសធាតុ​ទាំង​ឡាយ​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ឬ​កា​ណា​ដា នៅ​លើ​កញ្ចក់ ។ កត្តា​ផ្សេង​ៗ​ត្រូវ​បាន​គេ​រៀប​បញ្ចូល​គ្នា​ដោយ​អ្នក​ស្រាវជ្រាវ និង​ផ្គុំ​គ្នា​ដោយ​ទិន្នន័យ​បាន​មក​ពី AALA ។

ខាងក្រោម​នេះ គឺជា​ម៉ាក​រថយន្ត​ទាំង​១៤ ដែល​ភាគច្រើន​ផលិត​នៅ​សហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ដោយ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Kogod ៖

- Honda Accord-81.00 ជាប់​ចំណាត់ថ្នាក់​លេខ​៥ មាន​ទីតាំង​ដំឡើង​នៅ Marysville រដ្ឋ​អូ​ហៃ​យ៉ូ ។

មួយ​ក្នុង​ចំណោម​ម៉ាក​រថយន្ត​ដែល​លក់ដាច់​ជាងគេ​គឺ Accord វា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ប្រហែល​៨០% ដោយ AALA ស្មើនឹង​ចំណាត់ថ្នាក់​កំពូល​ទាំង​បី ។ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​ហុងដា​ម៉ូតូ​សហរដ្ឋអាមេរិក ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​គ្រប់គ្រង​យ៉ាង​ពេញលេញ​ដោយ​ក្រុមហ៊ុន​ហុងដា​ម៉ូតូ​ជប៉ុន ហើយ​រាល់​ប្រាក់​ចំណេញ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុនមេ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​នេះ​បាត់​ពិន្ទុ ។

- Chevrolet Tahoe/Suburban-82.50​ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ Arlington រដ្ឋ​តិច​សាស់ ។
- Buick LaCrosse-82.50 ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ Kansas រដ្ឋ Missouri ។
- Cadillac Escalade-82.50 ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ Arlington រដ្ឋ​តិច​សាស់ ។
- GMC Yukon-82.50 ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ​Arlington រដ្ឋ​តិច​សាស់ ។
- Chevrolet Malibu LTD-82.50 ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ Detroit រដ្ឋ Michigan ។
- Chevrolet Malibu E2 Gen-82.50 ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ Detroit រដ្ឋ Michigan ។
- Chevrolet Impala-82.50 ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ Detroit រដ្ឋ Michigan ។
- Chevrolet Equinox-82.50 ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទីតាំង​ដំឡើង​នៅ Spring Hill រដ្ឋ Tennessee ។
- Chevrolet Corvette-83.00 ជាប់​ចំណាត់ថ្នាក់​លេខ​៣ ទីតាំង​ដំឡើង​នៅ Bowling Green និង Kentucky ។
- Ford F-150-85.00 ជាប់​ចំណាត់ថ្នាក់​លេខ​២ ទីតាំង​ដំឡើង​នៅ​ទីក្រុង Dearborn រដ្ឋ Michigan និង​តំបន់ Claycomo រដ្ឋ Missouri ។
- GMC Acadia-90.00 ជាប់​ចំណាត់ថ្នាក់​លេខ​១ ទីតាំង​ដំឡើង​នៅ​ទីក្រុង Lansing រដ្ឋ Michigan ។
- Chevrolet Traverse-90.00 ជាប់​ចំណាត់ថ្នាក់​លេខ​១ ទីតាំង​ដំឡើង​នៅ​ទីក្រុង Lansing រដ្ឋ Michigan ។
- Buick Enclave-90.00 ជាប់​ចំណាត់ថ្នាក់​លេខ​១ ទីតាំង​ដំឡើង​នៅ​ទីក្រុង Lansing រដ្ឋ Michigan ៕