រឿង Independence Day: Resurgence បានវិលត្រឡប់មកវិញ បន្ទាប់ពីភាគ ១កាលពី២០ឆ្នាំមុន (មានវីដេអូខ្លី)

រឿង Independence Day បានវិលត្រឡប់មកសារជាថ្មីជាមួយនឹងតួអង្គថ្មីៗ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចូលរួមពីតួអង្គ ដែលបានសំដែងកាលពីភាគទី១ផងដែរ ដែលជាចំនុចធ្វើឲ្យហ្វេនជាច្រើនទ្រាំ មិនមើលរឿងមួយនេះមិនបាន។

រឿងនេះកាលពីភាគ១បានទទួលពានរង្វាន់ផ្នែកទស្សនិយភាព Best Visual Effects ក្នុងឆ្នាំ ១៩៩៧ ហើយរយៈពេល ២០ ឆ្នាំកន្លងមកនេះ បច្ចេកវិទ្យានៃទស្សនិយភាពលើផ្ទាំងសំពត់ស រីកចំរើនយ៉ាងខ្លាំង ដែលអនុញ្ញាតអោយទស្សនិកជនអាចរីករាយជាមួយការទស្សនា តាមរយៈបច្ចេកវិទ្យាដ៏អស្ចារ្យទៀតផង។
រឿងមួយទៀត ដែលអ្នកទាំងអស់គ្នាគួរតែដឹងនោះគឺ រឿងនេះមានឈុតឆាក នៃការកម្ទេចអាគារល្បីៗក្នុងពិភពលោក ដោយសារការឈ្លានពានរបស់មនុស្សភពក្រៅ សូម្បីតែអាគារ PETRONAS Twin Towers ក្នុងប្រទេសម៉ាឡេស៊ី និងអាគារ Marina Bay របស់ សិង្ហបុរី ក៏ត្រូវបានកំទេចដែរ។

បើសិនជាទស្សនិកជនមើលឃ្លីបវីដេអូរបស់រឿង Independence Day: Resurgence ទស្សនិកជនប្រាកដជា បានឃើញឈុតឆាក ជាច្រើនដូចជាពេលដែលតួអង្គ Jeff Goldblum និង Liam Hemsworth កំពុងបើកនាវាអាកាស គេចចេញពីបំនែកយន្តហោះដែលធ្លាក់ពីលើមេឃ ឫឈុតឆាកសង្គ្រាមរវាងមនុស្ស និងមនុស្សភពក្រៅ ដែលត្រូវចំណាយប្រាក់យ៉ាងច្រើន។

រឿង Independence Day: Resurgence ធានាថានឹងធ្វើឲ្យហ្វេនទាំងអស់គ្នា ចំហរមាត់តាំងពីដើមរឿងរហូត ដល់ចប់ភ្ញាក់ផ្អើលទៅ នឹងយានយន្តដ៏ច្រើន សន្ធឹកសន្ធាប់និងការបាញ់ប្រហារ ដែលមិនចេះចប់រវាងមនុស្ស និងមនុស្សពិភពក្រៅ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺប្រទេសកម្ពុជាក៏បានចូលរួមជាចំណែកមួយក្នុងការអបអរសាទរ ការវិលត្រឡប់មកវិញ របស់រឿងមួយនេះបន្ទាប់ពីភាគទី១ កាលពី២០ឆ្នាំមុនផងដែរ។ Independence Day: Resurgence មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។

សូមទស្សនាវីដេអូខាងក្រោម៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload