ចោរមួយក្រុមបំពុលឆ្កែងាប់១៣ក្បាល ដើម្បីលួចម៉ូតូ១គ្រឿង នៅស្រុកបាកាន

(ពោធិ៍សាត់)៖ ឆ្កែរបស់ប្រជាពលរដ្ឋ១៣ក្បាល ត្រូវបានក្រុមចោរដាក់ថ្នាំបំពុលងាប់ រួចលួចម៉ូតូ១គ្រឿង ដោយសុវត្ថិភាពនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមចោរដែលដាក់ថ្នាំបំពុលឆ្កែងាប់ ១៣ក្បាល រួចលួចម៉ូតូ១គ្រឿង ម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1D-0478 ដែលម្ចាស់ឈ្មោះ ថន ធីម អាយុ៣៦ឆ្នាំ(ជាប្តី) និងប្រពន្ធឈ្មោះ គង អ៊ីន អាយុ៤៥ឆ្នាំ។

លោកអធិការរង បានបន្តថា មុនពេលកើតហេតុ គ្រួសាររងគ្រោះបានសម្រាកលង់លក់ ដោយមិនដឹងពីសកម្មភាពរបស់ក្រុមចោរ ដែលដាក់ថ្នាំបំពុលឆ្កែឡើយ ស្រាប់តែដល់ម៉ោងប្រហែល ១រំលងអាធ្រាត ជនរងគ្រោះបានក្រោកទៅបត់ជើង ក៏ប្រទះឃើញឆ្កែរបស់ខ្លួន ពុលងាប់១ក្បាល ហើយនាំគ្នាផ្អើលឆោឡោទាំងយប់ ពេលនោះស្រាប់តែមានឆ្កែប្រជាពលរដ្ឋជិតខាងពុលងាប់១២ក្បាលទៀត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានសន្និដ្ឋានថា នេះអាចជាគម្រោងការណ៍ដំបូង របស់ក្រុមជនសង្ស័យ មុននឹងពួកវាធ្វើសកម្មភាពអ្វីមួយ បន្តទៀតដូចជា គាស់ផ្ទះ ប្លន់ លួច និងសកម្មភាពផ្សេងទៀត នៅពេលគ្មានសកម្មភាពរំខានដោយឆ្កែទំាងនោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សូមសំណូមពរឲ្យ លោកមេប៉ុស្តិ៍ និងលោកមេភូមិ យកចិត្តទុកសហការគ្នាដាក់ពង្រាយកម្លំាង ល្បាតក្នុងមូលដ្ឋាន ជាប្រយោជន៍ការពារសន្តិសុខ និងបង្ការបញ្ហាអសកម្មផ្សេងៗ ដែលអាចកើតមានឡើង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងសត្វឆ្កែ នេះដែរ ​យើងក្រលេកមកមើលនៅឯ ប្រទេសចិន វិញម្តង​ គឺ ពិធីបុណ្យទទួលទាន សាច់ឆ្កែប្រចាំឆ្នាំ របស់ប្រទេសចិន ចាប់ផ្តើម ខណៈដែលមានការរិះគន់ យ៉ាងច្រើនពីមហាជនទូទៅ

ពិធីបុណ្យប្រចាំឆ្នាំ ទទួលទានសាច់ឆ្កែ ឬហៅថា “Lychee and Dog Meat Festival” ដែលជាទូទៅធ្វើឡើងនៅក្នុងក្រុង Yulin ភាគខាងត្បូង ខេត្ត Guangxi របស់ប្រទេសចិន ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី៣០ មិថុនា ។ ហើយថ្មីៗនេះដែរ ក៏កំពុងតែទទួលរងការប្រឆាំង និងរិះគន់យ៉ាងខ្លាំងពីសំណាក់ មហាជនជាច្រើនទូទាំងពិភពលោក ទាក់ទងទៅនឹងពិធីបុណ្យ ដែលគួរខ្ពើមរអើមមួយនេះផងដែរ។

បើតាមប្រភពបានឲ្យដឹងថា សត្វឆ្កែ និងឆ្មា ប្រមាណជាង ១០,០០០ក្បាល នៅក្នុងទីក្រុង Yulin ត្រូវបានគេរំពឹងថា នឹងត្រូវបានសម្លាប់ ដើម្បីធ្វើជាម្ហូបបរិភោគ ក្នុងអំឡុងពេលពិធីបុណ្យ ដែលប្រព្រឹត្តទៅក្នុងរយៈ ១០ថ្ងៃនេះ។

ជាមួយគ្នានេះដែរ មានការលើកឡើងប្រឆាំងជាច្រើន ពីសំណាក់មហាជនទូទៅថា វាគឺពិតជាពិធីបុណ្យដ៏ឃោរឃៅមួយបំផុត។ ហើយដោយឡែកសម្រាប់ក្នុងឆ្នាំនេះដែរ ក្រុមសកម្មជនមួយចំនួនធំ បាននាំគ្នាដាក់ញ្ញត្តិ ចុះទាមទារស្នាមមេដៃ ពីប្រជាពលរដ្ឋឲ្យបាន ១១លាននាក់ ដើម្បីស្នើសុំការហាមឃាត់ ពិធីបុណ្យប្រចាំឆ្នាំដែលគួរឲ្យរអើម របស់ប្រជាជនចិនមួយនេះផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរមួយក្រុមបំពុលឆ្កែងាប់១៣ក្បាល ដើម្បីលួចម៉ូតូ១គ្រឿង នៅស្រុកបាកាន

ចោរមួយក្រុមបំពុលឆ្កែងាប់១៣ក្បាល ដើម្បីលួចម៉ូតូ១គ្រឿង នៅស្រុកបាកាន

ចោរមួយក្រុមបំពុលឆ្កែងាប់១៣ក្បាល ដើម្បីលួចម៉ូតូ១គ្រឿង នៅស្រុកបាកាន

ចោរមួយក្រុមបំពុលឆ្កែងាប់១៣ក្បាល ដើម្បីលួចម៉ូតូ១គ្រឿង នៅស្រុកបាកាន

ចោរមួយក្រុមបំពុលឆ្កែងាប់១៣ក្បាល ដើម្បីលួចម៉ូតូ១គ្រឿង នៅស្រុកបាកាន

ចោរមួយក្រុមបំពុលឆ្កែងាប់១៣ក្បាល ដើម្បីលួចម៉ូតូ១គ្រឿង នៅស្រុកបាកាន