PNN ប្រកាសដំណើរការកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទី២ ជាលក្ខណៈផ្លូវការហើយ!

ភ្នំពេញ៖ កម្មវីធីជីវិតពិត “មុខរបរខ្ញុំ” រដូវកាលទី២ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានត្រឡប់មកវិញហើយ ដែលលើកនេះ នឹងមានការប្រកួតប្រជែងគ្នា កាន់តែតានតឹងខ្លាំងជាងរដូវកាលទីមួយ។

“មុខរបរខ្ញុំ” រដូវកាលនេះ នឹងមានបេក្ខជនចូលរួមប្រកួត ចំនួន១០នាក់ដើម្បីក្លាយជាអ្នកជំនួញឆ្នើម។ កម្មវិធីនេះតម្រូវឲ្យ បេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាព ការងារប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ២០លានរៀល។

រៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ ធ្លាក់ចេញពីកម្មវិធី ដែលការសម្រេចនឹងត្រូវធ្វើឡើងតាមរយៈ ការបោះឆ្នោតរបស់បេក្ខជនចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី៩ ទើបរកឃើញជយលាភី។ ជាពិសេសសម្រាប់រដូវកាលទី២នេះដែរ ក៏មានបេក្ខជនភាគច្រើនជា ម្ចាស់ហាងលក់នំ ហាងកាហ្វេ ហាងពងមាន់អាំងយុវវ័យ អាជីវករ អ្នកលក់ទំនិញតាមអនឡាញ និស្សិតមកពីខេត្តជាដើមផងដែរ ដែលគោលបំណងរបស់ពួកគេ គឺមានតែមួយដូចគ្នា គឺនឹងដណ្តើមនូវទឹកប្រាក់២០លានរៀល។

ក្នុងនោះដែរ លោក ជីមមី ផលិតករប្រតិបត្តិបាននិយាយថា “យើងមានអារម្មណ៍ថា កម្មវិធីនេះនឹងទាក់ទាញ ហើយលើកទឹកចិត្តសហគ្រិនវ័យក្មេងដើម្បី បង្កើតមុខជំនួញផ្ទាល់ខ្លួននៅថ្ងៃណាមួយ។ យើងនឹងអញ្ជើញអ្នកជំនាញមកពីវិស័យខុសៗគ្នា ចូលរួមក្នុងកម្មវិធីរបស់យើង ដើម្បីជជែកជាមួយបេក្ខជន ទាក់ទងនឹងបទពិសោធន៍ជិវិតពិត។ ដូច្នេះយើងនឹងមិនគ្រាន់តែបង្កើតកម្មវិធី ដើម្បីកម្សាន្តនោះទេ ប៉ុន្តែយើងចង់ឲ្យ អ្នកទស្សនារបស់យើងរៀនពីអ្វីម្យ៉ាងផងដែរ”។ ហើយរដូវកាលទី១នឹងទី២នោះគឺខុសគ្នាផងដែរ ត្រង់ថា មុខរបរខ្ញុំរដូវកាលទី ១ផ្តោតលើតែអាជីពតែមួយប៉ុណ្ណោះគឺ បង្កើតភោជនីយដ្ឋាន ហើយបេក្ខជនដែលដាក់ពាក្យមកតម្រូវឲ្យ បង្កើតមុខរបរលក្ខណៈជាភោជនីយដ្ឋាន។ ដោយឡែកចូលដល់រដូវកាលទី២គឺមានរយៈ៩សប្តាហ៍ហើយមាន៨វិញ្ញាសា អាជីវកម្មខុសៗគ្នា ដូចជាអាជីពចល័តតាមផ្លូវ រឺក៏បង្កើតevent នឹងនៅរាល់សប្តាហ៍ គឺមានភាពប្លែក ព្រោះដោយមានការផ្តាស់ប្តូរពីរដូវកាលទី១។ ហើយទស្សនិកជននឹងមានការភ្ញាក់ផ្អើល ពេលបានទស្សនា "មុខរបរខ្ញុំ" រដូវកាលទី២នេះ ព្រោះថាអ្នកនឹងតាមដានថា តើមានអ្វីកើតឡើងទៀត ក្នុងសប្តាហ៍ក្រោយ សម្រាប់បេក្ខជនទាំងនោះ"

បេក្ខជនក្នុងកម្មវិធី “មុខរបរខ្ញុំ” នឹងចាប់ផ្ដើមការប្រកួតរបស់ពួកគេ នៅថ្ងៃទី៤ កក្កដា វេលាម៉ោង ៨:០០ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។ អ្នកជំនួញឆ្នើមនឹងឈ្នះនៅក្នុងកម្មវិធីនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

PNN ប្រកាសដំណើរការកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទី២ ជាលក្ខណៈផ្លូវការហើយ!

PNN ប្រកាសដំណើរការកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទី២ ជាលក្ខណៈផ្លូវការហើយ!

PNN ប្រកាសដំណើរការកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទី២ ជាលក្ខណៈផ្លូវការហើយ!

PNN ប្រកាសដំណើរការកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទី២ ជាលក្ខណៈផ្លូវការហើយ!

PNN ប្រកាសដំណើរការកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទី២ ជាលក្ខណៈផ្លូវការហើយ!