ព្រឹក​មិ​ញ ! ផ្ទុះ​កង់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​តួ​រី​ស​ដឹក​កម្មករ​មួយ​គ្រឿង​​បាន​ផ្ទុះ​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​នៅ​លើ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១ ចំណុច​ភូមិ​អូរ​នាង​ហ៊ីង ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​កម្មករ​-​កម្មការិនី​រង​របួស​ជា​ច្រើន​នាក់ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​រថយន្ត​ប្រភេទ​តួ​រី​ស ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2F-7474 អ្នកបើកបរ​ឈ្មោះ ជួន ហឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​តាំង​របង ឃុំ​ហោ​សំណម ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដឹក​កម្មករ​រោងចក្រ​ចំនួន​២៨​នាក់ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បែក​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងស្តាំ​ ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់ បណ្ដាល​ឲ្យ​កម្មករ​-​កម្មការិនី​​ជា​ច្រើន​នាក់​រង​របួសធ្ងន់​-​ស្រាល ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួស​៩​នាក់​(​ស្រី​៨​នាក់ ប្រុស​ម្នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ។

លោក ចឹក បូ​រិ​ន្ទ ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា រាល់​ការ​ចំណាយ​ក្នុង​ការ​ព្យាបាល គឺ​ខាង​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់​ថា​(​បស​ស​)​ជា​ឣ្ន​ក​រ៉ាប់រង​ទាំងស្រុង ៕