នគរបាល​ស្រុក​រលារ​ប្អៀ​របា​ន​បំពាក់​ចំណាំងផ្លាត​គោយន្ត​កន្ត្រៃ និង​រ៉ឹ​ម៉ក​ម៉ូតូ ជូន​ប្រជាពលរដ្ឋ​បាន​៤៥​គ្រឿង​ដើម្បី​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្តកំពង់ឆ្នាំង​៖ រ៉ឺម៉ក​ម៉ូតូ និង​គោយន្ត​កន្ត្រៃ​ចំនួន​៤៥​គ្រឿង របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​នៅ ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ស្រុក​រលារ​ប្អៀ​រ បាន​កោះហៅ​ម្ចាស់​យានយន្ត​មក​បំពាក់ ចំណាំងផ្លាត​លើ​យាន្ត​យន្ត​ពួកគាត់ នៅក្នុង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ជ្រៃ​បាក់ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារតែ​យាន​ទាំងនោះ​គ្មាន​ចំណាំងផ្លាត​ពីក្រោយ​។​

​លោក​អនុសេនីយ៍ឯក សឿង រុន អធិការរង​ទ​ទូល​ផែន​ចរ​រា​ចរណ៍​ជើងគោក នៃ​អធិការដ្ឋាន​ស្រុក​រលារ​ប្អៀ​រ​បាន​ឲ្យ​ដឹងថា​៖ ការកោះហៅ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ម៉ូតូ​សណ្តោង​រ៉ឺម៉ក គោយន្ត​កន្ត្រៃ មក​បំពាក់​ចំណាំងផ្លាត​បែបនេះ ព្រោះ​លោក​យល់ឃើញថា​សព្វថ្ងៃ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មកពី​មិនមាន​ភ្លើង​ខាងក្រោយ​យានយន្ត ឬ​ចំណាំងផ្លាត​ពីក្រោយ​ពេល​បើកបរ​នៅពេល​យប់​គឺមាន​ច្រើន ហេតុនេះហើយ​ទើប​លោ ក​រៀបចំ​ដោយ​ចំណាយ​ថវិកា​ទិញ​សម្ភារៈ​យកមក​បំពាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុងនោះ​មាន​គោយន្ត​កន្ត្រៃ​ចំនួន​៣៧​គ្រឿង ម៉ូតូ​ស​ណ្តោ​រ៉ឺម៉ក​៨​គ្រឿង​។

នៅក្នុងពេល​បំពាក់​ចំណាំងផ្លាត​នេះ​ជូន​ប្រជាពលរដ្ឋ លោក​បានធ្វើ​ការពន្យល់​ណែនាំ​ដល់​ពួកគាត់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ថា យានយន្ត​ទាំងអស់​ដែល​គ្មាន​ភ្លើងស្តុប​ពីក្រោយ ឬ​ចំណា​ង​ផ្លាត​នេះ​ច្បាប់​ក៏​តម្រូវ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​ផងដែរ ហើយ​ករណី​ប្រសិនបើ​គេ​បុក​គូថ​យានយន្ត​យើង​ពីក្រោយ​ដោយសារតែ​យើង គ្មាន​ភ្លើង​ពីក្រោយ​នោះ គឺ​យើង​ជា​ម្ចាស់​យានយន្ត​គឺជា​អ្នក​ខុស ត្រូវ​ចេញ​សំណង​ទៅ​ជនរងគ្រោះ​។ លោក​បាន​បញ្ជាក់ទៀតថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅពេលនេះ គឺជា​ការយកចិត្តទុកដាក់​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ ក៏ដូចជា​ការការពារ​ជីវិត​អ្នក​ដ៏​ទៃ​នោះដែរ ព្រោះ​សព្វថ្ងៃ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​មូលដ្ឋាន កើតមាន​ស្ទើរតែ​រៀងរាល់ថ្ងៃ​គួរ​ឲ្យ​ព្រួយបារម្ភ​។​

ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ដាក់​ចំណាំងផ្លាត លើ​យានយន្ត បាន​ថ្លែង​អំណ​គុណ​ដល់​សមត្ថកិច្ច​នគរ​បាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដែលជា​និច្ច​ជា​កាល​តែង​យកចិត្តទុកដាក់​ជួយ​អប់រំ​និង​ណែនាំ​អោយ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន អោយ​យល់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់​ស្តា​ត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ គេច​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​៕ រិ​ទ្ធិ ជ័យ​

KA-30-06-2016-01 KA-30-06-2016-02 KA-30-06-2016-03