វាយ​សម្លាប់​ប្រពន្ធ គ្រាន់តែរឿង​សុំ​លុយ ២​ពាន់​រៀល យកទៅ​ទិញ​ស្រា អត់​បាន​

ខេត្តតាកែវ ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង បានប្រើអំពើហិង្សា វាយប្រពន្ធរហូតដល់ស្លាប់ ដោយសារខឹង រឿងសុំលុយប្រពន្ធ ២ពាន់រៀល ទិញស្រាមិនបាន កាលពីវេលាម៉ោង ២២ យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដោយបន្សល់ទុកកូនប្រុសស្រី ចំនួន ៤នាក់ ក្លាយជាក្មេងកំព្រាម្តាយ។

វាយ​សម្លាប់​ប្រពន្ធ គ្រាន់តែរឿង​សុំ​លុយ ២​ពាន់​រៀល យកទៅ​ទិញ​ស្រា អត់​បាន​

សមត្ថកិច្ច បានអោយដឹងថា ជនបង្ករឈ្មោះ វេត សាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ បានធ្វើសកម្មភាព វាយ ទាត់ ធាក់ និងជាន់ក ជនរងគ្រោះ ជាប្រពន្ធរបស់ខ្លួន ឈ្មោះ ម៉ុស ស្តើង អាយុ ៣៤ឆ្នាំ រហូតដល់ស្លាប់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបាន ប្រើអំពើហិង្សាវាយប្រពន្ធ បណ្ដាលអោយស្លាប់ ពិតប្រាកដមែន ហើយរូបគេតែងតែ ប្រើអំពើហិង្សា វាយប្រពន្ធជាញឹកញាប់ នៅពេលដែលស្រវឹងស្រា ។

ដោយឡែក នៅយប់កើតហេតុ ខ្លួនបានផឹកស្រាស្រវឹង ហើយបានសុំលុយប្រពន្ធ ២ពាន់រៀល ដើម្បីទិញស្រាផឹកបន្ត និងច្រៀងខារ៉ាអូខេ ពេលនោះប្រពន្ធឆ្លើយថា គ្មានលុយទេ បន្ទាប់មកប្តីកំណាច ក៍ស្ទុះទៅវាយ ជាន់កប្រពន្ធ ទៅនិងដីបណ្ដាលអោយ ស្លាប់តែម្ដង ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះទៅ ឃាត់ខ្លួនជនសង្ស័យ និងពិនិត្យសាកសព ជនរងគ្រោះ ឃើញមានស្នាម បែកក្បាល ផ្នែកខាងស្តាំលើសៀតផ្កា បំពង់ក និងលើដើមទ្រូង មានស្លាមជាំខ្មៅ រួចក៍ប្រគល់សាកសព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយសារតែគ្រួសារនេះ មានជីវភាព ទាល់ក្រលំបាក លោកអធិការស្រុកគិរីវង់ បានជួយគ្រូសារសព ដោយឧបត្ថម្ភ ក្តាមឈូស១ អង្ករ២បាវ និងមី ២កេះផងដែរ ។ ក្នុងករណីនេះ លោកអធិការស្រុកគិរីវង់ និងប្រជាពលរដ្ឋ បានសំណូមពរ ទៅដល់សប្បុរសជន មេត្តាជួយដល់ ក្រុមគ្រួសារនេះផង ព្រោះសព្វថ្ងៃ មានជីវភាពក្រីក្រខ្លាំងណាស់ ពេលនេះម្ដាយបានស្លាប់ ឳពុកត្រូវជាប់គុក បន្សល់ទុកកូនប្រុសស្រី ៤នាក់ គ្មានអ្វីជាទីពឹងនោះទេ ៕

វាយ​សម្លាប់​ប្រពន្ធ គ្រាន់តែរឿង​សុំ​លុយ ២​ពាន់​រៀល យកទៅ​ទិញ​ស្រា អត់​បាន​

វាយ​សម្លាប់​ប្រពន្ធ គ្រាន់តែរឿង​សុំ​លុយ ២​ពាន់​រៀល យកទៅ​ទិញ​ស្រា អត់​បាន​
ប្រភព៖ watphnom

  • វាយ​សម្លាប់​ប្រពន្ធ គ្រាន់តែរឿង​សុំ​លុយ ២​ពាន់​រៀល យកទៅ​ទិញ​ស្រា អត់​បាន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: