បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

បុរស​ជន​ជាតិ​អង់គ្លេស​​​​​​ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​ចិន ​ដែល​មាន​ជំងឺ​ជាប់​ខ្លួន​មិន​​​​​សង្ឃឹម​ថា​អាច​រស់​រាន​​មាន​ជីវិត​ត​ទៀត​ បាន​សម្រេច​ចិត្ត​បរិច្ចាគ​សរីរាង្គ​របស់​ខ្លួន​​ដល់​អ្នក​ជំងឺ​​​នៅ​ប្រទេស​នោះ​ ធ្វើ​ឲ្យ​សាធារណជន​ចិន​ជា​ច្រើន​​​ក្ដុកក្ដួល​ចិត្ត​យ៉ាង​ខ្លាំង​។

 

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

តាម​សារព័ត៌មាន​ចិន CCTV លោក​ Mark Terence Osbone ដែល​ជា​គ្រូ​បង្រៀន​ភាសា​នៅ​ខេត្ត ហ្សេ​ជាំង​​ ភាគ​ខាង​កើត​ប្រទេស​ចិន​​​ ធ្លាប់​​និយាយ​ផ្ដាំ​​ភរិយា​​​ជន​ជាតិ​ចិន​របស់​ខ្លួន​ គឺ​អ្នក​ស្រី Wang ថា​​ នៅ​ថ្ងៃ​ណា​មួយ​​ពេល​ដែល​លោក​ផុត​ជីវិត​ទៅ លោក​នឹង​បរិច្ចាគ​​សរីរាង្គ​​ខ្លួន​របស់​លោក​។ រយៈ​ពេល​​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ លោក​​ Mark បាន​ធ្លាក់​ខ្លួន​ឈឺ​​​ធ្ងន់។

 

នា​ដើម​ខែ​មីនា កន្លង​ទៅ លោក​ Mark ដែល​មាន​វ័យ​៤៩​ឆ្នាំ​លោក​​​បាន​ឈឺ​​ដោយ​​សារ​ជំងឺ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល​។ រយៈ​ពេល​បី​ខែ​​​​ ដោយ​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​គ្មាន​ប្រសិទ្ធភាព​​ លោក Mark បាន​ផុត​ដង្ហើម​ទៅ។

 

​​​​​​​​​​មុន​បុរស​អង់គ្លេស​​វ័យ​៤៩​ឆ្នាំ​ស្លាប់​ទៅ មិត្តភ័ក្ដិ​ជា​ច្រើន​នាក់​​របស់ Mark បាន​មក​​សួរ​សុខ​ទុក្ខ​ និង​​​កើត​ទុក្ខ​ក្រៀម​ក្រំ​ខ្លាំង​ពេល Mark លា​ចាក​លោក​ទៅ។ ពួក​គេ​​​បាន​ឲ្យ​ដឹង​ថា Mark និង​ Wang បាន​​ជួប​គ្នា​តាំង​ពី​ឆ្នាំ​២០០៩ រួច​​បាន​រៀប​ការ​និង​ផ្ដើម​ជីវិត​ជា​គ្រួសារ​​នៅ​​​​​​​​ប្រទេស​ចិន មិត្តភ័ក្ដិ​របស់ Mark បាន​ឲ្យ​ដឹង​ថា លោក​ Mark ចូល​ចិត្ត​​អ្វី​​ៗ​គ្រប់​យ៉ាង​នៅ​​ប្រទេស​​ចិន​។

 

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

 

ក្រោយ​ពេល​​ Mark ស្លាប់ អ្នក​ស្រី​ Wang បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ស្វាមី។ នា​ថ្ងៃ​​ពុធ ទី​២៩ មិថុនា ម្សិល​មិញ អ្នក​ស្រី Wang រួម​ទាំង​កូន​ស្រី​បាន​ចុះ​ហត្ថលេខា​​លើ​ពាក្យ​យល់​ព្រម​បរិច្ចាគ​សរីរាង្គ​ស្វាមី​ដល់​មន្ទីរពេទ្យ​ដើម្បី​ជួយ​ជីវិត​​អ្នក​ជំងឺ​​ចិន​៦​នាក់​។

 

​​​រាង​កាយ​របស់ Mark ត្រូវ​បាន​បរិច្ចាគ​ ​ដូច​ជា​​ស្រោម​គ្រាប់​ភ្នែក ក្រលៀន បេះដូង និង​ថ្លើម។ កន្លង​មក​ម្ដាយ​របស់ Mark ធ្លាប់​បាន​ទទួល​ការ​ជួយ​សង្គ្រោះ​វះ​កាត់​ប្ដូរ​បេះ​ដូង ដែល​ធ្វើ​ឲ្យ​​​​ម្តាយ​របស់​ Mark រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ។ រឿង​រ៉ាវ​នោះ​បាន​ជំរុញ​ទឹក​ចិត្ត Mark ឲ្យ​​បរិច្ចាគ​រាង​កាយ​របស់​ខ្លួន​​ជួយ​ជីវិត​មនុស្ស​ដើម្បី​ជា​ការ​ដឹង​គុណ​ផង​ដែរ។

 

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

 

នៅ​ក្នុង​ប្រទេស​អង់គ្លេស ដែល​ជា​ទឹក​ដី​កំណើត​របស់ Mark ក្នុង​ចំណោម​ប្រជាជន​សរុប​​ក្នុង​ចក្រភព​អង់គ្លេស​ ជិត​៧០​លាន​នាក់ មាន​១,៧​​លាន​​នាក់​បាន​ដាក់​ពាក្យ​បរិច្ចាគ​រាង​កាយ​ខ្លួន​​​ជួយ​ជីវិត​​មនុស្ស​ក្រោយ​ពេល​ខ្លួន​ស្លាប់​ទៅ​៕

 

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​
បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​
បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

ចុចអាន៖  បុរស​អាមេរិក​ ប៉ុនប៉ង​ហែល​ឆ្លង​ទន្លេ​ជួប​គីម ជុងអ៊ុន ត្រូវ​ចាប់​ខ្លួន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ cctvnews​