Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

មួយ​រយៈ​នេះ គូ​ស្នេហ៍​ថ្មោងថ្មី​ តារា​ចម្រៀង Taylor Swift និង​តារា​សម្ដែង​ Tom Hiddleston ហាក់​លេច​មុខ​លើ​សារព័ត៌មាន​នានា​លើ​ពិភពលោក​មិន​លស់​ថ្ងៃ ពាក់ព័ន្ធ​ទំនាក់ទំនង​របស់​ពួក​គេ ជា​ពិសេស​ការ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ស្ទើរ​គ្រប់​ទី​កន្លែង។

 

Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

 

បន្ទាប់​ពី​ទៅ​ជួប​ក្រុម​គ្រួសារ​ខាង​ស្រី (និង​ទៅ​មើល​តន្ត្រី Selena Gomez រួម​គ្នា) Tom បាន​នាំ Taylor ​ជិះ​យន្តហោះ​ទៅ​ជួប​ម្ដាយ​របស់​ខ្លួន​ម្ដង​នៅ​តំបន់ Norfolk ចក្រភព​អង់គ្លេស។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​បាន​ឆ្លៀត​ពេល​ទៅ​កម្សាន្ត​នៅ​ប្រទេស​អ៊ីតាលី ដោយ​ចំណាយ​ពេល​ពីរ​ថ្ងៃ​ពេញ​យ៉ាង​រីករាយ​នៅ​ទីក្រុង​រ៉ូម។

 

​​តាម​សារព័ត៌មាន E!News គិត​ត្រួស​ៗ​ពី​​ដំណើរ​ទស្សនាចរ​ដោយ​ឧទ្ធម្ភេចក្រ​​ ​ការ​ស្នាក់នៅ​សណ្ឋាគារ​ប្រណិត​ៗ អាហារ​ពេល​ល្ងាច​ថ្លៃ​ៗ រួម​ទាំង​យន្តហោះ​ឯកជន គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ចំណាយ​ប្រាក់​ច្រើន​មិន​ធម្មតា​សម្រាប់​ពេល​វេលា​ដ៏​ខ្លី​ដែល​ពួក​គេ​ចំណាយ​ជាមួយ​គ្នា​នេះ៖​​

 

៨៥ ១១០ដុល្លារ សម្រាប់​ថ្លៃ​ជិះ​យន្តហោះ​ឯកជន​ពី Nashville ទៅ​ព្រលាន​យន្តហោះ Norwich នៅ​អង់គ្លេស។

១១ ៥៧០ដុល្លារ សម្រាប់​ថ្លៃ​ជិះ​យន្តហោះ​ឯកជន​ពី Norwich ទៅ​ក្រុង Rome។

១២៥ដុល្លារ សម្រាប់​ថ្លៃ​ជិះ​ឡាន​ពី​ព្រលាន​យន្តហោះ​ទៅ​សណ្ឋាគារ។

១៥ ០០០ដុល្លារ សម្រាប់​ការ​ស្នាក់​នៅ​សណ្ឋាគារ Hotel de Russie ពីរ​យប់។

១៨១ដុល្លារ សម្រាប់​ដំណើរ​កម្សាន្ត​ឯកជន​នៅ Colosseum។

៣០០០ដុល្លារ សម្រាប់​ដំណើរ​ទស្សនាចរ​ដោយ​ឧទ្ធម្ភេចក្រ​នៅ Roma។

២០០ដុល្លារ សម្រាប់​ថ្លៃ​អាហារ​ពេល​ល្ងាច​រ៉ូម៉េនទិក​រួម​គ្នា​នៅ​សណ្ឋាគារ Le Jardin de Russie។

 

សរុប​​ត្រឹម​ប៉ុណ្ណេះ​​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​ចំណាយ​អស់​ប្រមាណ​ ១១៥ ១៨៦ដុល្លារ

 

ខណៈ​ដែល​នេះ​ជា​ខ្ទង់​ចំណាយ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ចំណាយ​តូច​មួយ​ប៉ុណ្ណោះ​សម្រាប់​ស្នេហា​របស់ Taylor ហើយ​គ​ជឿ​ថា Taylor Swift ជា​អ្នក​ចេញ​លុយ​មួយ​ផ្នែក​ធំ ៕

 

Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

 

Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

 

Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

 

Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

 

Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

 

ចុចអាន៖Taylor Swift កាន់​ដៃ ឱប​ថើប​មិត្ត​ប្រុស​ថ្មី ពេល​ទៅ​មើល​តន្ត្រី Selena Gomez

ចុចអាន៖១១ នាក់​រួម​ទាំង Taylor Swift អាក្រាត​កាយ ក្នុង​ចម្រៀង Kanye West

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ eonline