Cam-Tiger ​អាច​​យក​ខេត្ត​សៀមរាប​ ធ្វើ​ជា​ទឹក​ដី​ប្រកួត​លីគ​នៅ​ឆ្នាំ​ក្រោយ

ក្លឹប​បាល់ទាត់ Cambodian Tiger ​កំពុង​ពិចារណា​យក​ទីលាន​ខេត្ត​សៀមរាប​ធ្វើ​ជា​ទឹក​ដី​ផ្ទាល់​ខ្លួន​ (Home) ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​ក្រោយ​នេះ។

 

Cam-Tiger ​អាច​​យក​ខេត្ត​សៀមរាប​ ធ្វើ​ជា​ទឹក​ដី​ប្រកួត​លីគ​នៅ​ឆ្នាំ​ក្រោយ

 ​លោក Kato ​ម្ចាស់​ក្លឹប​ Cambodian Tiger

 

បើ​តាម​ការ​បង្ហោះ​របស់​ Page ​ផ្លូវការ​ក្លឹប​បាល់ទាត់ Cambodian Tiger ​បាន​បញ្ជាក់​ថា​លោក Kato ​ម្ចាស់​ក្លឹប​ជនជាតិ​ជប៉ុន ​បាន​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប ក៏​ដូចជា​ទៅ​មើល​ទីលាន​ដោយ​ផ្ទាល់​រួច​រាល់​ហើយ។ ដោយ​នៅ​ចាំ​តែ​ពិភាក្សា​ឱ្យ​បាន​ម៉ត់ចត់​ទៀត​ប៉ុណ្ណោះ នឹង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ហើយ។

 

ហេតុផល​ដែល​ធ្វើ​ឱ្យ​ Cam-Tiger ​សម្រេច​យក​ខេត្ត​សៀមរាប​នេះ​គឺ​ដោយសារ​តែ​ចង់​ឱ្យ​ប្រជាជន​នៅ​តាម​ខេត្ត​បាន​មើល​ការ​ប្រកួត​លក្ខណៈ​អាជីព​ផ្ទាល់​ភ្នែក។ ​មួយ​វិញ​ទៀត លោក Kato ​មាន​បំណង​ចង់​ក្មេង​ៗ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​មាន​ឱកាស​ច្រើន​ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​អាជីព ជាមួយ​ក្រុម Cambodian Tiger ។

 

យ៉ាង​ណាមិញ រឿង​រ៉ាវ​លម្អិត​ Sabay ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​ទៀត បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​រវាង​ក្លឹប​និង​ខាង​ខេត្ត​សៀមរាប​ដំណើរ​ការ​យ៉ាង​ណា៕

 

Cam-Tiger ​អាច​​យក​ខេត្ត​សៀមរាប​ ធ្វើ​ជា​ទឹក​ដី​ប្រកួត​លីគ​នៅ​ឆ្នាំ​ក្រោយ

 

Cam-Tiger ​អាច​​យក​ខេត្ត​សៀមរាប​ ធ្វើ​ជា​ទឹក​ដី​ប្រកួត​លីគ​នៅ​ឆ្នាំ​ក្រោយ

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ Cam-Tiger