វិធីសាស្ដ្រគេងតែ ៦ម៉ោង ក្នុងមួយយប់ និងទទួលបានដំណេកដ៏ល្អ

មនុស្សជាច្រើន តែងមានអារម្មណ៍ថា ពួកគេគេងមិនឆ្អែត និងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការ ដែលខ្លួនចង់ធ្វើ ជាពិសេសស្ដ្រីជាម្ដាយតែម្ដង។

ទោះជាយ៉ាងណា វាមានដំណោះស្រាយក្នុងការហ្វឹកហាត់ ខ្លួនប្រាណរបស់អ្នក ឲ្យគេងតិចជាងមុន ដោយមិនតម្រូវឲ្យទទួលទាន ជាតិកាហ្វេអ៊ីនអ្វីនោះទេ ហើយក៏ធ្វើឲ្យអ្នកគេងបានយ៉ាងស្កប់ស្កល់ផងដែរ។

យោងទៅតាម លោកសាស្ដ្រាចារ្យ Jim Horne សិក្សាពីផ្នែកមូលដ្ឋានវិទ្យាសាស្ដ្រ សរសៃប្រសាទ និងមូលដ្ឋានសរីរវិទ្យាធម្មជាតិនៃការគេង និងមុខងារ បានឲ្យដឹងថា មនុស្សជាច្រើន អាចគេងត្រឹមតែ ៦ម៉ោងក្នុងមួយយប់។ ការគេងចន្លោះពី ៧ទៅ ៨ម៉ោង គឺគ្រាន់តែជាការគិតរបស់មនុស្សប៉ុណ្ណោះ ថាតើគេងប៉ុណ្ណាទើបគ្រប់គ្រាន់។ បែបនេះហើយ មនុស្សមួយចំនួន គួរណាព្យាយាមគេងតែ ៦ម៉ោង ដែលជំហានដំបូងត្រូវរៀបចំផែនការណ៍។

ដំបូងឡើង អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវបញ្ជាក់ថា អ្នកអាចក្រោកនៅព្រឹកព្រលឹម នៅម៉ោងដោយគ្នា មិនថានោះជាថ្ងៃឈប់សម្រាក។ សម្រាប់សប្ដាហ៍ដំបូង អ្នកត្រូវចូលគេងយឺត២០នាទី ឧទាហរណ៍ថា អ្នកចូលគេងម៉ោង ១០ បែបនេះអ្នកត្រូវផ្លាស់ប្ដូរ ដោយចូលគេងនៅម៉ោង ១០និង២០នាទីវិញ និងសប្ដាហ៍ទី ២ ត្រូវបន្ថែម ២០នាទីពីលើទៀត នោះមានន័យថា អ្នកត្រូវចូលគេងនៅម៉ោង ១០និង៤០នាទី។ អ្នកអាចអនុវត្ដន៍វិធី បន្ថែមម៉ោងយឺតចូលគេង ២០នាទី រាល់សប្ដាហ៍ ដើម្បីធ្វើការកាត់បន្ថយម៉ោង រហូតដល់អ្នកគេង សល់ត្រឹមតែ ៦ម៉ោងក្នុងមួយយប់។

លោកសាស្ដ្រាចារ្យ បានបន្ដថា វិធីនេះនឹងមានប្រសិទ្ធភាព និងប្រសិនជាត្រូវការដំណេកមួយដ៏ មានគុណភាពល្អបន្ថែមទៀតនោះ ក៏មានកត្តាផ្សេងទៀតផងដែរ គួបផ្សំ ដូចជា កុំប្រើប្រាស់គ្រឿងអេឡិចត្រូនិច យ៉ាងតិចមុន មួយម៉ោងមុនចូលគេង និងកាត់បន្ថយជាតិកាហ្វេអ៊ីន និងអាល់កុល ដែលទាំងនេះអាចធ្វើឲ្យ អ្នកគេងលង់លក់យ៉ាងស្រួល។ មួយវិញទៀត ត្រូវបញ្ជាក់ឲ្យច្បាស់ថា អ្នកមានបរិស្ថានជុំវិញខ្លួនល្អ ដែលអាចធ្វើឲ្យអ្នក គេងបានយ៉ាងស្រួល ដូចជា មានគ្រែគេងផាសុកភាព និងបន្ទប់ បូករួមនឹងសីតុណ្ហភាព និងភាពងងឹត ដែលជាគន្លឹះដ៏ល្អមួយ៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

នៅក្នុងនេះដែរ ទទួលបានផលប្រយោជន៍ ទាំងផ្នែកសុខភាព និងស្មារតីបានយ៉ាងច្រើន។ ខាងក្រោមនេះ គឺជាហេតុផល ដែលបង្ហាញថាអ្នកគួរតែ ចាប់ផ្តើមគេងផ្អៀងទៅខាងឆ្វេង៖

១.វាអាចជួយទ្រពីក្រោម នូវប្រព័ន្ធជាលិកា ក្នុងរាងកាយរបស់អ្នក

ការគេងផ្អៀងទៅខាងឆ្វេង គឺបានធ្វើឲ្យរាងកាយរបស់អ្នក ធ្វើការចម្រោះទឹករងៃ និងបញ្ចេញចោលតាមរយៈ គន្លាក់នៃក្រពេញជាលិកា បានយ៉ាងល្អប្រសើរ។ ម្យ៉ាងវិញទៀត ផ្អែកលើការស្រាវជ្រាវ របស់លោកខាងលិច បានបង្ហាញថា ការគេងផ្អៀងទៅខាងឆ្វេង ក៏អាចជួយឲ្យរាងកាយ មានដំណើរការ លុបលាងនូវកាកសំណល់ ចេញពីខួរក្បាល របស់អ្នកបាន យ៉ាងលឿនរហ័ស និងមានប្រសិទ្ធិភាព។

២.វាអាចជួយឲ្យ ប្រព័ន្ធរំលាយអាហារ ប្រព្រឹត្តទៅរឹតតែប្រសើរ

នៅពេលដែលប្រព័ន្ធរំលាយអាហារ របស់អ្នកដំណើរការ នោះការគេងផ្អៀងទៅខាងឆ្វេង គឺជារឿងប្រសើរជាង ការគេងផ្អៀងទៅ ខាងស្តាំ ដោយហេតុផលធម្មតា នោះគឺទម្ងន់។ គេងផ្អៀងទៅខាងឆ្វេង អាចធ្វើឲ្យកាកសំណល់អាហារ ធ្វើការផ្លាស់ទីបានយ៉ាង ងាយស្រួល ចេញពីពោះវៀន ចូលក្នុងពោះវៀនធំ។ ម្យ៉ាងវិញទៀត ក៏ដោយសារតែ ក្រពះរបស់យើង គឺស្ថិតនៅខាងឆ្វេងនោះ វាក៏អាចជួយឲ្យ ក្រពះ និងលំពែងរបស់អ្នក មានដំណើរការយ៉ាង ល្អប្រសើរ និងរលូនផងដែរ។

៣.វាមានផលល្អចំពោះសុខភាព

វេជ្ជបណ្ឌិតជាច្រើន បានធ្វើការណែនាំ ឲ្យស្ត្រីមានផ្ទៃពោះ គេងផ្អៀងទៅខាងឆ្វេង ដើម្បីអាចជួយឲ្យ ចលនាបេះដូង មានភាពល្អប្រសើរ តែទោះជាអ្នកមិនមែន ជាស្ត្រីមានផ្ទៃពោះក៏ដោយ ការគេងរបៀបនេះ ក៏មានផលល្អចំពោះអ្នកផងដែរ ដូចជាជួយឲ្យសម្ពាធបេះដូង មានភាពធូរស្រាល ជាដើម។

៤.វាពិតជាល្អមែនទែន សម្រាប់ស្ត្រីមានផ្ទៃពោះ

គេងផ្អៀងទៅខាងឆ្វេង ក៏អាចជួយសម្រាល នូវសម្ពាធនៅខាងក្រោយខ្នង, រក្សាស្បូន មិនឲ្យថ្លើមគៀបច្របាច់, និងបង្កើនលំហូរឈាម ទៅកាន់ស្បូន តម្រងនោម និងទារកក្នុងផ្ទៃផងដែរ ដូច្នេះវាពិតជា មានសារៈប្រយោជន៍សម្រាប់ ស្ត្រីដែលកំពុងពរពោះ។

៥.អាចជួយកាត់បន្ថយ នូវអាការៈចុកឆ្អល់ចុងដង្ហើម

ការសិក្សានៅក្នុង The Journal of Clinical Gastroenterology បានបង្ហាញថា ការគេងផ្អៀងទៅ ខាងឆ្វេង អាចជួយកាត់បន្ថយ អាការៈច្រាល់មកវិញនូវជាតិអាស៊ីត។ ដូច្នេះប្រសិនបើ អ្នកកើតមានការ ចុកឆ្អល់ត្រង់ចុងដង្ហើម ក្រោយពេលបាយរួចនោះ ចូរគេងផ្អៀងទៅខាងឆ្វេង ១០នាទីក្រោយ អ្នកនឹងមានអារម្មណ៍ថា ធូរស្បើយ។

៦.អាចជួយឲ្យអ្នក ធូរស្រាលពីជំងឺឈឺខ្នង

អ្នកដែលកើតមាន ជំងឺឈឺឆ្អឺងខ្នងរ៉ាំរ៉ៃ គួរតែគេងផ្អៀងទៅខាងឆ្វេង ក៏ព្រោះតែវាអាច ជួយសម្រាលនូវ សម្ពាធទៅលើឆ្អឹងខ្នង របស់មនុស្សបាន ហើយវាក៏អាចជួយឲ្យពួកគេ ទទួលទានដំណេក បានរឹតតែប្រសើរ នៅពេលយប់ផងដែរ។

គូសបញ្ជាក់ផងដែរថា ហេតុផលខាងលើទាំងប៉ុន្មាននេះ សុទ្ធតែបានបង្ហាញនូវ គុណសម្បត្តិដែល បានមកពីការគេងផ្អៀង ទៅខាងឆ្វេង តែមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែទទួលបានបែបនេះ ទាំងអស់នោះទេ ចំពោះអ្នកដែល មានរោគបេះដូង, រោគស្ទះដង្ហើម, ជំងឺអៀរស៊ីភ្នែក, អាការៈឈឺនៅត្រង់ឆ្អឹងកដៃ គឺមិនអាចទទួលបាន គុណប្រយោជន៍ពីការ គេងផ្អៀងទៅខាងឆ្វេង ដូចនេះឡើយ ហើយប្រសិនបើអ្នក ចង់ដឹងអំពីអាកប្បកិរិយាគេងណា ដែលល្អចំពោះអ្នកបំផុតនោះ គួរតែទៅរកទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ ឬក៏វេជ្ជបណ្ឌិត ដើម្បីពិភាក្សាស្វែងរក មធ្យោបាយដ៏ល្អបំផុត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីសាស្ដ្រគេងតែ ៦ម៉ោង ក្នុងមួយយប់ និងទទួលបានដំណេកដ៏ល្អ
រូបតំណាង

វិធីសាស្ដ្រគេងតែ ៦ម៉ោង ក្នុងមួយយប់ និងទទួលបានដំណេកដ៏ល្អ
រូបតំណាង

វិធីសាស្ដ្រគេងតែ ៦ម៉ោង ក្នុងមួយយប់ និងទទួលបានដំណេកដ៏ល្អ
គេងផ្អៀងទៅខាងឆ្វេង អាចជួយសម្រាលអាការៈ ចុកឆ្អល់ត្រង់ចុងដង្ហើម