ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ យកបានទ្រព្យសម្បតិ្តមួយចំនួនធំ

(រតនគិរី)៖ ក្រុមចោរមួយក្រុមមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែងមួយដើម មិនស្គាល់ម៉ាក បានចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយប្រមូលបានទ្រព្យសម្បត្តិមួយចំនួនធំ។ មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ កើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដែលមានម្ចាស់ផ្ទះឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចបន្ដថា មុនពេលកើតហេតុ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមកក្រុមចោរនេះ បានប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាស២ជី ខ្សែដៃប្លាកទីន២ជី ជញ្ជៀនមាស២វង្វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាម១លានដុង ក្រោយមករត់គេចខ្លូនបានស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរកជនសង្ស័យ មកមកផ្តន្ទាទោសតាមច្បាប់។

ទាក់ទិនករណីនេះដែរ ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចនៅខេត្តរតនគិរី មានការយឺតយ៉ាវ ក្នុងការអន្តរាគមន៍ ខណៈពេលដែលមានហេតុការណ៍កើតឡើងម្ដងៗ ហើយករណីចោរប្លន់ប្រដាប់អាវុធកើតឡើងកន្លងមក សមត្ថកិច្ចធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោស តាមច្បាប់នោះ នៅមានកម្រិត៕

ប្រភព ៖

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា ករណីក្រុមចោរប្លន់ប្រដាប់អាវុធនៅកាលពីម៉ោង ៧៖២០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ត្រង់ចំនុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើងវែង១ដើម កាំភ្លើងខ្លី១ដើម និងដែកស្បែង១ ដោយជនសង្ស័យពាក់ម៉ាស៤នាក់ យកអត់ទ្រព្យសម្បត្តិមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈដែលម្ចាស់ផ្ទះបាត់បង់រួមមាន៖ ខ្សែក១ខ្សែ ទម្ងន់១ដំឡឹង ៥ជី, ខ្សែកមាស១ខ្សែទម្ងន់៤ជី, ខ្សែដៃមាស១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ (ទិញ២០០ដុល្លារ), លុយខ្មែរ៨ម៉ឺនរៀល, ទូរស័ព្ទដៃ Samsung ៣គ្រឿង, ទូរស័ព្ទ ហួវៃ១គ្រឿង និង ទូរស័ព្ទណូគាចុចពិល១គ្រឿង។ ចំណែកឯអ្នកឈ្មោះ សូត្រ សុខ ភេទស្រី អាយុ៣២ឆ្នាំ ដែលជាអ្នកមកលេងផ្ទះជនរងគ្រោះ ក៏បាត់បង់សម្ភារៈផងដែរ រួមមាន៖ ខ្សែកប្លាកទីន ១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ ទម្ងន់៥ជី និងលុយខ្មែរ ៣០ម៉ឺនរៀល។

សមត្ថកិច្ចបញ្ជាក់ទៀតថា ម្ចាស់ផ្ទះដែលចោរប្លន់ មានប្តីឈ្មោះ រ៉ើន រុន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ប្រពន្ធឈ្មោះ ស៊ំ សៅហេង ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសំណង់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ យកបានទ្រព្យសម្បតិ្តមួយចំនួនធំ

ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ យកបានទ្រព្យសម្បតិ្តមួយចំនួនធំ