លោះ​ព្រលឹង​​ប៉ុណ្ណា​! ដេក​​សុខៗ​ផ្ទះ​​បាក់​​​ស្រុត​​ចូល​​ទន្លេ​

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា ផ្ទះ​​មួយកន្លែងហើយ​ក៏ជាផ្ទះទី៤​ដែរ​ ដែលរងគ្រោះ​​​​ជួប​ហេតុការណ៍បាក់​ស្រុត​ចុះ​​ទៅ​​ច្រាំង​​​ទន្លេ ខណៈ​​​ម្ចាស់​ផ្ទះកំពុងសម្រាន្តលង់​​លក់​ ដោយផ្ទះ​​មាន​​​ទំហំ​​៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើប្រក់​ស័ង្កសី តែ​មិន​បណ្តាល​ឱ្យមនុស្ស​រង​គ្រោះថ្នាក់​នោះទេ ។

ហេតុការណ៍រន្ធត់​នេះ កើតឡើង​កាលពីវេលាម៉ោង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៣០ មិថុនា ២០១៦ ស្ថិតនៅ​ខាងលិច​ស្ពាន​ជ្រោយ​ចង្វា ក្នុងភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វា ។ ម្ចាស់ផ្ទះ​ទី៤បាក់ស្រុត​នេះ មាន​ឈ្មោះ​ទេព វណ្ណា អាយុ​៥០​ឆ្នាំ ភេទស្រី ជាបុគ្គ​លិក​សម្អាត​ក្នុង​ទូរទស្សន៍ CTN ដោយមានម្តាយចាស់ និងកូនៗកំពុងសម្រាន្ត​នៅ​​ក្នុងផ្ទះខាងលើ​នោះ​ ។ បើតាម​ស្ត្រីចំណាស់​ជាម្តាយម្ចាស់ផ្ទះឱ្យ​ដឹងថា រូបគាត់​ហាក់​ដូចជាដឹងខ្លួន​មុន​ ដោយបាន​នាំចៅៗ​​ទៅ​ដេក​នៅ​ខាងមុខផ្ទះ ។ លុះ​នៅ​វេលា​កើត​ហេតុ ស្រាប់តែ​ផ្ទះ​​បាន​ស្រុត​បាក់​​មែន បង្កឱ្យមាន​ការភ្ញាក់​ផ្អើលទាំងយប់តែម្តង ។

គួរបញ្ជាក់ថា កន្លងមក​​ចាប់​តាំងពីថ្ងៃទី២៦ មិថុនា មាន​ផ្ទះ​បាក់ស្រុត​ចុះ​ជាបន្តបន្ទាប់​ ដែលគិតទាំងលើកនេះ​ គឺអស់​ចំនួន​៤ខ្នង​ហើយ ដែល​​​ក្នុង​តំបន់​នោះ​ នឹងត្រូវប្រឈម​បាក់ស្រុត​ចំនួន​២៧​ខ្នង ។ បើតាមប្រភព​ពី​​លោកស្រី ជា សំអ៊ុន ជាមេ​ភូមិឱ្យ​​ដឹងថា ការ​បាក់​​ស្រុត​ផ្ទះ​នេះ គឺ​មាន​មូ​លហេតុរបស់វា សង្ស័យ​ដោយ​សារ​​​​​ក្រុម​ហ៊ុន OCIC បាន​​បូម​ខ្សាច់ ទើបធ្វើឱ្យ​ជ្រាបចូល​ក្នុង​តំបន់​នោះ ទើប​​ធ្វើឱ្យ​​កើត​រឿង​​រ៉ាវបែបនេះ ។​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា មួយរយៈកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីផ្ទះបើក ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមអាជ្ញាធរបានឱ្យដឹងថា ផ្ទះកើតហេតុខាងលើគឺធ្វើអំពីថ្ម ជារបៀបវីឡាកូនកាត់ មានទំហំ៨ម៉ែត្រ គុណ១០ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ មាស ឆុន ជាមន្ត្រីយោធា។ នៅជិតផ្ទះកើតហេតុ គេឃើញមានសង់ជាតូបតូចក្បែរៗគ្នា សម្រាប់លក់ដូរផងដែរ ។

តាមព័ត៌មានពីអាជ្ញាធរបានបន្តថា ករណីនេះត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ​ដាក់ការសង្ស័យថា អាចបណ្តាលមកពីពំនូកដីនៅខាងត្បូង ដែលផ្ទះអ្នកជិតខាង បានចាក់ក្បែរនោះ លុះពេលមានភ្លៀងធ្លាក់កាលពីម្សិលមិញ ទើបបណ្តាលឱ្យដីហៀរ ចូលកៀនផ្ទះធ្ងន់ស្រុតចុះក្រោមតែម្តង ។ តែទោះបីជាយ៉ាងណា មូលហេតុច្បាស់ គឺមិនទាន់កំណត់បានទេ ខណៈសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងឃើញខាងម្ចាស់ផ្ទះកំពុង រើអីវ៉ាន់ចេញផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត