ហេ​យូ​ណា ត្រៀម​បទ​ចម្រៀង​ទោល​ថ្មី​របស់ខ្លួន​បន្ទាប់ពី​រំសាយ​ក្រុម​

6 Videos


បន្ទាប់ពីក្រុម 4Minute ប្រកាសរំសាយបានមួយរយៈពេលខ្លីមកនេះ ស្រាប់តែថ្មីៗនេះតារាចម្រៀងស្រីសិចស៊ីអតីតសមាជិកក្រុមចម្រៀងខាងលើនាង ហេយូណា (Hyuna) បានប្រកាសជាសាធារណៈថា ខ្លួនកំពុងរៀបចំបទចម្រៀងទោលដែលត្រៀមនឹងចេញនៅក្នុងខែសីហា ខាងមុខនេះ ។

P9

ហេ​យូ​ណា ត្រៀម​បទ​ចម្រៀង​ទោល​ថ្មី​របស់ខ្លួន​បន្ទាប់ពី​រំសាយ​ក្រុម​

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងកំឡុងពេលនេះតារាចម្រៀងទោលនៅក្នុងផលិតកម្ម CUP រូបនេះកំពុងរៀបចំអាល់ប៊ុមទោលថ្មីរបស់នាងដើម្បីបំពេញតាមតំរូវការរបស់អ្នកគាំទ្រ ហើយសម្រាប់បទចម្រៀងទោលដែលនឹងត្រៀមចេញនៅខែសីហាខាងមុខនេះដែរមានចំណងជើងថា «A+» ។ សព្វថ្ងៃ Hyuna គឺជាតារាចម្រៀងទោលមួយរូបនៅក្នុងផលិតកម្ម CUP ដែលកំពុងស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់មហាជនបន្ទាប់ពីរំសាយក្រុម 4Minute ។

គួររំឭកដែរថា កាលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ អ្នកតំណាងផលិតកម្ម Cube Entertainmen បានចេញមុខប្រកាសថា អតីតសមាជិកក្រុម 4Minute មាននាង ជីយុន, ហ្គាយ៉ុន, ជីយ៉ុន, និង សូយុន លែងជាតារាចម្រៀងក្នុងផលិតកម្ម Cube ទៀតហើយដោយពួកគេបានសម្រេចចិត្តមិនបន្តកុងត្រាឡើយ ប៉ុន្តែសម្រាប់ ហេយុនណា គឺនាងនៅតែបន្តកុងត្រា ជាមួយទ្រនំចាស់ដដែល ៕ (ប្រភព៖ អលខេប៉ប) កុសល