ស្មាន​ជា​កម្មវិធី​គិត​លេខ​ តាម​ពិត​ជា​កម្មវិធី​លាក់​រូបភាព​ និង​វីដេអូ​សោះ!​​​​​​​​​

​​​​កម្មវិធី​លាក់​រូបភាព​ និង​ វីដេអូ​មួយ​ចំនួន ​​ច្រើន​តែ​មាន​ឡូហ្គោ​រូប​សោ​ដែល​អាច​ឲ្យ​មើល​ដឹង​ថា​វា​ជា​កម្មវិធី​សម្រាប់​លាក់​អ្វី​មួយ។ ប៉ុន្តែ​ជា​មួយ​ Calculator X Pro ​មាន​លក្ខណៈ​ខុស​ពី​គេ​ ដោយ​វា​ជា​កម្មវិធី​លាក់​រូបភាព​ និង​ វីដេអូ​ដែល​មើល​ពី​ក្រៅ​ដូច​ជា​កម្មវិធី​គិត​លេខ​មួយ។

 

ស្មាន​ជា​កម្មវិធី​គិត​លេខ​ តាម​ពិត​ជា​កម្មវិធី​លាក់​រូបភាព​ និង​វីដេអូ​សោះ!​​​​​​​​​
ក្រៅ​ពី​មាន​រូបរាង​ដូច​កម្មវិធី​គិត​លេខ​វា​មាន​នូវ​​មុខងារ​ល្អៗ​ ​មួយ​ចំនួន​​ដូច​ជា​ ការ​ដាក់​លេខ​សម្ងាត់​លើ​កម្មវិធី និង​អ្វី​ដែល​ពិសេស​គឺ​មាន​មុខងារ​ Ghost Mode។ Ghost Mode នេះ​គឺ​ជា​មុខងារ​​បង្កើត​លេខ​សម្ងាត់​ក្លែង​ក្លាយ​ដើម្បី​បំភ័ន្ត​ភ្នែក​អ្នក​ដទៃ។​ នៅ​ពេល​វា​បញ្ចូល​លេខ​សម្ងាត់​ក្លែង​ក្លាយ​ គឺ​អាច​ចូល​ទៅ​កាន់​កម្មវិធី​បាន​​ ប៉ុន្តែ​ពេល​ចូល​ទៅ​មិន​អាច​មើល​ឃើញ​រូបភាព​ដែល​បាន​លាក់​ទុក​នោះ​ឡើយ។

 

 
កន្លង​មក​កម្មវិធី​នេះ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ ២,៩៩ ដុល្លារ​ ហើយ​ទើប​តែ​ពេល​នេះ​បាន​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​លុយ៕
​​​​​​​​
ស្មាន​ជា​កម្មវិធី​គិត​លេខ​ តាម​ពិត​ជា​កម្មវិធី​លាក់​រូបភាព​ និង​វីដេអូ​សោះ!​​​​​​​​​

 

​​​​​​​​

 

ចុច​អាន៖ កម្មវិធី​បើក​ប្រើ​គណនី Instagram ម្ដង​ពីរ​លើ​ទូរសព្ទ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR