ដេ​នី ខ្វាន់ និង ម៉េង កែវពេជ្ជតា ប្រាថ្នា ចង់​ក្លាយជា​ដើមបណ្តឹង​

ដេ​នី ខ្វាន់ និង ម៉េង កែវពេជ្ជតា ប្រាថ្នា ចង់​ក្លាយជា​ដើមបណ្តឹង​

រាជធានី​ភ្នំពេញ : ជម្លោះ​រវាង​តារាចម្រៀង​អ្នកនាង​ម៉េង កែវពេជ្ជតា និង​តារា​សម្តែង​ចូលចិត្ត​សម្ញែង​ដើមទ្រូង​នាង​ដេ​នី ខ្វាន់ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ដោយពេល​នេះ​ដេ​នី ខ្វាន់ ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នកនាង​ម៉េង កែវពេជ្ជតា ដែល​ចោទថា នាង​គំរាមកំហែង​សុវត្ថិភាព​របស់ខ្លួន​។​

 

​សារ​ព្រមាន​ប្តឹង​ចំពោះ​អ្នកនាង​ម៉េង កែវពេជ្ជតា ពី​នាង​ដេ​នី ខ្វាន់ នេះ បន្ទាប់ពី​អ្នកនាង ម៉េង កែវពេជ្ជតា អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ជនអនាមិក​ដែល​គំរាមកំហែង​សុវត្ថិភាព​របស់​នាង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នាពេល កន្លងមក​នោះ គឺ​ដៅ​ទៅលើ​ដេ​នី ក្វាន់ ។​

 

​ក្នុង​ខ្លឹមសារ​សម្ភាសន៍​នោះ អ្នកនាង​ម៉េង កែវពេជ្ជតា បញ្ជាក់ថា បើ​ដេ​នី ខ្វាន់ នៅតែ​បន្ត​ឲ្យ​ភ្លើង​ឆាបឆេះ នោះ​ផ្លូវច្បាប់​នឹង​ចៀស​មិន​ផុត​ឡើយ ។ បើទោះជា​ដេ​នី ខ្វាន់ ប្រើ​គណនី​ក្លែងក្លាយ​ដើម្បី​វាយប្រហារ និង​គំរាមកំហែង​ចំពោះ​នាង ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ក៏ដោយ ក៏​សំណេរ​ប្រមាថ និង​ការគំរាមកំហែង​មកលើ​នាង ត្រូវគេ​រកឃើញថា​ជា​ដេ​នី ខ្វាន់ ដោយ​មិនអាច​ប្រកែក​បាន ។​

 

​ការចោទប្រកាន់​នោះ ត្រូវ​តារា​សម្តែង​នាង ដេ​នី ខ្វាន់ ចាត់ទុក​មិនមែនជា​ការណ៍​ពិត​ទេ​ដូច្នេះហើយ​នាង​នឹង​ប្រើ​វិធានការ ផ្លូវច្បាប់ ដើម្បី​ឲ្យ​អ្នកនាង​ម៉េង កែវពេជ្ជតា សុំទោស​នាង​ជា​សាធារណៈ ។​

 

​សំណេរ​ដែល​ដេ​ន នី​ខ្វាន់ សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២៩ ខែមិថុនា ២០១៦ ថា «​ខ្ញុំ​សូម​អះអាងថា ខ្ញុំ​មិនបាន​ពាក់ព័ន្ធ​រឿង​សារ​របស់​ជនអនាមិក​គំរាមកំហែង​ដែល​គាត់​បាន ចោទ​មកលើ​ខ្ញុំ​ទេ​…​អី​ុ​ចឹ​ង​ហើយ​ខ្ញុំ​សូមឱ្យ​គាត់​ចេញមុខ ទទួលខុសត្រូវ​លើ​ការចោទប្រកាន់​មកលើ​នាង​ខ្ញុំ ព្រោះ​ពាក្យ​ដែល​គាត់​និយាយ​នេះ​វា​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្ញុំ​ខ្លាំង ណាស់ ។ ខ្ញុំ​មិនដឹង​នោះទេ​ថា គាត់​ធ្លាប់មាន​សត្រូវ​ប៉ុន្មាន​នាក់ ចុះ​ហេតុអ្វី​បានមក​ចោទ​លើ​ខ្ញុំ​ដោយ​គ្មាន​ភស្តុតាង​សូម្បី​បន្តិច មនុស្ស​ដូច​ខ្ញុំ​ក្មេង​មែនពិត​ប៉ុន្តែ​ហ៊ាន​ធ្វើ​គឺ​ហ៊ាន​ទទួល ហើយ​នាង​ខ្ញុំ​មិនមាន​ពេល​ឈ្លោះ​ដូច​គាត់​នោះទេ នាង​ខ្ញុំ​មានកា​ងារ​របស់ខ្ញុំ ។ ខ្ញុំ​មិន​ចំណាយពេល​វេលា​ទៅលើ​ការ​ឈ្លោះ​នោះទេ ព្រោះ​វា​អត់​ប្រយោជន៍ ណាមួយ​រឿង​វា​បាន​ចប់​តាំង​ពីថ្ងៃ​ដែល​ខ្ញុំ​សូមទោស​គាត់​មកម្ល៉េះ អី​ុ​ចឹ​ង​ហើយ​គ្មាន​ហេតុផល​អ្វីដែល​នាង​ខ្ញុំ​ត្រូវ​ទៅ​រវល់​ទៀត​នោះទេ ។ នាង​ខ្ញុំ​នឹង​ទាមទារ​តាមផ្លូវ​ច្បាប់​នឹង​សុំឱ្យ​គាត់​សូមទោស​ខ្ញុំ​ជា សាធារណៈ​ចំពោះ​ការចោទប្រកាន់​ដ៏​ធ្ងន់​មួយ​នេះ​…»​។​

 

​កន្លងមក​អ្នកនាង​ម៉េង កែវពេជ្ជតា និង​នាង​ដេ​នី ខ្វាន់ តែងតែ​បង្ហោះ​សារ​ឌឺដង ផ្លែផ្កា​ដាក់គ្នា​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​ប្រើ​ពាក្យសម្តី​អសុរោះ​ផងដែរ ។ ជម្លោះ​នេះ​ក្រោយពេល​អ្នកនាង​ម៉េង កែវពេជ្ជតា រិះគន់​ដេ​នី ខ្វាន់ ដែល​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ​ស្ទើរតែ​អាក្រាត ។​

 

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក​សុះ ម៉ាច សម្តែង​ការព្រួយបារម្ភ ហើយ​អំពាវនាវ​ដល់​សិល្បករ​-​សិល្បការិនី​ខ្មែរ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​យោគយល់ និង​សហ​ការល្អ​ជាមួយគ្នា​។ លោក​សុះ ម៉ាច បញ្ជាក់ថា «​បញ្ហា​ជម្លោះ​ដែល​បាន​កើតមាន​នេះ គួរតែ​សម្រួល​គ្នា​ទៅ កុំឱ្យ​វែងឆ្ងាយ​ទៅដល់​តុលាការ វា​គ្មាន​ចំណេញ​អ្វី​ទេ​! ហើយ​យើង​នៅតែ​រក្សាបាន​នូវ​តម្លៃ និង​សេចក្តីថ្លៃថ្នូរ​របស់​យើង និង​ជា​គំរូ​ល្អ ប្រកបដោយ​តម្លាភាព ។ ខ្ញុំ​សង្ឃឹមថា ភាគី​ទាំងសងខាង​យោគយល់​គ្នា​ក្នុង​រឿងនេះ​» ។​

 

​លោក​សុះ ម៉ាច អំពាវនាវ​ឱ្យ​សិល្បករ​ទាំងអស់​រួបរួម​គ្នា កុំ​បែកបាក់ បែងចែក​បក្សពួក សូម​នាំគ្នា​ធ្វើ​អ្វី​ដែលមាន​ប្រយោជន៍​ដល់​សង្គមជាតិ និង​សង្គម​សិល្បៈ ៕

ដេ​នី ខ្វាន់ និង ម៉េង កែវពេជ្ជតា ប្រាថ្នា ចង់​ក្លាយជា​ដើមបណ្តឹង​

 

ដេ​នី ខ្វាន់ និង ម៉េង កែវពេជ្ជតា ប្រាថ្នា ចង់​ក្លាយជា​ដើមបណ្តឹង​