លោក​ផ្កាយ​៣ ម៉​ម ស្រ៊ី​ម​វ​ណ្ណា និង​ដៃគូ​ទំនាស់​នឹង​ជួប​គ្នា​រសៀល​នេះ

រាជធានី​ភ្នំពេញ ៖ ប្រភព​ជិត​ស្និ​ទ្ឋិ​នឹង​លោក​ឧត្តមសេនីយ៍ឯក ម៉​ម ស្រ៊ី​ម​វ​ណ្ណា បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោក ម៉​ម ស្រ៊ី​ម​វ​ណ្ណា នឹង​ជួប​លោក សូត្រ កញ្ញា ប៉ូលិស​ចរាចរណ៍​ដែល​ជា​ដៃគូ​ជម្លោះ​គ្រោង​នឹង​ជួប​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ២០១៦​នេះ ប៉ុន្តែ​ប្រភព​មិន​ច្បាស់​ថា​តើ​អ្នក​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ទីកន្លែង​ណា​នោះ​ទេ ។

គម្រោង​ជួប​គ្នា​ដើម្បី​សម្របសម្រួល​បញ្ចប់រឿង​និង​ការ​យោគយល់​គ្នា​ក្នុង​នាម​មាន​ឈាម​ជា​ខ្មែរ​ដូច​គ្នា​នេះ បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​មិ​ញ​បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook ) ដោយ​ចង់​ឃើញ​គូទំនាស់​ទាំង​ពីរ​ជួប​និយាយ​គ្នា​និង​រាប់អាន​គ្នា ៕