រថយន្ត​ដឹកឈើ​ប្រណីត​លោតឆ័ត្រ​របស់​មេ​ឈ្មួញ​ជើង​ឈ្មោះ​ស្រី​ណែ​ត​ត្រូវ​ប៉េ​អិ​ម​ប៉ុស្តិ៍​៧៨១​បង្ក្រាប​

​ខេត្តរតនគិរី ៖ ឡាន​បា​ឡែ​ន​១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២X-១៣៦៥ ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នុង​ជាច្រើន​ដុំ​លោតឆ័ត្រ ចេញពី​ព្រំប្រទល់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្តរតនគិរី ត្រូវបាន​កម្លាំង​ប៉េអឹម ស្នាក់ការ​សន្តិសុខ​៧៨១ ធ្វើការ​បង្ក្រាបបាន​កាល​ពី​វេលា​ម៉ោង ៨​និង​១៨ នាទី យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ក្បែរ​ស្នាក់ការ​៧៨១ ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។

លោក​អនុសេនីយ៍ឯក ហង្ស វុទ្ធី ជំនួយការ​ស្នាក់ការ សន្តិសុខ​៧៨១ បាន​ឲ្យ​ដឹងថា ក្រោយពី​បង្ក្រាបបាន រកឃើញ​ស្លាក​លេខ​រថយន្ត​មួយ​ផ្សេងទៀត នៅក្នុង​រថយន្ត​ដឹកឈើ​បទល្មើស គឺ​ភ្នំពេញ ២Z.៦០៦១​។ ខណៈ​បង្ក្រាប​រថយន្ត​ខាងលើនេះ ម្ចាស់​រថយន្ត បាន​ចុះ​រត់គេចខ្លួន ។

​ដោយឡែក​មាន​អ្នកអះអាង​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ដឹកឈើ​ខាងលើ គេ​ស្គាល់ឈ្មោះ ស្រី​ណែ​ត ដែល​ជននេះ​សកម្ម​បំផុត​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចូល​ក្រុង​បាន​លុង នឹង​បន្តទៅ​លក់​នៅឯ​ប្រទេស​វៀតណាម​មិន​ដែលមាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ឡើយ​ទើបតែ​ពេលនេះ​ទំនង​លោតឆ័ត្រ​ញាប់​ពេក​៕ ដោយ លីវ​ណ្ណៈ​

KA-30-06-2016-07 KA-30-06-2016-08 KA-30-06-2016-09