បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

បុរសជនជាតិអង់គ្លេសម្នាក់រស់នៅក្នុងប្រទេសចិន ដែលមានជំងឺជាប់ខ្លួនមិនសង្ឃឹមថាអាចរស់រានមានជីវិតតទៀត បានសម្រេចចិត្តបរិច្ចាគសរីរាង្គរបស់ខ្លួនដល់អ្នកជំងឺនៅប្រទេសនោះ ធ្វើឲ្យសាធារណជនចិនជាច្រើនក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

តាមសារព័ត៌មានចិន CCTV លោក Mark Terence Osbone ដែលជាគ្រូបង្រៀនភាសានៅខេត្ត ហ្សេជាំង ភាគខាងកើតប្រទេសចិន ធ្លាប់និយាយផ្ដាំភរិយាជនជាតិចិនរបស់ខ្លួន គឺអ្នកស្រី Wang ថា នៅថ្ងៃណាមួយពេលដែលលោកផុតជីវិតទៅ លោកនឹងបរិច្ចាគសរីរាង្គខ្លួនរបស់លោក។ រយៈពេលមិនបានប៉ុន្មានឆ្នាំផង លោក Mark បានធ្លាក់ខ្លួនឈឺធ្ងន់។

នាដើមខែមីនា កន្លងទៅ លោក Mark ដែលមានវ័យ៤៩ឆ្នាំលោកបានឈឺដោយសារជំងឺហូរឈាមក្នុងខួរក្បាល។ រយៈពេលបីខែ ដោយការព្យាបាលនៅមន្ទីរពេទ្យគ្មានប្រសិទ្ធភាព លោក Mark បានផុតដង្ហើមទៅ។

មុនបុរសអង់គ្លេសវ័យ៤៩ឆ្នាំស្លាប់ទៅ មិត្តភ័ក្ដិជាច្រើននាក់របស់ Mark បានមកសួរសុខទុក្ខ និងកើតទុក្ខក្រៀមក្រំខ្លាំងពេល Mark លាចាកលោកទៅ។ ពួកគេបានឲ្យដឹងថា Mark និង Wang បានជួបគ្នាតាំងពីឆ្នាំ២០០៩ រួចបានរៀបការនិងផ្ដើមជីវិតជាគ្រួសារនៅប្រទេសចិន មិត្តភ័ក្ដិរបស់ Mark បានឲ្យដឹងថា លោក Mark ចូលចិត្តអ្វីៗគ្រប់យ៉ាងនៅប្រទេសចិន។

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

ក្រោយពេល Mark ស្លាប់ អ្នកស្រី Wang បានធ្វើតាមសំណូមពររបស់ស្វាមី។ នាថ្ងៃពុធ ទី២៩ មិថុនា ម្សិលមិញ អ្នកស្រី Wang រួមទាំងកូនស្រីបានចុះហត្ថលេខាលើពាក្យយល់ព្រមបរិច្ចាគសរីរាង្គស្វាមីដល់មន្ទីរពេទ្យដើម្បីជួយជីវិតអ្នកជំងឺចិន៦នាក់។

រាងកាយរបស់ Mark ត្រូវបានបរិច្ចាគ ដូចជាស្រោមគ្រាប់ភ្នែក ក្រលៀន បេះដូង និងថ្លើម។ កន្លងមកម្ដាយរបស់ Mark ធ្លាប់បានទទួលការជួយសង្គ្រោះវះកាត់ប្ដូរបេះដូង ដែលធ្វើឲ្យម្តាយរបស់ Mark រស់រានមានជីវិតដល់សព្វថ្ងៃ។ រឿងរ៉ាវនោះបានជំរុញទឹកចិត្ត Mark ឲ្យបរិច្ចាគរាងកាយរបស់ខ្លួនជួយជីវិតមនុស្សដើម្បីជាការដឹងគុណផងដែរ។

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

នៅក្នុងប្រទេសអង់គ្លេស ដែលជាទឹកដីកំណើតរបស់ Mark ក្នុងចំណោមប្រជាជនសរុបក្នុងចក្រភពអង់គ្លេស ជិត៧០លាននាក់ មាន១,៧លាននាក់បានដាក់ពាក្យបរិច្ចាគរាងកាយខ្លួនជួយជីវិតមនុស្សក្រោយពេលខ្លួនស្លាប់ទៅ៕

បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​ បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​ បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​

ប្រភព៖ sabay

  • បុរស​អង់គ្លេស​​​​​​សុខ​ចិត្ត​បរិច្ចាគ​​​សរីរាង្គ​​​​​ទៅ​​​​​ឲ្យ​អ្នក​ជំងឺ​​ចិន​ ​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​រំជួល​ចិត្ត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: