​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​ដំបូង គ្រូពេទ្យ​នឹងធ្វើ​អ្វីខ្លះ​?

​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​ដំបូង គ្រូពេទ្យ​នឹងធ្វើ​អ្វីខ្លះ​?


​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​ដំបូង គ្រូពេទ្យ​នឹងធ្វើ​អ្វីខ្លះ​?

​ដំណឹង​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង ពិតជា​ធ្វើឲ្យ​អ្នក​រំភើប ហើយ​ចង់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យបាន​ដឹង​កាន់តែ​ច្បាស់​។ ជាធម្មតា ពេល​អ្នក​ទៅ​ពិនិត្យ​សុខភាព គ្រូពេទ្យ​ប្រហែលជា​ត្រូវ​សួរ​អ្នក​ច្រើនណាស់ ដើម្បី​កត់ត្រា​ទុក សម្រាប់​តាមដាន​រហូតដល់​ថ្ងៃ​អ្នក​សម្រាលកូន ដូច្នេះ យើងខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក សម្រេចចិត្ត​រើសយក​គ្រូពេទ្យ​ជំនាញ​តែមួយ ក្នុង​ការតាមដាន​សុខភាព អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

​ខាងក្រោម​នេះ គឺ​ជា​រឿងរ៉ាវ​មួយចំនួន ដែល​គ្រូពេទ្យ​នឹងធ្វើ ពេល​អ្នក​ទៅ​ពិនិត្យ​ផ្ទៃពោះ ជា​លើកទីមួយ ៖
•​    ​គ្រូពេទ្យ​នឹង​បញ្ជាក់ ឲ្យ​អ្នក​ដឹង​ច្បាស់​ថា អ្នក​ជា​ម្តាយ​របស់​គេ​ពិតប្រាកដ​មែន​
•​    ​គ្រូពេទ្យ​នឹង​យក​ទឹកនោម​របស់​អ្នក​ទៅ​ពិនិត្យ ដើម្បី​រក​មើល​មេរោគ និង​បញ្ជាក់​ថា អ្នក​មាន​ទម្ងន់​ពិតប្រាកដ​មែន​
•​    ​គ្រូពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម ទម្ងន់ និង​កម្ពស់​របស់​អ្នក​
•​    ​គ្រូពេទ្យ​នឹង​សួរ​សំណួរ​ជាច្រើន ដែល​ទាក់ទង​នឹង​សុខភាព​របស់​អ្នក និង​ស្វាមី ដូច​ជា​ជំងឺ របប​អាហារ ការរស់នៅ និង​មុខរបរ​ជា​ដើម​
•​    ​គ្រូពេទ្យ​នឹង​សួរ ថ្ងៃ​មក​រដូវ​ចុងក្រោយ​របស់​អ្នក​
•​    ​គ្រូពេទ្យ​នឹង​ណាត់​អ្នក​មក​ម្តង​ទៀត ដើម្បី​តាមដាន​បន្ត​ និងថតអេកូ
•​    ​គ្រូពេទ្យ​នឹង​ស្នើ​ឲ្យ​អ្នក ធ្វើតេស្ត​សុខភាព​មួយចំនួនទៀត ដូច​ជា​ការ​តេស្ត​ឈាម​រក​មើល​ជំងឺ​អេដស៍ មេរោគ​ថ្លើម គ្រាប់​ឈាម ក្រុម​ឈាម ...
•​    ​គ្រូពេទ្យ​នឹង​ពិនិត្យ​រាងកាយ និង​ស្បូន​របស់​អ្នក ហើយក៏​អាច​ស្នើ​ឲ្យ​អ្នក ធ្វើតេស្ត​វិភាគ​ទៅលើ​កោសិកា​មាត់ស្បូន ដើម្បី​រក​មើល​ជំងឺ​មហារីក​មាត់ស្បូន​ផងដែរ​
•​    ​ដើម្បី​សុខភាព​កូន គ្រូពេទ្យ​ក៏​អាច​នឹង​ស្នើ​ឲ្យ​អ្នក ពិនិត្យ​មើល​ជំងឺ និង​អ័រម៉ូន​នានា​ផង​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។