កម្មករ​សំណង់​បុរី លឹម ឈាង​ហាក់​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ ​និង​កូន

កម្មករ​សំណង់​បុរី លឹម ឈាង​ហាក់​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ ​និង​កូន



ភ្នំពេញ​ ៖​ បុរស​ម្នាក់ ​ជា​កម្មករ​សំណង់ បុរី លឹម ឈាង​ហាក់ បាន​ដាច់​ចិ​ត្ដ​ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់ខ្លួន ទុកឲ្យ​ប្រពន្ធ​ក្លាយ​ជា​ស្ដ្រី​មេម៉ាយ និង​កូនប្រុស​ស្រី ៣​នាក់ កំព្រា​ឪពុក។

ហេតុការណ៍​​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​​​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ ព្រឹក​ថ្ងៃ​ទី​៣០​​​ ​ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ដើម​ប្រេងខ្យល់​ ជាប់​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ ​ស្ថិត​ក្នុង​ បុរី លឹម ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ នៅ​ក្នុង​ករណី​នេះ​ឈ្មោះ​អ៊ុក ភិន ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ ​មុខរបរ​ជា​កម្មករ​សំណង់ (​ផ្នែក​រៀប​ឥដ្ឋការ៉ូ ) បច្ចុប្បន្ន​ធ្វើការ និង​ស្នាក់​នៅ​ក្នុង បុរី លឹម ឈាង​ហាក់ កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពេជ្រ​ចង្វារ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ដ​តាកែវ។

ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ វ៉េង អាយុ​៤០​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ រូបគាត់​និង​​​ប្ដី​មិន​មាន​ការ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ប៉ុន្តែ​កាលពី​ល្ងាច​​ បន្ទាប់ពី​ចប់​ការងារ​ប្ដី​របស់គាត់ និង​បងប្អូន​ដែល​ធ្វើការ​ជាមួយគ្នា​បាន​ទិញ​ស្រា​កន្លះ​លីត្រ​នាំគ្នា​ហូប ៥​នាក់ ដោយ​គ្រាន់តែ​ដើម្បី​បាយ​ឆ្ងាញ់​ប៉ុណ្ណោះ​។​

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ឲ្យដឹង​ថា ដោយឡែក​ប្ដី​របស់​គាត់​ជា​រៀងរាល់​យប់ ​នៅ​ពេល​ចូល​សម្រាក គឺ​មិនសូវ​ជា​​សម្រាន្ត​លក់​នោះ​ទេ ដោយ​គាត់​ចេះ​តែ​ដើរ​ចេញពី​រោង។ លុះ​មកដល់​ព្រឹក​កើតហេតុ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ ដោយ​សន្តិសុខ​នៅ​ទីនោះ​បាន​មក​ប្រាប់​ថា ប្ដី​របស់​គាត់​បាន ​ចង.ក​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​រូប​គាត់ និង​កូន​ៗ​មាន​ការ​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង។

សមត្ថកិច្ច​ជំនាញ ​ដែល​ចុះ​ធ្វើ​កោសល្យវិច័យ​ដល់​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ករណី​ចង.ក​ធ្វើ​អត្តឃាត​​​ប្រាកដ​មែន ដោយ​យក​ក្រមា​ចងក​ភ្ជាប់​ជាមួយ​ នឹង​ដើម​ប្រេងខ្យល់។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត៕
កម្មករ​សំណង់​បុរី លឹម ឈាង​ហាក់​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ ​និង​កូន

កម្មករ​សំណង់​បុរី លឹម ឈាង​ហាក់​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ ​និង​កូន