អូរ​! គ្រាន់តែ​ផ្លែ​ប៉ោម​អាច កម្ចាត់​ភាព​ចាស់​បាន​!

អូរ​! គ្រាន់តែ​ផ្លែ​ប៉ោម​អាច កម្ចាត់​ភាព​ចាស់​បាន​!



ម៉ាស់​ប្រឆាំង​ភាព​ចាស់​ធ្វើ​ពី​ផ្លែ​ប៉ោម នឹង​អនុញ្ញាត​ឱ្យ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​វា សម្រាប់​ស្បែក ព្រមទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត ពី​ទឹកឃ្មុំ​។

ស្បែក​របស់​យើង ផ្លាស់ប្ដូរ​ប្រែប្រួល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ហើយ​នៅពេល ដែល​យើង​ឈានដល់ ដំណាក់កាល​មួយ​ចំនួន នៅ​ក្នុង​ជីវិត វា​ជា​រឿង​ធម្មតា ដែល​ស្នាម​ជ្រីវជ្រួញ​ចាប់ផ្តើម​លេច​ចេញមក ដែល ឆ្លុះបញ្ចាំង​ពី​អាយុ​របស់​យើង​។ បច្ចុប្បន្ន​នេះ នៅ​ក្នុង​ឧស្សាហកម្ម​កែ​សម្ផស្ស និង​វេជ្ជសាស្ត្រ សមាសធាតុ​ផ្សំ​សំខាន់ៗ ត្រូវ​បាន​ផលិត​ឡើង ដោយ​ប្រើ​បច្ចេកទេស ព្រមទាំង​ផលិតផល​សម្រាប់​ការ​បង្ការ និង​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ផង​ដែរ​។ មនុស្ស​ភាគច្រើន កំពុង​ព្យាយាម​ដើម្បី​រិះរក​វិធី​ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង​ក្មេង​ជាង​វ័យ និង​មាន​អាយុ​វែង។ ឆ្លើយតប​នឹង​បញ្ហា​នោះ អ្នក​ជំនាញ​បាន​ប្រាប់​ពី​វិធី​ធ្វើ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ ដោយ​ប្រើ​សមាសធាតុ​ផ្សំ​ពី​ផ្លែ​ប៉ោម។

អត្ថប្រយោជន៍​ផ្លែ​ប៉ោម​សម្រាប់​ស្បែក​
ផ្លែ​ប៉ោម​មាន​ប្រភេទ​ខុសៗ​គ្នា នៅ​ទូទាំង​ពិភពលោក​ទាំងមូល ដែល​ភាគច្រើន គឺមាន​បរិមាណ​សារធាតុចិញ្ចឹម​ស្រដៀង​គ្នា។ ផ្លែឈើ​នេះ ត្រូវ​បាន​ណែនាំ​ឱ្យ​ដាក់បញ្ចូល ទៅ​ក្នុង​របប​អាហារ ខណៈ​ផ្លែឈើ​នេះ មានគុណ​សម្បត្ដិ​អស្ចារ្យ​សម្រាប់​ស្បែក ព្រោះតែ​បរិមាណ​វីតាមីន C និង Beta-carotene ខ្ពស់​របស់​វា រួម​ជាមួយនឹង​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ទប់ស្កាត់ រ៉ាឌីកាល់​សេរី ។ ម៉ូលេគុល​នៃ​រ៉ាឌីកាល់​សេរី​ទាំងនេះ បង្អាក់​នូវ​មុខងារ​កោសិកា​។​

ផ្លែ​ប៉ោម​ផ្តល់​នូវ​ជាតិ​សរសៃ ដែល​ជា​សមាសធាតុ​ចាំបាច់ សម្រាប់​ការរំលាយ​អាហារ​ឱ្យបាន​ល្អ និង​ការ​លើកកម្ពស់​ដល់​ការ​ធ្វើ​ចលនា​របស់​ពោះវៀន​។ វា​មាន​សារជាតិ pectin ជា​កាបូ​អ៊ី​ដ្រា​ត ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​ពោះវៀន កាត់បន្ថយ​ជាតិពុល ដែល​ទទួលខុសត្រូវ ចំពោះ​បញ្ហា​ស្បែក​ផ្សេងៗ​ពីគ្នា។

ម៉ាស់​ធ្វើ​ពី​ផ្លែ​ប៉ោម​ប្រឆាំង​នឹង​ភាព​ចាស់​
ដោយសារតែ​សមាសធាតុ និង​ធាតុ​សកម្ម​របស់​វា ផ្លែ​ប៉ោម បាន​ក្លាយជា​ផ្លែឈើ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​បង្កើត​ជា​ម៉ាស់​បិទមុខ ដើម្បី​ជួសជុល និង​ថែបំប៉ន ដល់​ស្បែ​កមុខ ដែល​ខូច ។ ម៉ាស់​បិទមុខ​ប្រឆាំង​ភាព​ចាស់​ធ្វើ​ពី​ផ្លែ​ប៉ោម​នេះ គឺ​ងាយស្រួល ក្នុង​ការ​រៀបចំ ហើយ​យើង​អាច​ទាញ​យក​ប្រយោជន៍​ជា​អតិបរមា​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សំណើម ឆ្នាំ​បញ្ចុះ​ទឹកនោម និង​វីតាមីន E នៅ​ក្នុង​ផ្លែ​ប៉ោម​នេះ​។ វា​ជា​សមាសធាតុ ដ៏​ល្អឥតខ្ចោះ សម្រាប់​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​។​

​គ្រឿងផ្សំ​
•​ ​ប៉ោម​ខៀវ​មួយ​ផ្លែ កាត់​ជា ៤ ជ្រុង​
•​ ​ទឹកឃ្មុំ​សុទ្ធ មួយ​ស្លាបព្រា​បាយ​(២៥ ក្រាម​)
•​ ​ទឹកដោះគោឆៅ ពីរ​ស្លាបព្រា​បាយ​(៣០ មី​លី​លីត្រ​)

​វិធី​ធ្វើ​
​ដាក់​ផ្លែ​ប៉ោម និង​ទឹកដោះគោឆៅ ទៅ​ក្នុង​ទឹកក្រឡុក ហើយ​ក្រឡុក​ឱ្យ​ម៉ត់​ចូលគ្នា​ល្អ​។ នៅពេល​កិន​វា ឱ្យ​ក្លាយ​ជា​ល្បាយ​រួច​(​មិនត្រូវ​ឱ្យ​សល់​ដុំៗ​ទេ​) សូម​ដាក់​បន្ថែម​ទឹកឃ្មុំ ហើយ​កូរ​វា​ឱ្យ​ចូលគ្នា​ល្អ​។
​វិធី​បិទ​ម៉ាស់​ប្រឆាំង​នឹង​ភាព​ចាស់ នៅ​លើ​ផ្ទៃមុខ​
• មុន​ពេល​បិទ​ម៉ាស់​នេះ នៅ​លើ​មុខ ក និង​ទ្រូង វា​ជា​ការ​ចាំបាច់ ដែល​ថា អ្នក​ប្រើ​ឧបករណ៍​ជម្រះ​ម្សៅ Makeup ឬ ទឹក​លាង​សម្អាត ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ស្បែក​របស់​អ្នក មិនមាន​សល់​ម្សៅ Makeup ទៀត ឬ​ល្អងធូលី នៅលើ​វា ដែល​អាច​កក នៅក្នុង​ស្បែក​ពេញ​មួយថ្ងៃ​។​

•​ ​នៅពេល​ស្បែក​របស់​អ្នក​ស្អាត និង​ស្រស់ថ្លា​ល្អ សូម​លាប​ល្បាយ ដែល​បាន​លាយ​រួច​ខាងលើ ក្នុង​បរិមាណ​សមល្មម ពី​ទ្រូង​របស់​អ្នក រហូតដល់​ថ្ងាស​។​
•​ ​ត្រូវ​ប្រុងប្រយ័ត្ន កុំ​លាប​ត្រង់​ភ្នែក​របស់​អ្នក​។ មិនគួរ​លាប​ល្បាយ​នេះ នៅត្រង់​គែម​ភ្នែក​របស់​អ្នក​នោះទេ ព្រោះ​វា​អាច​បង្ក​ជាការ​រលាក​។​
•​ ​ទុកឱ្យ​ម៉ាស់​នេះ​ជ្រាបចូល ក្នុង​ស្បែក​រយៈពេល ២០ នាទី រួច​លាងជម្រះ​វា​ដោយ​ទឹក​ត្រជាក់ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
​សូម​ចងចាំ​ថា ម៉ាស់​នេះ​ប្រើ​បាន​ផល​ល្អ នៅពេល​យប់ មុនពេល​ចូល​គេង ដែល​នឹង​អនុញ្ញាតឱ្យ​ប្រសិទ្ធភាព​នៃ​សារធាតុចិញ្ចឹម​នៃ​ម៉ាស់​នេះ ជ្រាបចូល​ទៅក្នុង​ស្បែក​បានល្អ នៅពេល​សម្រាក​៕

អូរ​! គ្រាន់តែ​ផ្លែ​ប៉ោម​អាច កម្ចាត់​ភាព​ចាស់​បាន​!

អូរ​! គ្រាន់តែ​ផ្លែ​ប៉ោម​អាច កម្ចាត់​ភាព​ចាស់​បាន​!