តើ​ខ្សែកាប ​អុបទិក​ក្រោម​បាតសមុទ្រ MCT នឹង​នាំ​អ្វីខ្លះ​មកកាន់​តំបន់​អាស៊ាន​?

តើ​ខ្សែកាប ​អុបទិក​ក្រោម​បាតសមុទ្រ MCT នឹង​នាំ​អ្វីខ្លះ​មកកាន់​តំបន់​អាស៊ាន​?



ភ្នំពេញ ៖ គម្រោង​ខ្សែ​ខ្សែកាប​ក្រោម​បាតសមុទ្រ​ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ (MCT) នឹង​បង្កើន​ល្បឿន​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ពង្រីក​ការ​តភ្ជាប់​បណ្ដាញ​រវាង​កម្ពុជា និង​ពិភពលោក​។ នេះ​បើ​យោង​តាម​លោក Mohamad Izani Bin Karim មកពី​ក្រុមហ៊ុន Telekom Malaysia ។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាល​ពីពេល​ថ្មីៗ ជាមួយ​សារព័ត៌មាន​ពាណិជ្ជកម្ម​ឈានមុខ​គេ Telecom Asia លោក Izani Bin Karim ដែល​ជា​នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក Carrier Network Development, Global & Wholesale របស់​ក្រុមហ៊ុន Telekom Malaysia បាន​លើកឡើង​អំពី​សារសំខាន់​នៃ​ខ្សែ​កា​ប្លិ៍​ក្រោម​បាត​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន និង ជាពិសេស ប្រទេស​កម្ពុជា ដែល​រហូត​មក​ទល់នឹង​ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​នៅ​មានកម្រិត​ទាប​នៅឡើយ។

លោក Izani Bin Karim បាន​មានប្រសាសន៍ថា“​កម្ពុជា​កំពុង​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​បណ្តាញ​លើដី​គោក ដោយសារ​កម្ពុជា​ត្រូវ​ឆ្លងកាត់​វៀតណាម ឬ​ថៃ ដើម្បី​ត​ភ្ជាប់​ជាមួយ​ពិភពលោក ព្រមទាំង​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ផ្កាយរណប​។ ដូច្នេះ កម្ពុជា នៅ​មាន​ភាព យឺតយ៉ាវ​បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​នេះ​”​។ លោក​បន្ត​ថា “​ប្រព័ន្ធ​ខ្សែកាប​អុបទិក​ក្រោម​បាតសមុទ្រ MCT មិន​ត្រឹមតែ​ភ្ជាប់ បណ្តាញ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​បណ្ដាញ​សាកល្បង​មួយ​ដែល​ត​ភ្ជាប់​ទៅកាន់​ប្រទេស​ឡាវ និង មីយ៉ាន់ម៉ា ហើយ​ដែល​បណ្ដាញ​នេះ​ត​ភ្ជាប់​ជាមួយ​ថៃ និង​វៀតណាម​”​។

ក្រុមហ៊ុន Telcotech ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា អ៊ី​ហ្ស៊ី​ខម គឺជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ដែល​នៅ​ពីក្រោយ​គម្រោង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ MCT រួម​ជាមួយនឹង​ក្រុមហ៊ុន Telekom Malaysia និង​ក្រុមហ៊ុន Symphony Communications របស់​ប្រទេស​ថៃ។

លោក Yves Schaeffer អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម បាន​មានប្រសាសន៍ថា​៖ “​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ MCT នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​នៅ​ទូទាំង​តំបន់ ដោយ​កម្ពុជា​នឹង​មាន​ភាព​ងាយស្រួល​ជាង​មុន ក្នុង​ការ​តភ្ជាប់​បណ្ដាញ​ជាមួយ​ប្រទេសជិតខាង ក៏ដូចជា​ពង្រីក​ការ​តភ្ជាប់​បណ្ដាញ​ទៅកាន់​ពិភពលោក​។ ខណៈ​ដែល​សហគមន៍​អាស៊ាន​កាន់តែ​រីកធំឡើង ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​នេះ នឹង​បើកឱកាស​កាន់តែ​ប្រសើរ​ថែមទៀត សម្រាប់​ការ​ទំនាក់ទំនង ការ​ផ្លាស់ប្តូរ​វប្បធម៌ ដៃគូ​អាជីវកម្ម និង​កិច្ច​សហប្រតិបត្តិការ។
ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​បណ្តា​សហគ្រាស​អាជីវកម្ម​ទាំងឡាយ ព្រមទាំង​អ្នកប្រើប្រាស់​នៅ​តាម​គេហដ្ឋាន ដែល​កំពុង​មាន​តម្រូវការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ទីផ្សារ​កម្ពុជា​។ ចាប់​តាំងពី​បាន​បង្កើត​ឡើង​នៅក្នុង ឆ្នាំ​២០០៧ អ៊ី​ហ្ស៊ី​ខម បាន​ក្លាយ​ខ្លួន​ជា​អ្នក​នាំ​មុខគេ​មួយ ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ផ្នែក ទំនាក់ទំនង​ថ្មីៗ​យ៉ាង​សម្បូរ​បែប​។ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ផ្តល់​នូវ​សេវា​ខ្សែកាប​អុ​ប​ទិ​ក ការ​ទំនាក់ទំនង​ជា​សំឡេង​តាម​អ៊ីនធឺណិត (VoIP) ការតភ្ជាប់​ក្នុងស្រុក (VPN) និង​ដំណោះស្រាយ​តាម​អ៊ីនធឺណិត និង​ទូរគមនាគមន៍ ដទៃទៀត។

ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម បាន​ទិញ​យក ក្រុមហ៊ុន​ខ្សែកាប​អុបទិក Telcotech ដែល​នឹង​នាំមក​នូវ​សេវា​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន និង​ទុកចិត្ត​បំផុត​មកកាន់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្រោយនេះ តាមរយៈ​ការ​បង្កើត​ខ្សែកាប​អុប​ទិក​ក្រោម​បាតសមុទ្រ​ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ (MCT)៕