ឡាន​២​គ្រឿង​ដឹក​ឈើ​ គាស់​ទាំង​គល់​ ត្រូវ​មេព្រៃ​ចាប់​បាន តែ​លេច​ព័ត៌មាន​អ្នកធំ​ចង់​កាង

ឡាន​២​គ្រឿង​ដឹក​ឈើ​ គាស់​ទាំង​គល់​ ត្រូវ​មេព្រៃ​ចាប់​បាន តែ​លេច​ព័ត៌មាន​អ្នកធំ​ចង់​កាង

កំពង់ស្ពឺ​ ៖​ ឡាន​ដឹក​ឈើ​គាស់​ទាំង​គល់​បេង​ គ្រញូង​ចំនួន​២​គ្រឿង​ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាប់​បាន ​ខណៈ​ដឹក​​បម្រុង​ចូល​ក្រុង​ភ្នំពេញ​ ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ។

រថយន្ត​ទាំង​២​គ្រឿង ​ត្រូវ​បាន​គេ​ដឹង​ថា​ ​​ចាប់​បាន​នៅ​​​ចំណុច​ផ្លូវជាតិ​លេខ​៤​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ឆ្នាំ​២០១៦ ដោយ​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋ​ព្រៃឈើ​កំពង់ស្ពឺ។ តែ​ការ​ឃាត់​ទុក​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ​ក៏​មាន ​អ្នក​មាន​អំណាច​មួយ​ចំនួន​អន្តរាគមន៍​ចង់​ឲ្យ​មានការ​ដោះលែង​រថយន្ត​ទៅវិញ ដោយ​មិន​មាន​ការ​បង់ពន្ធ​ចូល​រដ្ឋ។

បើ​យោង​តាម​ច្បាប់​ស្តីពី​ព្រៃឈើ​មាត្រា​៩៨ ​ជន​ដែល​បាន​ប្រព្រឹត្ត​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ ថ្នាក់​លេខ​២ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​១០០​លាន​រៀល ​មិនតែប៉ុណ្ណោះ​វត្ថុ​តាង ​នឹង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ទៀត​ផង។

បើ​យោង​តាម​ជាក់ស្ដែង​កន្លងមក​ឲ្យ​តែ​ការ​ឃាត់​ចាប់​បទល្មើស​កាលណា​តែង​មាន​មន្ត្រី​ជា​អ្នកធំ​ចេញមុខ​អន្តរាគមន៍​ជា​ញឹកញាប់ ​មិនតែប៉ុណ្ណោះ​រហូត​ចង់​គំរាម​រករឿង​មន្ត្រី​ក្រោម​ឱវាទ​ ដែល​មិន​ស្ដាប់​បង្គាប់​ថែម​ទៀត​ផង​ដែរ។

រថយន្ត​ទាំង​នោះ​​អាច​ជា​របស់​អ្នកធំ​ណា​ម្នាក់​ជា​អ្នកទទួលខុសត្រូវ​ដោយ​ហេតុនេះ​ទើប​គេ​មិន​​ញញើត​ច្បាប់​ហ៊ាន​ដើរ​គាស់​ដើមឈើ​ប្រណីត​ទាំង​ខុសច្បាប់​បែបនេះ។

មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថាបើ​ឡាន​ដឹក​ឈើ​ប្រណីត​បែប​នេះ​ហើយ​មិន​មាន​ការ​បង​ពិន័យ​ចូល​រដ្ឋ​ទេ​គឺ​ហួសហេតុ​ហើយ ពីព្រោះ​ពួកគាត់​ត្រឹម​ដឹក​ធ្យូង​អុស ដុល​ចិញ្ចឹម​ក្រពះ​ត្រូវ​បាន​មន្ត្រី​ព្រៃឈើ​ចាប់​បង់​ផាក​ដោយ​មិន​មាន​ការ​អនុគ្រោះ​ឡើយ ​តែ​ដល់​ចាប់​បាន​ឡាន​បទល្មើស​ឈើ​ប្រណីត​ចង់យក​លេស​ថា​យក​ទៅ​ដាំ​ដូចជា​មិន​សម​ហេតុផល​នោះ​ទេ​ ដោយសារតែ​ឈើ​ប្រភេទ​ណា​ក៏​ដាំ​បាន​ដែរ​មិន​ចាំ​បាច់​ដើរ​ទិញ​ឈើ​ប្រណីត​នោះ​ទេ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ថា ​រថយន្ត​ទាំង​២​នេះ ​សម្រាប់​ដើរ​ទិញ​ដើមឈើ​ប្រណីត​យកទៅ​ដាំ​តែ​គេ​មិនបាន​ដឹងថា​ដាំ​នៅ​ទីណា​នោះ​ឡើយ​ ហើយ​ជាក់ស្ដែង​ក៏​មិន​ដឹង​ថា​ផ្ទះ​អស់លោក​ណា​ដែល​ទិញ​តែ​ដើមឈើ​ប្រណីត​យក​ទៅ​​ដាំ​បែបនេះ។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្ហើប​ថា​ វា​មិន​ខុស​ទេ​បើ​ម្ចាស់​ឡាន ​ឬ​អ្នកមាន​លុយ​ណា​គេ​ចង់​ទិញ​ទៅ​ដាំ​តាម​គេហដ្ឋាន​របស់​គេ។

តែ​ដាច់ខាត​ត្រូវ​គោរព​ច្បាប់​គឺ​សុំ​លិខិត​អនុញ្ញាត​​ពី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​ចាំ​ដើរ​គាស់​ដើម​ឈើ​ទៅតាម​ច្បាប់​អនុញ្ញាត​ទៅជា​ការ​ស្រេច​ហើយ។ ការ​លើក​ឡើង​បែបនេះ​ដោយសារ​ព្រៃឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ ដែល​ច្បាប់​ហាមឃាត់​មិន​ឲ្យ​មានការ​កាប់ គាស់ ធ្វើ​អាជីវកម្ម​ខុសច្បាប់​បាន​ឡើយ៕