ASEAN FC ​ប៉ះ NGO Kratie ​ថ្ងៃ​សៅរ៍​នេះ នឹង​កក្រើក​នៅ​ភូមិភាគ​ឦសាន

ក្រុម ASEAN FC ​តំណាង​ឱ្យ​ក្រុម​លេខ​មួយ​នៅ​ខេត្ត​រតនគីរី​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ដក​ស្រង់​បទពិសោធន៍​ជាមួយ​ក្រុម NGO Kratie FC ​របស់​ខេត្ត​ក្រចេះ ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ​ចុង​សប្ដាហ៍​នេះ។

 ASEAN FC ​ប៉ះ NGO Kratie ​ថ្ងៃ​សៅរ៍​នេះ នឹង​កក្រើក​នៅ​ភូមិភាគ​ឦសានASEAN FC

 

ការ​ប្រកួត​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​រឹត​ចំណង​មិត្តភាព​រវាង​ខេត្ត​ទាំង​ពីរ​ក្នុង​ការ​ពង្រីក​វិស័យ​កីឡា​ឱ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត។ លើស​ពី​នេះ វា​ក៏​ជា​ការ​បំផុស​ចលនា​លេង​បាល់ទាត់​នៅ​តំបន់​ភូមិភាគ​ឦសាន​ឱ្យ​យុវជន​ងាក​មក​លេង​កីឡា ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​ផង​ដែរ។

 

ASEAN FC ​ប៉ះ NGO Kratie ​ថ្ងៃ​សៅរ៍​នេះ នឹង​កក្រើក​នៅ​ភូមិភាគ​ឦសានNGO Kratie FC

 

មិន​ត្រឹម​តែ​មាន​ឈុត​ធំ​នេះ​ទេ ​នៅ​ថ្ងៃ​សៅរ៍​នេះ​ក៏​មាន​ឈុត​យុវជន​ចូល​រួម​ប្រកួត​ដែរ ដោយ​ក្រុម​យុវជន​របស់ NGO Kratie FC ​នេះ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម ម៉ែវាសនា ​នៅ​ខេត្ត​រតនគីរី​នេះ​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ